ស្រាវជ្រាវ » បច្ចេកវិទ្យា

Gionee បង្ហាញ​ទូរស័ព្ទ​មាន​កម្លាំង​ថ្ម 7000 mAh

ដោយ ៖ សហការី   

ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៩:០៤   (28-12-2016 09:04)

ទូរស័ព្ទ​Gionee ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ឈ្មោះ​M2017 ដែល​មាន​កម្លាំង​ថ្ម​ខ្លាំង​ដាច់​គេ​ព្រោះ​ខាងក្នុង​ទូរស័ព្ទ មាន​ថ្ម​ពីរ​ដែល​មួយ​ដុំ​មាន​កម្លាំង​ថ្ម​៣៥០០mAh ។

M2017 មាន​ទំហំ​អេ​ក្រង់​៥,៧​អិុ​ញ មាន​រ៉េ​ម​៦GB មាន​អង្គ​ចង​ចាំ​ពី​១២៨GB រហូត​ដល់​២៥៦GB ។ តែ​ម៉ូ​ដែល​នេះ​គ្មាន​រន្ធ​សម្រាប់​បន្ថែម​អង្គ​ចង​ចាំ​ឡើយ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​គ្មាន​រន្ធ​ដោត​កាស​ត្រចៀក​ដែរ ។ វា​មាន​ស៊ី​ម​ពីរ និង​មាន​វិទ្យុ​ផង​ដែរ ។ ចំណុច​ពិសេស​របស់​ទូរស័ព្ទ​នេះ គឺ​វា​មាន​កាមេរ៉ា​ខាងក្រោយ​ចំនួន​ពីរ​ដែល​មាន​ទំហំ​១២MP និង​១៣MP និង​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​៨MP និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android ៦.០ Marshmallow និង​មាន​បំពាក់​កម្មវិធី​ស្គេ​ន​ម្រាមដៃ​ផង​ដែរ ។ M2017 មាន​ទម្ងន់​២៣៨​ក្រាម ។

ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Gionee នេះ​បាន​បង្ហាញ​នៅ​ប្រទេស​ចិន​មុនគេ ហើយ​សម្រាប់​តម្លៃ​របស់​វា​នៅ​ក្នុង​ប្រទេស​ចិន គឺ​ប្រហែល​ចាប់ពី​១០១០​ដុល្លារ ហើយ​សម្រាប់​M2017 ដែល​មាន​អង្គ​ចង​ចាំ​ធំ​ជាងគេ​ ។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់ មាន​ព័ត៌មាន​ថា តើ​ម៉ូ​ដែល​ថ្មី​នោះ​នឹង​មាន​លក់​នៅ​ក្រៅប្រទេស​ចិន ឬ​យ៉ាងណា​ទេ ។ តាម​រយៈ​តម្លៃ​របស់​ទូរស័ព្ទ​មួយ​នេះ​មាន​ន័យ​ថា គោលដៅ​អតិថិជន​របស់​គេ​គឺ​សម្រាប់​អ្នក​ដែល​មាន​កម្រិតជីវភាព​ធូរធារ និង​មានមុខមាត់ ៕