ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ បុរសម្នាក់ដែលកើតជំងឺអ៊ុតស្វាខំរត់ពីថៃមកកម្ពុជានោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច បាន​រក​ឃើញ​ជនបរទេស​ដែល​កើត​ជម្ងឺ អុត​ស្វាហើយ គិតត្រឹមម៉ោងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាដែលរត់គេចពីព្រះរាជាណាចក្រថៃចូលមកព្រះរាជាណាចក្រកម្ពុជាបានហើយ គឺនៅត្រង់ចំណុចផ្ទះសំណាក់ព័ណ៌មាស ផ្លូវ៤៣០ កែងផ្លូវ៤៨០…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច បាន​រក​ឃើញ​ជនបរទេស​ដែល​កើត​ជម្ងឺ អុត​ស្វាហើយ គិតត្រឹមម៉ោងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាដែលរត់គេចពីព្រះរាជាណាចក្រថៃចូលមកព្រះរាជាណាចក្រកម្ពុជាបានហើយ គឺនៅត្រង់ចំណុចផ្ទះសំណាក់ព័ណ៌មាស ផ្លូវ៤៣០ កែងផ្លូវ៤៨០ ក្បែររង្វង់មូលផ្សារដើមថ្កូវ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ផ្សាយ បន្ទាប់​ពី​មានការ​ស្វែងរក យ៉ាង​សស្រាក់សស្រាំ ពី​អ​ជ្ញា​ធរ​ជំនាញ សហ​ការណ៍​ជួយ​អ​ជ្ញា​ធរ​ខណ្ឌដូនពេញ និង​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ព័ត៌មាន​ថា​ជនសង្ស័យ​ខាងលើ កំពុង​ស្ថិត​នៅ​តំបន់ រមណីយដ្ឋាន​វត្ត​ភ្នំ និង ធ្វើ​ស្រាវជ្រាវ រហូតរ​ដល់​រក​ឃើញ​ជន​ខាងលើ នេះ​នៅ​ម្ដុំ​ផ្សារ​ដើម​ថ្កូវ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​វិញ ។

ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូប​នេះ ត្រូវ​បាន​ប្រគល់​ជូន​មន្ដ្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល ដើម្បី​អនុវត្ត​វិធានការ​បន្ដ ។

សូមបញ្ជាក់ថា ថៃបានរកឃើញករណីជំងឺអ៊ុតស្វា (Monkeypox) ជាលើកដំបូងនៅលើជនបរទេសម្នាក់ ប៉ុន្តែអ្នកជំងឺជនជាតិនីហ្សេរីយ៉ាវ័យ ២៧ឆ្នាំរូបនោះ បានបាត់ខ្លួន ក្រោយពេលមានការប្រាប់ពីលទ្ធផលធ្វើតេស្តវិជ្ជមានរបស់គាត់កាលពីថ្ងៃចន្ទ ទី១៨ កក្កដាកន្លងទៅនេះ ។

មន្ត្រីសុខាភិបាលថៃ និងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងតាមដានអ្នកជំងឺ ដើម្បីផ្តល់ការព្យាបាលដល់គាត់ និងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ចាប់តាំងពីថ្ងៃច័ន្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ