ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Prayuth ឆ្លង​ផុត​ពី​ការ​បោះ​ឆ្នោត​ដក​ទំនុកចិត្ត​នៅ​រដ្ឋសភា

1 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-o-cha បាន​ឆ្លង​ផុត​ពី​ការ​បោះ​ឆ្នោត​ដក​ទំនុកចិត្ត​នៅ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​សៅរ៍ ទី២៣ ខែកក្កដា​នេះ មុន​ពេល​មានការ​បោះ​ឆ្នោត​សកល​ដែល​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​។ អតីត​មេទ័ព​វ័យ ៦៨​ឆ្នាំ ដែល​បាន​ឡើង​កាន់​អំណាច…

នាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-o-cha បាន​ឆ្លង​ផុត​ពី​ការ​បោះ​ឆ្នោត​ដក​ទំនុកចិត្ត​នៅ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​សៅរ៍ ទី២៣ ខែកក្កដា​នេះ មុន​ពេល​មានការ​បោះ​ឆ្នោត​សកល​ដែល​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​។

អតីត​មេទ័ព​វ័យ ៦៨​ឆ្នាំ ដែល​បាន​ឡើង​កាន់​អំណាច បន្ទាប់​ពី​មានការ​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ ២០១៤ ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ដែល​ធានា​ឲ្យ​លោក​នៅ​រក្សា​តំណែង​បាន​រហូត​ដល់​ចប់​អាណត្តិ​នៅ​ខែមីនា ឆ្នាំ ២០២៣​ខាង​មុខ​។

លោក​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ២៥៦​សំឡេង និង​ប្រឆាំង ២០៦​សំឡេង និង​អនុប្បវាទ ៩​សំឡេង​។ គណបក្សប្រឆាំង​ត្រូវការ​សំឡេង​ច្រើន​ជាង ២៣៩ ក្នុង​ចំណោម ៤៧៧​សំឡេង​ក្នុង​សភា ដើម្បី​ទម្លាក់​លោក Prayuth Chan-o-cha ចេញពី​តំណែង​។

នាយក​រដ្ឋមន្ត្រី និង​សមាជិក​គណៈរដ្ឋមន្ត្រី​ចំនួន ១០​រូប រួច​ផុត​ពី​ការ​ឡាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រយៈពេល ៤​ថ្ងៃ​ពី​បក្ស​ប្រឆាំង​ដែល​ចោទ​ពួក​គេ​ពី​បទ​ពុក​រលួយ និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ ដែល​ជា​កិច្ច​ប្រឹងប្រែង​របស់​បក្ស​ប្រឆាំង​ដើម្បី​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ដល់​សម្ព័ន្ធ​គណបក្ស ១៧ មុន​ពេល​មានការ​បោះ​ឆ្នោត​ខាង​មុខ​។

នេះ​ជា​លើក​ទី ៤​ហើយ​ដែល​ការ​ដឹកនាំ​របស់​លោក Prayuth Chan-o-cha ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​បោះ​ឆ្នោត​ដក​ទំនុកចិត្ត ចាប់តាំងពី​លោក​ត្រូវ​បាន​សភា​ជ្រើសរើស​ឲ្យ​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ ២០១៩៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ