ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស​ម្លា​.​ប់លោក អា​បេ នឹង​ទទួល​ការ​វា​.​យ​តម្លៃ​ជំងឺផ្លូវចិត្ត

1 ឆ្នាំ មុន

ឃា.តករ​បា​.​ញ់​សម្លា.ប់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្សិ​ន​ហ្សូ អា​បេ (Shinzo Abe) នឹង​ត្រូវ​ទទួល​ការ​វា​.​យ​តម្លៃ​ផ្លូវចិត្ត​ រហូត​ដល់​ចុងឆ្នាំ២០២២​នេះ​ ។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ នៅ​ថ្ងៃ​សៅរ៍…

ឃា.តករ​បា​.​ញ់​សម្លា.ប់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្សិ​ន​ហ្សូ អា​បេ (Shinzo Abe) នឹង​ត្រូវ​ទទួល​ការ​វា​.​យ​តម្លៃ​ផ្លូវចិត្ត​ រហូត​ដល់​ចុងឆ្នាំ២០២២​នេះ​ ។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ នៅ​ថ្ងៃ​សៅរ៍ ទី ២៣ កក្កដា​នេះ ​។

Tetsuya Yamagami វ័យ ៤១​ឆ្នាំ ត្រូវ​បាន​ប៉ូ​លិ​ស​កំណត់​ថា ​ជា​ជនសង្ស័យ​ដែល​បាន​បា​.​ញ់​ប្រហារ​លើ​លោក ហ្សិ​ន​ហ្សូ អា​បេ ទាំង​កណ្តាល​ថ្ងៃ ខណៈ​លោក​កំពុង​ថ្លែង​សុន្ទរកថា​ នៅ​តាម​ដងផ្លូវ​នៅ​ក្នុង​ទីក្រុង Nara កាលពី​ថ្ងៃ​ទី៨ ខែកក្កដា​កន្លង​ទៅ​នេះ​ ។

ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​ប្រើ​កាំ​ភ្លើ​.​ង​ច្នៃ​ធ្វើឃា.ត​លោក អា​បេ ដែល​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន ​។

តុលាការ​នៅ​ក្នុង​ទីក្រុង Nara ស្ថិត​នៅ​ភាគ​ខាងលិច​ជប៉ុន កន្លែង​ដែល​ជនសង្ស័យ​រស់នៅបាន​យល់ព្រម​តាម​សំណើរ​របស់​រដ្ឋ​អាជ្ញា​ដែល​ស្នើ​ថា ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​ ដើម្បី​ធ្វើការ​ពិនិត្យ​ជំ​ងឹ​ផ្លូវចិត្ត​ ។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ Nikkie បាន​ចុះ​ផ្សាយ​ ។

ការ​វា​.​យ​តម្លៃ​ជំងឺផ្លូវចិត្ត​លើ​ជនសង្ស័យ​នឹង​មាន​រយៈពេល​រហូត ​ដល់​ថ្ងៃ​ទី២៩ ខែ​វិ​ច្ឆ​កា និង​ត្រូវ​កំណត់​ថា​ តើ​ជនសង្ស័យ​នោះ​ត្រូវ​ចោទប្រកាន់​ពី​បទ​បា​.​ញ់​ប្រហារ​ឬ​យ៉ាងណា ​៕ (​យោង​តាម​ប្រភព​៖ Reuters & Nikkie)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ