ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមរស់​ជាមួយ​គ្នា​63​ឆ្នាំ​កាន់​ដៃ​ស្លា.ប់​ដំណាលគ្នា

7 ឆ្នាំ មុន

«Mirror» របស់​អង់គ្លេស​ផ្សាយ​ថា ប្តី​-​ប្រពន្ធ​ដែល​រៀប​ការ​អស់​រយៈពេល​ជាង​៦៣​ឆ្នាំ បាន​ដេក​ចាប់ដៃ​គ្នា និង​ស្លា.ប់​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ ។

លោកយាយ «Dolores Winstead» អាយុ​៨៣​ឆ្នាំ និង​លោក Trent អាយុ​៨៨​ឆ្នាំ រស់នៅ​

«Mirror» របស់​អង់គ្លេស​ផ្សាយ​ថា ប្តី​-​ប្រពន្ធ​ដែល​រៀប​ការ​អស់​រយៈពេល​ជាង​៦៣​ឆ្នាំ បាន​ដេក​ចាប់ដៃ​គ្នា និង​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ ។

លោកយាយ «Dolores Winstead» អាយុ​៨៣​ឆ្នាំ និង​លោក Trent អាយុ​៨៨​ឆ្នាំ រស់នៅ​រដ្ឋ​ថេ​ន​ណេ​ស​ស៊ី សហរដ្ឋអាមេរិក បាន​រៀប​ការ​រស់នៅ​រួម​គ្នា​រយៈពេល​៦៣​ឆ្នាំ​។ ពួក​គាត់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ «Saint Thomas West» ក្នុង​ទីក្រុង​ណាស់​វី​ល សហរដ្ឋអាមេរិក ។ លោកតា Trent ធ្លាក់ខ្លួន​ឈឺ និង​ចូល​មន្ទីរពេទ្យ​មុន​ដោយ​រោគ​ក្រលៀន​ចុះ​ខ្សោយ ក្រោយមក​លោកយាយ Dolores ឈឺក្បាល​ហើយ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា ស្ពៀត​សរសៃឈាម​ខួរក្បាល ត្រូវ​ប្រើ​ឧបករណ៍​ជួយ​ដកដង្ហើម ។

អ្នកជំងឺ​ទាំង​២​នាក់ ត្រូវ​ដាក់​នៅ​ក្នុង​បន្ទប់​តែ​មួយ ហើយ​ពួក​គាត់​បាន​ចាប់ដៃ​គ្នា​ក្នុង​ជីវិត​ចុង​ក្រោយ ។ លោកយាយ​បាន​ស្លាប់​មុន ហើយ​លោកតា​ស្លាប់​ក្នុង​ពេល​បន្ទាប់​ដោយ​ចាប់ដៃ​គ្នា​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះស្ម័គ្រ ។

លោកយាយ Dolores និង​លោកតា Trent បាន​ជួប​គ្នា​ដំបូង​នៅ​ឆ្នាំ​១៩៥០ ក្រោយមក​លោកតា Trent ត្រូវ​បញ្ជូន​ទៅ​ធ្វើសង្គ្រាម​នៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​ពួក​គាត់​តែងតែ​ផ្ញើ​សំបុត្រ​ស្នេហា​ឱ្យ​គ្នា​ជា​ច្រើន​ដង ។ ក្រោយមក​ពួក​គាត់​រៀប​ការ​ជាមួយ​គ្នា ៕