ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​ក្នុង​ការ​ព្យាបាល​ស្បែក​ដែល​ឆ្លង​មេរោគ​ផ្សិត

9 ឆ្នាំ មុន

នៅ​ពេល​ដែល​ស្បែក​ប្រែជា​ក្រហម​ហើយ​មាន​ពងបែក ឈឺ និង​រមាស់ អ្នក​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ទាំងនេះ​ជា​សញ្ញា​ដែល​បង្ហាញ​ថា ស្បែក​របស់​អ្នក​បាន​ឆ្លង​មេរោគ​ផ្សិត ។

នៅ​ពេល​ដែល​ស្បែក​ប្រែជា​ក្រហម​ហើយ​មាន​ពងបែក ឈឺ និង​រមាស់ អ្នក​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ទាំងនេះ​ជា​សញ្ញា​ដែល​បង្ហាញ​ថា ស្បែក​របស់​អ្នក​បាន​ឆ្លង​មេរោគ​ផ្សិត ។

នៅ​ពេល​ដែល​មានការ​ឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក​វា​កើត​ឡើងជា​ពិសេស​នៅ​ចន្លោះ​ម្រាមជើង​របស់​អ្នក នៅ​តំបន់​ប្រដាប់​ភេទ និង​នៅ​តំបន់​ដែល​មាន​ផ្នត់​លើ​ស្បែក ។ ការ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​ជៀសវាង​ការ​ឆ្លង​មេរោគ​ផ្សិត ។

អ្នក​ចាំបាច់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​នៅ​ពេល​មានការ​ឆ្លង​មេរោគ​លើ​ស្បែក​ដែល​បង្ក​ឡើង​ដោយ​ផ្សិត ។ ប្រសិនបើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​វា​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត ។ ទាំងនេះ​គឺជា​មធ្យោបាយ​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក ៖

១-​មៀត ៖ រមៀត មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​មេរោគ​ផ្សិត និង​ជា​ថ្នាំ​សម្លាប់​មេរោគ ។

បុករ​មៀតឆៅ​មួយ​ដុំ​បន្ទាប់​មក​ច្របាច់​ទឹក​វា ហើយ​លាប​លើ​តំបន់​ដែល​មាន​បញ្ហា​រលាក ។ ទុក​វា​ចោល​រយៈពេល​ប្រហែល​ពីរ​ម៉ោង ។ លាង​វា​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ និង​ទុក​ឲ្យ​វា​ស្ងួត ។ ធ្វើ​បែប​នេះ​១-២​ដង​ក្នុង​មួយ​ថ្ងៃ ។

២-​ទឹកខ្មេះ ៖ បន្តក់​ទឹកខ្មេះ​ពីរ​បី​តំណក់​ក្នុង​ទឹក​មួយ​ចាន ។ លាប​ទឹកខ្មេះ​ដែល​បាន​ពង្រា​វ​នេះ​លើ​តំបន់​ដែល​មាន​បញ្ហា ហើយ​ទុក​វា​ចោល​ប្រហែល​១៥​នាទី​បន្ទាប់​មក​លាង​វា​ចេញ នឹង​ជួយ​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព ។

៣-​ខ្ទឹមស ៖ ខ្ទឹមស មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​មេរោគ​ផ្សិត​វា​អាច​ជួយ​ក្នុង​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​លើ​ស្បែក ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត​ប្រកបដោយ​ប្រសិទ្ធ​ភាព។

បុក​ខ្ទឹមស​ពីរ​ទៅ​បី​កំពឹស បន្ទាប់​មក​បន្តក់​ប្រេង​អូ​លីវ​ពីរ​ទៅ​បី​តំណក់ និង​លាយ​ល្បាយ​នេះ​ឲ្យ​សព្វ ហើយ​លាប​វា​នៅ​លើ​តំបន់​ដែល​មានការ​ឆ្លង​មេរោគ​ផ្សិត និង​ទុក​វា​ចោល​កន្លះ​ម៉ោង ។

បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ហើយ​ទុក​ឲ្យ​វា​ស្ងួត ។

៤-​យ៉ា​អួ ៖ យ៉ា​អួ មាន​សារធាតុ​ប្រូ​បៃ​អូ​តិច​ដែល​ជួយ​ក្នុង​ការ​ការពារ​ការ​លូតលាស់​នៃ​មេរោគ​ផ្សិត ។ អ្នក​អាច​ជ្រលក់​សំឡី​ទៅ​ក្នុង​យ៉ា​អួ ហើយ​ជូត​វា​នៅ​លើ​តំបន់​ដែល​មាន​មេរោគ​ផ្សិត ។ ទុក​វា​ចោល​រយៈពេល​ប្រហែល​កន្លះ​ម៉ោង បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ រួច​ទុក​ឲ្យ​វា​ស្ងួត ។ ធ្វើ​ដូចនេះ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ​វា​នឹង​ជួយ​កម្ចាត់​បញ្ហា​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក​បាន ។

៥-​ប្រេងដូង ៖ ប្រេងដូង គឺជា​ឱសថ​បុរាណ​ដែល​ល្អ​បំផុត​សម្រាប់​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក ។ លាបប្រេង​ដូង​ទៅ​លើ​តំបន់​ដែល​មានការ​ឆ្លង​មេរោគ​ផ្សិត ។ ធ្វើ​ដូចនេះ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត ។ ប្រសិទ្ធភាព​នៃ​ប្រេងដូង​គឺ​សម្អាត​ស្បែក ៕