ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្ងាញ់​ហើយតម្លៃល្អទៀត ! ចេកល័ក្ខជាដំណាំអត្តសញ្ញាណមួយសម្រាប់ប្រជាជនលើខ្នងភ្នំគូលែន

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាជន​នៅ​ខេត្តសៀមរាប​ភាគច្រើន​ទទួលស្គាល់​ថា​ជា​ដំណាំ​ចេក​ល័​ក្ខ ជា​ដំណាំ​ហូប​ផ្លែ មាន​អត្តសញ្ញាណ​នៅ​លើ​ខ្នងភ្នំ​គូលែន ។ ចេក​មាន ផ្លែ​ធំ​ៗ ហើយ​នៅ​ពេល​ទុំ​មាន​ពណ៌​ក្រមៅ លាយ​ក្រហម​ស្រាល…

ខេត្តសៀមរាប ៖ ប្រជាជន​នៅ​ខេត្តសៀមរាប​ភាគច្រើន​ទទួលស្គាល់​ថា​ជា​ដំណាំ​ចេក​ល័​ក្ខ ជា​ដំណាំ​ហូប​ផ្លែ មាន​អត្តសញ្ញាណ​នៅ​លើ​ខ្នងភ្នំ​គូលែន ។ ចេក​មាន ផ្លែ​ធំ​ៗ ហើយ​នៅ​ពេល​ទុំ​មាន​ពណ៌​ក្រមៅ លាយ​ក្រហម​ស្រាល និង​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​គួរ​ចង់​បរិភោគ ។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកក្កដា​នេះ ។

ក្រសួងបរិស្ថាន​បាន​បន្ត​ថា ទេសចរ​ទាំងឡាយ​នៅ​ពេល​ឡើង​ទៅ​កម្សាន្ត​លើ​ភ្នំ​គូលែន​នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ប្រាកដជា​ស្គាល់​ដើម​ចេក​ល័​ក្ខ ។ ផ្លែ​របស់​វា បាន​ដាក់​លក់​ជា​ហូរហែ តាម​ដងផ្លូវ​ទៅ កាន់​តំបន់​ខ្នងភ្នំ ។

លោក ផា​ន់ ផុ​ន ប្រធាន​សហគមន៍​ព្រៃធំ​អន្លង់​ធំ ដែល​ស្ថិត​នៅ​លើ​ខ្នងភ្នំ​គូលែន​នេះ​បានឱ្យ​ដឹង​ថា ចេក​ប្រភេទ​នេះ គឺជា​ប្រភេទ​ដំណាំ​ប្រពៃ​របស់​អ្នកស្រុក​ច្រើន​តំណ​មក​ហើយ ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​លើ​ភ្នំ​គូលែន​និយម​ដាំចេក​ល័​ក្ខ ព្រោះ​អាច​លក់​បាន​តម្លៃ​ខ្ពស់ ។

លោក ផា​ន់ ផុ​ន បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​«​ចេក​ល័​ក្ខ​ផ្លែ​វា​ពេល​ទុំ​មាន​រសជាតិ​ផ្អែម និង​ក្លិនក្រអូប ។ គេ​អាច​បរិភោគ​វា​បាន​ពេល​ទុំ ហើយ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ខុស​ពី​ចេក​ដទៃ ។

តម្លៃ​ចេក​ល័​ក្ខ​មាន​តម្លៃ​ថ្លៃ​ជាង​ចេក​ផ្សេង​ទៀត ។ នៅ​តាម​ផ្លូវ​ឡើង​ភ្នំ​គូលែន អ្នក​ភូមិ​លក់​ចេក​ល័​ក្ខ​មួយ​ស្ទង ចាប់ពី​២៥.០០០ ដល់​៣០.០០០​រៀល ។ បើ​ទិញ​ជា​ស្និត​វិញ តម្លៃ​មួយ​ស្និត ៤.០០០-៧.០០០ រៀល​ទៅ​តាម​ទំហំ​តូច​តាម​ធំ ។

សូម​បញ្ជាក់​ថា ដោយសារ​កត្តា​ភូមិសាស្ត្រ​អំណោយផល​សម្រាប់​ដំណាំ​ចេក​នេះ​ផង ប្រជាពលរដ្ឋ​រស់នៅ​ខ្នងភ្នំ​គូលែន​ជា​ច្រើន​គ្រួសារ និយម​ដាំចេក​ល័​ក្ខ និង​ម្យ៉ាងទៀត​ដំណាំ​នេះ​បាន​ដុះ​នៅ​លើ​ខ្នង ភ្នំ​គូលែន តាំង​តែ​ពី​យូរលង់​មក​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ