ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកហាង​ផ្តល់​សេវា​អោបអ្នកមាន​វិបត្តិ ក្នុង1ម៉ោង​60ដុល្លារ​

7 ឆ្នាំ មុន

អា​មេ​រិ​ក​៖ តាម​ប្រភព​​ពី​ Independent បាន​ឱ្យ​​ដឹង​ថា អ្នក​អោប​លក្ខណៈ​អាជីព កញ្ញា Samantha Hess បាន​បើកហាង​ផ្តល់​សេវា​អោប​បីត្រកង​មួយ​កន្លែង​យីហោ «Cuddle Up To Me» ដែល​យក​សេវា​ក្នុងមួយ​ម៉ោង​៦០​ដុល្លារ នៅ​រដ្ឋ Oregon សហរដ្ឋ​អា​មេរិក​។

ម្ចាស់​ហាង​វ័យក្មេង​រូប​នេះ បាន​ប្រាប់​មក​កាន់ Fox12 ថា​ «​ការ​រកស៊ី​របស់ខ្ញុំ​ ពិតជា​មាន​ភាព​ជោគជ័យ​ណាស់​ ។ គ្រាន់តែ​អាទិត្យ​ដំបូង​​សោះ មាន​អ្នក​ផ្ញើ​អ៊ី​ម៉ែ​ល មក​ទាក់ទង​ទទួល​សេវា​ដល់​ទៅ​១,០០០០នាក់​» ។ កញ្ញា​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​នឹកឃើញ​បង្កើត​ហាង​ផ្តល់​សេវាកម្ម​ប្រភេទ​នេះ គឺ​កើតឡើង​មក​ពី​ខ្លួន​នាង​ផ្ទាល់ ​នៅ​ពេល​ដែល​នាង​ធ្លាក់​ក្នុង​ចំណុច​ទាប​ដុនដាប​បំផុត​ក្នុង​ជីវិត​។ នៅ​ពេល​នោះ នាង​មាន​អារម្មណ៍​ថា ចង់​ឲ្យ​នរណា​ម្នាក់មក​​អោប​នាង​ឱ្យ​​ណែន ដើម្បី​ឲ្យ​បាន​ធូរស្បើយ​ក្នុង​ចិត្ត​ ។

ចាប់តាំងពី​ពេល​នោះ​មក នាង​ក៏​គិត​ចេញ​គំនិត​បើកហាង​នេះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​របស់​មនុស្ស​ឯទៀត​ៗ ដែល​ជួប​ប្រទះ​​បញ្ហា​ដូច​នាង​កាលពីមុន​។ ជាមួយ​គ្នា​នេះ​ដែរ នាង​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន ដែល​បាន​មក​ទទួល​សេវាកម្ម​របស់​នាង​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​មក​ម្តងទៀត​ ។

គួរ​បញ្ជាក់​​ថា ហាង​របស់​នាង​បើក​ពី​ថ្ងៃ​ចន្ទ ដល់ថ្ងៃ​សៅរ៍ ​។ ការ​ស្លៀក​ខោអាវ​ដេក​យប់ គឹ​ជា​ការ​ល្អ​នៅ​ពេល​មក​​ហាង​របស់​នាង​ ៕