ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮដំណឹង ម្តា​យមក​មើល​ទើប​ដឹង​ថា​ជា​កូន

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ខណៈ​កំពុង​ផឹកស្រា​បាន​លោត​ចុះ​ហែល​ទឹកទន្លេ​លេង​២-៣​លើក លុះ​លោត​លើក​ចុង​ក្រោយ​ហែល​បាន​ប្រហែល​៥០​ម៉ែត្រ​ពី​ច្រាំង​ក៏​លិច​បាត់​ទៅ​ក្នុង​ …

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ខណៈ​កំពុង​ផឹកស្រា​បាន​លោត​ចុះ​ហែល​ទឹកទន្លេ​លេង​២-៣​លើក លុះ​លោត​លើក​ចុង​ក្រោយ​ហែល​បាន​ប្រហែល​៥០​ម៉ែត្រ​ពី​ច្រាំង​ក៏​លិច​បាត់​ទៅ​ក្នុង​ទឹក​ទោះ​ខំ​រក​យ៉ាងណា​ក៏​មិនឃើញ លុះ​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ស្រាប់តែ​ប្រទះ​ឃើញ​សព​អណ្ដែត​មក​ទើរ​នៅ​ច្រាំង​ទន្លេ​មុខ​វត្ត​ព្រែក​សំរោង ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ អ៊ិ​ន ធា​រ៉ា ហៅ ជា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់​-​ម៉ូតូ ទីលំនៅ​ភូមិ​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ការ​បំភ្លឺ​របស់​សាក្សី​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៦ នៅ​លើ​ផែ​ធ្វើ​អំពី​ដែក ជិត​គល់​ស្ពាន​ច្បារ​អំពៅ​ចាស់​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជន​រង​គ្រោះ និង​គ្នីគ្នា​៣​នាក់​ទៀត​(​ទាំង​ជន​រង​គ្រោះ​៤​នាក់​)​បាន​បបួល​គ្នា​ផឹកស្រា​ថ្នាំ​អស់​ចំនួន​៣​លី​ត្រ​រហូត​ស្រវឹង​រៀង​ៗ​ខ្លួន ពេល​កំពុង​ផឹក​ជន​រង​គ្រោះ​បាន​លោតទឹក​ទន្លេ​ហែល​លេង​ចំនួន​៣​ដង លុះ​លើក​ចុង​ក្រោយ​ពេល​លោត​ហើយ​ហែល​បាន​ប្រហែល​៥០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ​ក៏​បាន​លិច​ក្នុង​ទឹក​បាត់​ខ្លួន​តែ​ម្ដង ។

ប្រភព​បាន​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ទើប​គេ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​ខាងលើ ពេល​នោះ ដំណឹង​បានឮ​ដល់​ម្តាយ​ជន​រង​គ្រោះ គាត់​ក៏​បាន​មក​មើល ទើប​ដឹង​ថា​សាកសព​អណ្តែត​ទឹក​នោះ ជា​សាកសព​របស់​កូន​គាត់​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ពិតប្រាកដ​មែន ។

តាម​ការ​ពិនិត្យ​របស់​នគរបាល​ជំនាញ​ប​ចេ្ច​ក​ទេស​ខេត្តកណ្តាល និង​នគរបាល​ជំនាញ​បច្ចេកទេស​ក្រុង​តា​ខ្មៅ ព្រមទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ គឺ​នៅ​លើ​ដងខ្លួន​សាកសព​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ សព​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ជូន​ម្តាយ​ជន​រង​គ្រោះ​ដើម្បី​យក​ទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី ៕