ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការ​បិទ​ស្ពាន​ជ្រោយចង្វារ​ចាស់ អាច​​​ពន្យា​រ​ពេលសិន​ ព្រោះ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ភ្នំពេញ​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម ដែល​បាន​លើក​ឡើង​ថា នឹង​មានការ​ឆ្លងសាឡា​ង សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ តែ​សម្រាប់​អ្នកដំណើរ​ចូល​ភ្នំពេញ​វិញ​អាច​ធ្វើ​ចរាចរ​តាម​ស្ពាន​ជ្រោយចង្វារ​ថ្មី​បាន ក្នុងអំឡុងពេល​បិទ​​ស្ពាន​ជ្រោយចង្វារ​ចាស់​ ដើម្បី​ធ្វើការ​ជួសជុល​ឡើង​វិញ​​រយៈពេល​២​ឆ្នាំ​នោះ ។

លោកម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លោកពៅ ម៉េ​ង​ហៃ អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ប្រហាក់ប្រហែល​គ្នាតាម​រយៈ​ទូរស័ព្ទនៅ​ថ្ងៃ​ទី​២៧​ធ្នូ​ នេះ​ថា ចំពោះ​ផែនការ​បិទ​ស្ពាន​
ជ្រោ​យចង្វារ​ចាស់​ ដែល​បាន​កំណត​យក​ថ្ងៃ​ទី​១​ មក​រា​ ២០១៧ ដើម្បី​ធ្វើការ​ជួសជុល​នោះ រហូត​មក​ដល់​ពេល​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រោម​ឱ​វ៉ា​ត​ពាក់​ព័ន្ធ នៅ​មិន​ទាន់​បាន​ទទួល​ឯកសារ​ ឬ​សេចក្តីណែនាំ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​នៅឡើយ​ទេ ។

លោក​បន្ត​ថា នៅ​ក្នុង​កិច្ចប្រជុំ​នា​ពេល​កន្លង​មក បាន​និយាយ​គ្នា​រួច​ហើយ​ថា មុន​ពេល​ចាប់ផ្តើម​បិទ​ក្រុម​អ្នកជំនាញ​ត្រូវ​ប្រាប់​មក​អាជ្ញាធរ​ជា​មុន ដើម្បី​អាជ្ញាធរ​រៀបចំ ជា​ពិសេស​ត្រូវ​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប​ជា​ព័ត៌មាន ។

លោកពៅ ម៉េ​ង​ហៃ បាន​បញ្ជាក់​ថា ពេល​នេះ​លោក​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ក្រុម​ជំនាញ​របស់​អង្គការ​ចៃ​ការ​ជប៉ុន​ត្រូវ​អនុវត្ត​ន៏​នៅ​ថ្ងៃ​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ គឺ​ដឹង​តែ​នៅ​ក្នុង​ខែមករា​២០១៧​នេះ អាច​ច្បាស់​ជាង ។​ លោក​បន្ត​ថា បើ​កំណត់​យក​ថ្ងៃ​ទី​០១​មក​រា​២០១៧​ដូច​អ្វី​ដែល​បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​កន្លង​មក អាច​នឹង​ពន្យា​ល​ពេល ពីព្រោះ​ការ​បិទ​ស្ពាន​ចាស់​ទាំងស្រុង ដើម្បី​ជួសជុល​នោះ គឺ​ចាំបាច់​ត្រូវ រៀបចំ​ឬ​កែសម្រួល​ឈូស​ឆាយ​ក្បាលស្ពាន​ជ្រោយចង្វារ​ថ្មី​ទាំង​សង់ខាង​រួច​សិន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទាំង​ទៅ​ទាំង​មក​បាន ដែល​ត្រូវការ​ពេលវេលា​មួយ​សមរម្យ គឺ​មិន​អាច​ទាន់​នៅ​ថ្ងៃ​ទី​០១​មក​រា​នេះ​ទេ ព្រោះ​គៀត​ពេក​ហើយ ។