ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ៖ «​ខ្ញុំ​មិន​សម្លា.ប់​ខ្លួន​ដោយសារ​តែ​ពាន Ballon d’or ឡើយ​»

7 ឆ្នាំ មុន

តារា​ឆ្នើម​មុខស្រស់​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar បាន​និយាយ​ថា បើ​ទោះជា​រូប​លោក​មិន​បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំឆ្នាំ Ballon d’Or ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្តី​ក៏​មិន​មាន

តារា​ឆ្នើម​មុខស្រស់​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar បាន​និយាយ​ថា បើ​ទោះជា​រូប​លោក​មិន​បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំឆ្នាំ Ballon d’Or ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្តី​ក៏​មិន​មាន​បញ្ហា​អ្វី​សម្រាប់​ជីវិត​របស់​លោក​ដែរ ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​មុន ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​៣ បន្ទាប់​ពី​មិត្ត​រួម​ក្រុម​កីឡាករ Messi និង​ខ្សែប្រយុទ្ធ​ក្លិប Real Madrid កីឡាករ Ronaldo ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៦​នេះ Neymar បាន​ធ្លាក់​មក​ដល់​លេខ ៥ ។ ទោះជា​យ៉ាងណា Neymar បាន​បញ្ជាក់​ថា រូប​លោក​មិន​បាន​ផ្តោត​សំខាន់​ទៅ​លើ​ពានរង្វាន់​សម្រាប់​តែ​បុគ្គល​ផ្ទាល់ខ្លួន​នោះ​ទេ ។

Neymar បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្របខ័ណ្ឌ La Liga យ៉ាង​ដូច្នេះ​ថា ៖  «​ខ្ញុំ​មិន​ស្លាប់​ទេ​បើ​ទោះជា​ខ្ញុំ​មិន​បាន​ឈ្នះ​ពាន​នេះ  ។

ពិត​ណាស់​វា​គឺជា​ពានរង្វាន់​មួយ​សម្រាប់​លើកទឹកចិត្ត​កីឡាករ​គ្រប់​រូប​ឱ្យ​កាន់តែ​ប្រឹងប្រែង​លេង​ឱ្យ​បាន​ល្អ​បន្ថែម ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​ចង់​ត្រឹម​លេង​ដោយ​សប្បាយចិត្ត ជា​ពិសេស​គឺ​លេង​នៅ​ក្លិប Barcelona ។ Ballon d’Or គឺ​បាន​ចំពោះតែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ឈ្នះ​វា​បាន ហើយ​មាន​តែ Messi ទេ​ដែល​សក្ដិ​សម​ទទួល​ពាន​នេះ​» ៕