ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ច្រាន​ចោលការ​បែកបាក់​ជាមួយ ស្រី ចំរើន និង ផែ សុ​វ​ណ្ណា​រិ​ទ្ឋ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​ច្រានចោល​ព័ត៌មាន​ដែល​ថា

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​ច្រានចោល​ព័ត៌មាន​ដែល​ថា នាង ក្រុម​លោក ស្រី ចំរើន និង​លោក ផែ សុ​វ​ណ្ណា​រិ​ទ្ឋ មាន​ទំនាស់​និង​បែកបាក់​គ្នា ។

ការ​បដិសេធ​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ព័ត៌មាន​ថា កញ្ញា ធី សុវណ្ណ​ថា ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​លោក ស្រី ចំរើន និង លោក ផែ សុ​វ​ណ្ណា​រិ​ទ្ឋ ហើយ​លោកស្រី ចំរើន ប្រកាស​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​លោក ផែ សុ​វ​ណ្ណា​រិ​ទ្ឋ ពាក់​ព័​ន្ឋ​នឹង​ការ​ទម្លាយ​ឯកសារ​ផ្ទាល់ខ្លួន​ជាដើម​។

ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ក្នុងស្រុក​មួយ ធី សុវណ្ណ​ថា បាន​បញ្ជាក់​ថា​«​ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ថា ពួក​ខ្ញុំ​មាន​ក្រុម​លោក ស្រី ចំរើន និង​ក្រុម​លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ​, ពួក​ខ្ញុំ​ទាំងអស់​គ្នា​មិន​មាន​ទំនាស់​ជាមួយ​គ្នា​អី​នោះ​ទេ អ្វី​ដែល​ឃើញ​នៅ​បណ្តាញ​សង្គម​មួយ​ចំនួន​និង​កាសែត Cambodia Daily គឺជា​រឿង​មិន​ពិត​។ ខាងក្រោម​នេះ​ជា​រូបភាព​ជាក់ស្តែង​ដែល​ពួក​យើងខ្ញុំ​ធ្វើការ​ជុំ​គ្នា និង​ទៅ​ណា​មក​ណា​ជុំ​គ្នា មិន​មានការ​បែកបាក់​គ្នា​ដូច​ចុះ​ផ្សាយ​នោះ​ទេ​»​។

លើស​ពី​នេះ​ទៀត​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ២០១៦ លោក ស្រី ចំរើន តំណាង​រូប​នាង ក្នុង​នាម​ប្រធាន​អង្គការ «​យុវជន និង​កិច្ចការ​សង្គម​» បាន​ទៅ​បើក​វេទិកាសាធារណៈ​លើក​ទី​៤៧ ស្តី​ពី​ការ​ចូលរួម​របស់​ពលរដ្ឋ នៅ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​៤០០​នាក់​ផង​ដែរ ៕