ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ជនជាប់ចោទ​ខ្មែរ និង​ថៃ​ចំនួន​៤​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​អស់​មួយ​ជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក សេង រិ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ចំនួន​៤​នាក់ ក្នុង​នោះ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ថៃ​ចំនួន​៣​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ លោក សេង រិ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ចំនួន​៤​នាក់ ក្នុង​នោះ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ថៃ​ចំនួន​៣​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពីបទ រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន និង​កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​សម្អាត​ប្រាក់ (​គ្រឿង​ញៀ​.​ន​ជិត​៦៥​គីឡូក្រាម និង​កាន់កា​.​ប់​អាវុធ​៣​ដើម​ផង​ដែរ​) ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​។

សេចក្តីរាយការណ៍​បន្ត​ថា ជនជាប់ចោទ​ទាំង​៤​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ ទិន ទី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​, ២- ឈ្មោះ ដាវ ឌី​ឌឹ​ន (DAV DE DAN) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ថៃ​, ៣- ឈ្មោះ វ៉ា​ន់​ឆៃ លឿង​ផូ​ត (VANCHAI LOEUNG PKUOUCH) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ថៃ និង​៤- ឈ្មោះ មង្គល សុខ​ហម (MONG SOKHORM) ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ថៃ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន (​ក​១១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៊ី ផល្លា​, លោក​វរសេនីយ៍ឯក ជាវ តុលា នាយករង​មន្ទីរ និង​ង​លោក​វ​:​សេនីយ៍​ទោ សេង ឃុន​ណា​ង នាយការិយាល័យ (​ក​១១) ដោយ​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ព្រមទាំង​បង្ក្រាប​២​គោលដៅ​ផ្សេង​ៗ​ពី​គ្នា​។

ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​ក៏​ដកហូត​វត្ថុ​តាង​ចាប់​យក​បាន រួម​មាន មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ៤២​គីឡូ​និង​៧៥៩.៨៤​ក្រាម​, ហេ​រ៉ូ​អ៊ិ​ន (HEROIN) ទម្ងន់​សុទ្ធ ២១​គីឡូ និង​១២០​ក្រាម សរុប​សារធាតុ​ញៀ​.​ន​ប្រមាណ​៦៣​គីឡូ និង​៨៧៩.៨៤​ក្រាម ព្រមទាំង​អាវុធ AK ចំនួន​១​ដើម​, អាវុធ​ខ្លី​ចំនួន​២​ដើម នឹង​រថយន្ត​ចំនួន​៣​គ្រឿង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ