ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលដីកា​តុលាការ​កំពូល​ដោះ​លែង​អតីតមេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ​ ឱ្យ​​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ បាន​ប្រកាស​សាលដីកា

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ បាន​ប្រកាស​សាលដីកា​សម្រេច​ដោះ​លែង​អតីតមេ​ប​ញ្ជា​ការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ករណី​​ធ្វើ​ទារុណកម្ម និង​អំពើ​ហិង្សា​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់​ទោ ស​ទាក់ទង នឹង​ជន​រង​គ្រោះ ។ សាលដីកា​របស់​តុលាការ​កំពូល​គឺ​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន តាម​បណ្តឹង​សារទុក្ខ ដោយ​រង់ចាំ​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ។

សាលដីកា​នេះ​ប្រកាស​ដោយ​ឯកឧត្តម និល ណុ​ន ប្រធាន​ក្រុម​ប្រឹ ក្សា​ជំនុំជម្រះ និង ឯកឧត្តម ឈួ​ន ចាន់​ថា អគ្គ​ព្រះរាជអាជ្ញា​រង នៃ​មហាអយ្យការ​អម​តុលាការ​កំពូល ដោយ​កំបាំង​មុខ​ជនសង្ស័យ​ឈ្មោះ ទេព ហ៊ុយ ភេទ​ប្រុស អាយុ​៤២ ឆ្នាំ អតីតមេបញ្ជាការ​កង រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ។

សាលដីកា​ដោះ​លែង​ជនសង្ស័យ ទេព ហ៊ុយ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បើ​មិន​មាន​ជាប់​បទល្មើស​អ្វី​ផ្សេង​ៗ ទេ តុលាការ​បាន​ដាក់​កាតព្វកិច្ច​មួយ​ចំនួន​ដូច​ជា ៖
១-មិន​ឲ្យ​ចេញ​ក្រៅប្រទេស
២-​ប្រគល់​លិខិតឆ្លងដែន​ឲ្យ​សាលាដំបូង​ខេត្តក្រចេះ
៣-​ត្រូវ​បង្ហាញមុខ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ក្រចេះ​.​ក្រុង​ក្រចេះ មួយ​ខែ​ម្តង គិត​ចាប់ពី​ខែសីហា តទៅ ។

ជនសង្ស័យ​ឈ្មោះ ទេព ហ៊ុយ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ជាប់ចោទ​ពី​បទ​.​ទារុណកម្ម និង​អំពើ​ហិង្សា​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង នឹង​ជន​រង​គ្រោះ និង​បទគំរា.ម​កំហែង​ថា​នឹង​សម្លា.ប់ ប្រព្រឹត្ត​នៅ​ហាង លាង​ហ៊ុយ លក់​រថយន្ត ម៉ូតូ និង​លក់​ទូរស័ព្ទ​ដៃ​ទំនើប ចំណុច​ផ្លូវ​កណ្តាល ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៧-២៨ ខែតុលា ឆ្នាំ​២០២១ ដែល​បទល្មើស​មាន​ចែង​តាម​មាត្រា ២១១ មាត្រា ២១៩ និង​មាត្រា ២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​០១ វិច្ឆិកា ឆ្នាំ​២០២១ ពេល​នោះ​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន តាម​ការ​ចោទប្រកាន់​ជា​ផ្លូវ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ករណី​ហិ.ង្សា​លើ​ក្មេង​ស្រី​២​នាក់ ដែល​ជា​អ្នកបម្រើ​ក្នុងផ្ទះ​របស់​ខ្លួន​ធ្វើ​ឱ្យ​ឆ្កែ​របស់​គាត់​ងាប់ ។ សំណុំរឿង​នេះ​មិន​ទាន់​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម លើកយក​មក​កាត់សេចក្តី​នៅឡើយ​ទេ តែ​ជនសង្ស័យ​មិន​អាច​ដេក​ក្នុង​ការ​ឃុំ​រង់ចាំ​ថ្ងៃ​កាត់ក្តី​នោះ​បាន ក៏​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ និង​ប្តឹង​សារទុក្ខ​ដល់​កំពូល រហូត​មាន​សាលដីកា​សម្រេច​ដោះ​លែង​បណ្តោះអាសន្ន​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ