ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​នូវ​ខ្សែជីវិត​ពិត​របស់​ក្មេង​ខ្មែរ

7 ឆ្នាំ មុន

ភាព​ល្បីល្បាញ​នៃ​បទ​ចម្រៀង​របស់​ក្មេង​ខ្មែរ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​ចង់​ដឹង​នូវ​ខ្សែជីវិត​តស៊ូ​របស់​ពួក​គាត់ ដែល​មាន​ទេព​កោសល្យ​អាច​និពន្ធ និង​ច្រៀង​រួម​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ​។

ភាព​ល្បីល្បាញ​នៃ​បទ​ចម្រៀង​របស់​ក្មេង​ខ្មែរ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​ចង់​ដឹង​នូវ​ខ្សែជីវិត​តស៊ូ​របស់​ពួក​គាត់ ដែល​មាន​ទេព​កោសល្យ​អាច​និពន្ធ និង​ច្រៀង​រួម​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ​។

ជឿជាក់​ថា អ្នកគាំទ្រ​ប្រាកដជា​ចង់​ដឹង​ឈ្មោះ​ពិត  ប្រវត្តិ​ពិត របស់​អ្នក​ទាំង​ពីរ តើ​គាត់​រៀន​បាន​កម្រិត​ណា ស្រុក​កំណើត​នៅ​ខេត្ត​ណា ចេះ​និពន្ធ និង​ច្រៀង​តាំងពី​ពេល​ណា បាន​ជួប​ឧបសគ្គ និង​ឆ្លងកាត់​នូវ​ភាព​លំបាក​បែប​ណាខ្លះ ទើប​អាច​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​វ័យក្មេង​ដូច​សព្វ​ថ្ងៃនេះ?

សមាជិក​ក្រុម «​ក្មេង​ខ្មែរ​»  មានឈ្មោះ​ពិតប្រាកដ គឺ កៅ ពន្លឺ និង ជា សុ​ជាតិ​។ ពន្លឺ មាន​ជំនាញ​ខាង  រ៉េ​ប និពន្ធ និង​មាន​អាយុ​២៤​ឆ្នាំ និង​មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​អក្សរសាស្ត្រ​អង់គ្លេស ឯកទេស​គ្រូបង្រៀន នៅ​សកល​វិទ្យាល័យ IFL  ជា​ក្មេង​ដែល​យកចិត្តទុកដាក់​នឹង​ការ​រៀនសូត្រ ទំនេរ​ពី​ការ​សិក្សា​ច្រៀង​លេង​កម្សាន្ត និង​ស្រ​ម៉ៃ​ថា ខ្លួន​នឹង​ក្លាយជា​អ្នកចម្រៀង​យុវវ័យ​ម្នាក់​។ រីឯ សុ​ជាតិ ដែល​មាន​ជំនាញ​ខាង​ច្រៀង និពន្ធ លេង​ហ្គី​តា មាន​អាយុ​២១​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ជា​យុវជន យកចិត្តទុកដាក់​នឹង​ការ​សិក្សា ស្វះស្វែង​រៀនសូត្រ រហូត​បាន​ទទួលស្គាល់​ជា​សិស្ស​ពូកែ និង​មាន​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​អ្នកចម្រៀង និង​អ្នកនិពន្ធ​ចម្រៀង​ម្នាក់​។ ភាព​ជឿជាក់ និង​ឆន្ទៈ​ដ៏​មោះមុត​របស់​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ក្តី​ស្រ​ម៉ៃ​របស់​ពួក​គេ​បាន​ក្លាយជា​ការ​ពិត​។ 

យើង​ពិតជា​មាន​មោទនភាព​ចំពោះ​យុវជន​ទាំង​ពីរ​នេះ ទាំង​ទេព​កោសល្យ និពន្ធ និង​ច្រៀង របស់ «​ក្មេង​ខ្មែរ​» ពិតជា​មាន​លក្ខណៈ​ពិសេស​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រជា​ប្រិ​ភាព​ខ្ពស់ ហើយ​យើង​សង្ឃឹមថា វិ​ថី​នៃ​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​ទាំង​ពីរ​កាន់តែ​រីក​ចម្រើន និង​កាន់តែ​ទទួល​បាន​ពី​ការ​គាំទ្រ​របស់​មហាជន​។