ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​គួរ​មាន​យុទ្ធសាស្ត្រ​សហការ​ជាមួយ​អាស៊ាន

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ តាម​អ្នកវិភាគ​ទីផ្សារ​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងត្បូង​គួរ​មាន​យុទ្ធសាស្ត្រ​សហការ​ដោយ​ខ្លួនឯង​ជាមួយ​អាស៊ាន តាម​រយៈ​ការ​ពង្រឹង​សហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​សង្គម ដើម្បី​ទទួល​បាន

ប្រទេស​សិង្ហ​បុរី ៖ តាម​អ្នកវិភាគ​ទីផ្សារ​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងត្បូង​គួរ​មាន​យុទ្ធសាស្ត្រ​សហការ​ដោយ​ខ្លួនឯង​ជាមួយ​អាស៊ាន តាម​រយៈ​ការ​ពង្រឹង​សហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​សង្គម ដើម្បី​ទទួល​បាន​ជំហរ​មួយ​កាន់តែ​រឹង​មាំ ។

ពួក​គេ​អះអាង​ថា កូរ៉េ​ខាងត្បូង​មិន​គួរ​ព្យាយាម​ធ្វើ​ត្រាប់​តាម​ប្រទេស​ចិន និង​ជប៉ុន​ឡើយ ព្រោះ​ឥទ្ធិពល និង​វត្តមាន​របស់​ប្រទេស​នេះ​ក្នុង​អាស៊ាន គឺ​ខុស​គ្នា​យ៉ាង​ឆ្ងាយ​ពី​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ពីរ​នោះ ។

សេដ្ឋវិទូ លោក Su Sian Lim របស់ HSBC ASEAN ថ្លែង​ថា ៖ « ចំណាប់អារម្មណ៍ ការ​ប្តេជ្ញា​របស់​កូរ៉េ​ខាងត្បូង​មក​លើ​អាស៊ាន និង​ការ​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​នេះ ដែល​ត្រូវការ​ពេលវេលា​ដើម្បី​លូតលាស់ ។ ខ្ញុំ​ដឹង​ថា ក្នុង​ប្រទេស​កូរ៉េ តែង​ប្រៀបធៀប​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​ជប៉ុន ជាមួយ​អាស៊ាន » ។

លោក​បន្ថែម​ថា ៖ « ប្រទេស​ទាំង​ពីរ​នេះ​មាន​ប្រវត្តិសាស្ត្រ ផ្នែក​នយោបាយ វប្បធម៌ និង​សេដ្ឋកិច្ច​រួម​គ្នា​ជាមួយ​អាស៊ាន​យូរ​មក​ហើយ ដែល​កូរ៉េ​មិន​អាច​ធ្វើ​តាម​បាន​ឡើយ ។ ដូច្នេះ​ហើយ​កូរ៉េ​ត្រូវ​មាន​យុទ្ធសាស្ត្រ​ដោយ​ខ្លួនឯង​ជាមួយ​អាស៊ាន » ។

ចំណែក​លោក Venkatachalam Anbumozhi ឧត្តម​សេដ្ឋវិទូ​ក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​ខាងកើត (ERIA) ថ្លែង​ថា ៖ « កូរ៉េ​គួរតែ​ពង្រីក​យុទ្ធសាស្ត្រ​សហការ​ជាមួយ​វិស័យ​ដទៃ​ជា​ច្រើន​ទៀត » ។

លើស​ពី​នេះ អ្នកការទូត​ជាន់ខ្ពស់​របស់​កូរ៉េ ចង្អុលបង្ហាញ​ថា មាន​សក្តានុពល​យ៉ាង​ធំ​ក្នុង​ទីផ្សារ​អាស៊ាន ដោយសារ​ការ​កើនឡើង​នៃ​ទឹកប្រាក់​, កំណើន​នៃ​ចំនួន​គ្រួសារ​មធ្យម​, ជា​មូលដ្ឋាន​មាន​ប្រជាជន​ច្រើន​ជាងគេ​លេខ​៣​របស់​ពិភពលោក និង​ការ​លូតលាស់​សេដ្ឋកិច្ច​យ៉ាង​លឿន​ក្នុង​ចំណោម​ប្រទេស​ដទៃ ។

ការ​ចាប់​ដំណើរការ​នៃ AEC ត្រូវ​បាន​មើលឃើញ​ថា ជា​ដំណើរការ​បន្តបន្ទាប់​មួយ ដូច្នេះ​ហើយ​ការ​ផ្លាស់​ប្តូរ​នឹង​កើត​មាន​ឡើង​ក្នុង​រយៈពេល​ខាង​មុខ ។ ប្រសិនបើ​វា​កើតឡើង​តាម​ផែនការ​មែន​នោះ តំបន់​នេះ​នឹង​ងើប​ជាទី​ផ្សារ​ថ្មី​មួយទៀត ។ ក្រុមហ៊ុន​កូរ៉េ​ត្រូវ​ចាត់វិធានការ​ដំណាក់កាល​ដំបូង​ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​នេះ ។

អគ្គរដ្ឋទូត​កូរ៉េ​នៃ​តំបន់​អាស៊ាន លោក Suh Jeong-in ថ្លែង​ថា ក្រុមហ៊ុន​កូរ៉េ​គួរតែ​មើល​មក​អាស៊ាន ជាទី​ផ្សារ​តែ​មួយ ។

គួរ​បញ្ជាក់​ថា អាស៊ាន​ត្រូវ​បាន​គិត​ថា នឹង​មាន​ប្រជាពលរដ្ឋ​កើនឡើង​ពី​៦៣០​លាន​នាក់ ដល់​៧២០​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០ ហើយ​មនុស្ស​ប្រមាណ​៩០​លាន​នាក់​នឹង​ផ្លាស់​ប្តូរ​ទៅ​រស់នៅ​តំបន់​ជិត​ក្រុង ៕