ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​អា​មេ​រិ​ក​លូតលាស់​ប្រមាណ​3,5% ក្នុង​ត្រីមាស​ទី​3​ឆ្នាំ​នេះ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​ថា សេដ្ឋកិច្ច​អា​មេ​រិ​កបាន​កើនឡើង​៣,៥%​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ គឺ​ពី​ខែកក្កដា ដល់​ខែកញ្ញា ។

សហរដ្ឋអាមេរិក ៖ ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​ថា សេដ្ឋកិច្ច​អា​មេ​រិ​កបាន​កើនឡើង​៣,៥%​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ គឺ​ពី​ខែកក្កដា ដល់​ខែកញ្ញា ។

វា​ជា​ការ​កើនឡើង​ក្នុង​មួយ​ត្រីមាស​ដ៏​ល្អ​ជាងគេ ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក​ផង​ដែរ ។ ការ​ព្យាករ​ដំបូង​ដែល​ចេញ​ក្នុង​ខែតុលា គឺ​គិត​ថា សេដ្ឋកិច្ច​មានការ​លូតលាស់​តែ​២,៩%​ប៉ុណ្ណោះ​សម្រាប់​ត្រីមាស​ទី​៣​នេះ ។

វា​ក៏​ជា​ភស្តុ​តាង​ចុង​ក្រោយ​បង្ហាញ​ពី​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ពេល​បោះ​ឆ្នោត ដោយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump និយាយ​ថា សហរដ្ឋអាមេរិក​មានការ​លូតលាស់​យឺត ។ លើស​ពី​នេះ ក៏​នៅ​ជិត​អត្រា​៤% ដែល​លោក Trump បាន​សន្យា​សម្រាប់​សេដ្ឋកិច្ច​ផង​ដែរ ។

ប៉ុន្តែ​ទោះជា​ការ​លូតលាស់​សេដ្ឋកិច្ច​បាន​កើនឡើង​ក្នុងអំឡុងពេល​នោះ​ក្តី វា​ក៏​មិន​អាច​ជួយ​ឲ្យ​ឆ្នាំ​២០១៦​ទាំងមូល​ល្អ​ឡើង​វិញ​ច្រើន​ប៉ុន្មាន​ដែរ ។ សេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​តែ​បន្ត​លូតលាស់​ក្នុង​ល្បឿន​ដ៏​យឺត​នៅ​អំឡុង​ឆមាស​ទី​១ ដែល​ជា​មធ្យម​ស្មើ​តែ​១,១%​ប៉ុណ្ណោះ ហើយ​សេដ្ឋវិទូ​ជា​ច្រើន​ព្យាករ​ថា ការ​លូតលាស់​ទាំងស្រុង​ក្នុងឆ្នាំនេះ គឺ​ស្មើ​តែ​២% ។
ធនាគារជាតិ​អា​មេ​រិ​ក​ក៏​មើលឃើញ​ថា សេដ្ឋកិច្ច​លូតលាស់​ក្នុង​អត្រា​២%​ផង​ដែរ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ។ មូលហេតុ​ដែល​ជំរុញ​ដល់​ការ​លូតលាស់​ក្នុង​ត្រីមាស​ទី​៣ គឺ​មក​ពី​ការ​នាំ​ចេញ​សណ្តែកសៀង​កើនឡើង ។

ប៉ុន្តែ​កត្តា​ផ្សេង​ៗ​ក៏​បាន​ល្អ​ឡើង​វិញ​ផង​ដែរ​ដូច​ជា ការ​ចំណាយ​ក្នុងស្រុក​កើនឡើង​៣%​។ ចំណែក​ការ​ចំណាយ​ផ្នែក​អាជីវកម្ម​លើ​អគារ និង​គម្រោង​ថ្មី​ៗ​មិន​បាន​ទាញ​ទម្លាក់​សេដ្ឋកិច្ច​ខ្លាំង​ដូច​ក្នុង​ត្រីមាស​ដទៃ​ទេ ហើយ​រដ្ឋាភិបាល​កណ្តាល​ក៏​បាន​ចំណាយ​បន្ថែម​ផង​ដែរ ៕