ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ជនជាតិ​ចិន​៩​នាក់​ដាក់​ពន្ធនាគារ​មួយ​ជីវិត រឿង​គ្រឿង​ញៀ​.​ន​ជិត​៣៥០​គីឡូ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាតិ​ចិន​ចំនួន​៩​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាតិ​ចិន​ចំនួន​៩​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​អស់​មួយ​ជីវិត និង​តម្រូវ​ឲ្យ​ប្រាក់​ចូល​ថវិការ​រដ្ឋ​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀ​.​ន​ដោយ​ខុសច្បាប់ ប្រមាណ​ជិត​៣៥០​គីឡូក្រាម ។ សាលក្រម​នេះ បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍ បើសិន​ជនជាប់ចោទ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

ជន​ត្រូវ​ចោទ​ទាំង​៩​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ HUANG RUI MING ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ (​មេខ្លោង​), ២- ឈ្មោះ LI YI NAN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៣- ឈ្មោះ SUN LIANG ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ៤- ឈ្មោះ SUN HAI TAO ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ៥- ឈ្មោះ LIU WEI CHENG ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​, ៦- ឈ្មោះ CHEN ZHI QUAN ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ​, ៧- ឈ្មោះ WANG LEI ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ៨- ឈ្មោះ WANG YUE ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​៩-​ឈ្មោះ ZHU XIAO FEI ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជាប់ចោទ​ពី​បទ​.​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន និង​បទ​.​សម្អាត​ប្រាក់ ។

សួ​ម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​(​ក​១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ លោក​វ​:​សេនីយ៍​ឯក ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ​. លោក​វរសេនីយ៍ទោ ហុង សុ​វ​ណ្ណា​រិ​ទ្ធ នាយការិយាល័យ​(​ក​១) ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស​សមត្ថកិច្ច​គយ​កំពង់​ផែ​ព្រះ​សីហ​នុ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ចិន ។

កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំនួន​២​គោលដៅ​ផ្សេង​ៗ​គ្នា គឺ​នៅ​ចំណុច​វីឡា​ភ្លោះ​លេខ​២១ ផ្លូវ​លេខ R03 ស្តា​ផ្លា​ទី​នឹម បុរី​ប៉េង​ហូត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ និង​នៅ​ចំណុច​ភោជនីយដ្ឋាន​អី​យិ​ន​ម៉ា​ថូ​វ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៩​នាក់ ។

ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​គ្រឿង​ញៀ​.​ន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) សរុប​រួម​ទម្ងន់​៣៤៧​គីឡូក្រាម ៤២៧,៩៩ ក្រាម (​លាក់​ក្នុង​បំពង់​ដែក ៣៦៧​ដើម និង ៦១ កញ្ចប់​ធំ​) ជញ្ជីង​ថ្លឹង​គ្រឿង​ញៀ​.​ន​ចំនួន​២​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។ ព្រមទាំង​ដកហូត​រថយន្ត​១​គ្រឿង ម៉ាក TOYOTA ALPHARD ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-2973, ម៉ូតូ​១​គ្រឿង ម៉ាក HONDA PCX ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1FE-5946, ទូរស័ព្ទ​ដៃ​ចំនួន​១០ គ្រឿង និង​ប្រាក់​ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក​ទៀត ។

នៅ​ពេល​ចាប់ខ្លួន គឺ​ជនសង្ស័យ​បាន​និង​កំពុង​រៀបចំ​គ្រឿង​ញៀ​.​ន​ដាក់​ចូល​ក្នុង​បំពង់​ដែក ដើម្បី​លួច​ដឹក​ចេញពី​កម្ពុជា បញ្ជូន​តាម​ផ្លូវ​សមុទ្រ​ទៅ​ប្រទេស​ទី​៣ ៕

https://youtu.be/cJRE6hFZQxw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ