ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ហូ​លី​វូ​ដ​គាំងបេះដូង​លើ​យន្តហោះ

7 ឆ្នាំ មុន

អ្នកស្រី Carrie Fisher តារា​សម្តែង​ហូ​លី​វូ​ដ​បាន​គាំងបេះដូង ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ក្រុង​ឡុ​ង​ដ៍​ទៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ២០១៦ ។ ប្អូនប្រុសរបស់​អ្នកស្រី​ឱ្យ​ដឹង​ថា

អ្នកស្រី Carrie Fisher តារា​សម្តែង​ហូ​លី​វូ​ដ​បាន​គាំងបេះដូង ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ក្រុង​ឡុ​ង​ដ៍​ទៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ២០១៦ ។ ប្អូនប្រុសរបស់​អ្នកស្រី​ឱ្យ​ដឹង​ថា Fisher អាយុ​៦០​ឆ្នាំ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ថែទាំ​ពី​គ្រូពេទ្យ ។ ក្រុម​គ្រួសារ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ណាមួយ​ទេ​គ្រាន់តែ​ប្រាប់​ថា អាការ​របស់​អ្នកស្រី​មាន​លក្ខណៈ​ល្អ​ប្រសើរ ។

មិត្តភក្តិ​មួយ​ចំនួន​ក្នុង​មជ្ឈដ្ឋាន​សម្តែង​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នកស្រី Fisher ។ ចំណែកលោក Harrison Ford ដែល​ចូលរួម​សម្តែង​ជា​គូស្នេហ៍​ក្នុង​ភាពយន្ត «Star Wars» និយាយ​ថា «​ខ្ញុំ​មានការ​រន្ធត់ និង​ពិបាកចិត្ត​ដែល​ឮដំណឹង​នេះ  យើង​សុំ​ផ្តល់​ជា​កម្លាំងចិត្ត​ដល់ Fisher  ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​នាង​» ។

ហេតុការណ៍​ដ៏​រន្ធត់​នោះ​កើតឡើង​ក្នុង​ខណៈ​ដែល​អ្នកស្រី Fisher ធ្វើ​ដំណើរ​ពី​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស​ទៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ «United Airline» ប៉ុន្តែ​កើត​អាការ​គាំងបេះដូង​ធ្ងន់​នៅ​លើ​យន្តហោះ ។

តាម​ការ​រៀបរាប់​របស់​អ្នកដំណើរ​ម្នាក់​ឱ្យ​ដឹង​ថា អ្នកស្រី Fisher បាន​ស្ទះដង្ហើម និង​បេះដូង​កន្ត្រាក់​រហូត​នៅ​លើ​យន្តហោះ ។ ចំណែក​អ្នកដំណើរ​ម្នាក់​ទៀត​ឱ្យ​ដឹង​ថា ស្ថានភាព​នៅ​លើ​យន្តហោះ​ក្នុង​ពេល​នោះ​មាន​ភាព​ជ្រួលច្របល់ ព្រោះតែ​អាការ​នៃ​អ្នកជំងឺ​នេះ ៕