ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោ​ទឹកនោម​ឆ្លាត​វៃ​ដំណើរការ​ថាមពល​ដោយសារ​ទឹកនោម

7 ឆ្នាំ មុន

សាកលវិទ្យាល័យ Ritsumeikan បាន​បង្កើត​ប្រព័ន្ធ Sensor ចាប់​ទឹកនោម​ឥត​ខ្សែ ដែល​ជូនដំណឹង​ក្នុង​ការ​ផ្លាស់​ប្តូរ​វា​ជា​ថ្មី​តាម​រយៈ​សារ​ទំនាក់ទំនង​ឥត​ខ្សែ ហើយ​ក៏​គ្មាន​ប្រើប្រាស់​ថ្ម​ដែរ ។

សាកលវិទ្យាល័យ Ritsumeikan បាន​បង្កើត​ប្រព័ន្ធ Sensor ចាប់​ទឹកនោម​ឥត​ខ្សែ ដែល​ជូនដំណឹង​ក្នុង​ការ​ផ្លាស់​ប្តូរ​វា​ជា​ថ្មី​តាម​រយៈ​សារ​ទំនាក់ទំនង​ឥត​ខ្សែ ហើយ​ក៏​គ្មាន​ប្រើប្រាស់​ថ្ម​ដែរ ។

សាកលវិទ្យាល័យ​រំពឹង​ថា វា​នឹង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​មជ្ឈមណ្ឌល​គិ​លា​នុប​ដ្ឋាយិ​កា​ដែល​ត្រូវ​ថែរក្សា​អ្នកជំងឺ​ដែល​មាន​បញ្ហា​ទឹកនោម ។ ការ​បង្ហាញ​របស់​សាកលវិទ្យាល័យ​នេះ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តាញសារព័ត៌មាន ។

ប្រព័ន្ធ​កម្មវិធី​របស់​វា​ធ្វើ​ឡើង​តាម​រយៈ​ឥត​ខ្សែ​ហើយ​ប្រើប្រាស់​ទឹកនោម​ដើម្បី​បង្កើត​ជា​កម្លាំង​អគ្គិសនី ។ ឆ្លង​តាម​រយៈ​ទឹកនោម​ដែល​មាននៅ​ក្នុង​ខោ​ទឹកនោម​នោះ​វា​នឹង​វាយ​តម្លៃ និង​ផ្តល់​សញ្ញា​ជូនដំណឹង​ថា ដល់​ពេល​ត្រូវ​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​ថ្មី​ហើយ ។

បច្ចេកវិទ្យា​ថ្មី​នោះ​មិន​ត្រូវការ​ថ្ម​ដាក់​ក្នុង​ខោ​ទឹកនោម​ដើម្បី​ជា​កម្លាំង​អគ្គិសនី​សម្រាប់​ដំណើរការ​ទំនាក់ទំនង​ផ្តល់​ការ​ជូនដំណឹង​ដោយ​ឥត​ខ្សែ​នោះ​ទេ ។ ហើយ​បច្ចេកវិទ្យា​មួយ​នេះ​បង្កើត​ឡើង​ដោយ​លោក Takakumi Douseki ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​អំពី​ផល​ថាមពល​មីក្រូ (Micro energy harvesting)… ក្នុង​នាម​គាត់​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Ritsumeikan ផ្នែក​អគ្គិសនី និង​វិស្វករ​កុំព្យូទ័រ ។

ក្នុង​ការ​ដាក់​បង្ហាញ​សម្រាប់​បណ្តាញសារព័ត៌មាន​នោះ ខោ​ទឹកនោម​ដែល​បាន​យក​ទៅ​ប្រើប្រាស់​នោះ មាន​ទំហំ​សម្រាប់​កូន​ក្មេង ដែល​ធ្វើ​ឡើង​ពី​កាបូន​សកម្ម​ដែល​មាន​ប្រវែង​បណ្តោយ 320mm និង​ទទឹង​ប្រវែង 5mm និង​អេឡិចត្រូត​អាលុយមីញ៉ូម​ប្រវែង 1,8mm និង​ស្រទាប​ការពារ​ទឹក ។

លោក​សាស្ត្រាចារ្យ Douseki និយាយ​ថា​៖ «​ខ្ញុំ​ជឿ​ថា មូលហេតុ​ខុស​ប្លែក​គ្នា​ក្នុង​ពេល​នេះ ដោយសារ​កត្តា​ទឹកនោម​ទៅ​ធ្វើ​ឲ្យ​កាបូន​សកម្ម​មាន​ប្រតិកម្ម​ទើប​សម្រេច​បានការ​ប្រែប្រួល​ធំ​បែប​នេះ​» ៕