ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដុសធ្មេញ​អាច​ទប់ស្កាត់​មិន​ឱ្យ​កើត​ជំងឺ​រលាក​សន្លាក់

7 ឆ្នាំ មុន

ពពួក​បាក់តេរី​ដែល​បង្ក​ឲ្យ​មានការ​ឆ្លង​មេរោគ​អញ្ចាញធ្មេញ ក៏​បង្ក​ឲ្យ​មាន​ផលវិបាក​មួយ​ចំនួន​ដល់​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ។

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ការ​រក​ឃើញ​របស់​ពួក​គេ​បាន​បន្ថែម​ភស្តុ​តាង​ថា

ពពួក​បាក់តេរី​ដែល​បង្ក​ឲ្យ​មានការ​ឆ្លង​មេរោគ​អញ្ចាញធ្មេញ ក៏​បង្ក​ឲ្យ​មាន​ផលវិបាក​មួយ​ចំនួន​ដល់​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ។

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ការ​រក​ឃើញ​របស់​ពួក​គេ​បាន​បន្ថែម​ភស្តុ​តាង​ថា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ (RA) មាន​ទំនាក់ទំនង​ទៅ​នឹង​អនាម័យ​មាត់​ធ្មេញ ដែល​ជា​ទ្រឹស្តី​គេ​សង្ស័យ​ជា​យូរ​មក​ហើយ ។

ការ​ឆ្លង​មេរោគ​ដោយ​បាក់តេរី​ឈ្មោះ A. actinomycetemcomitans ដែល​បាក់តេរី​នេះ​បណ្តាល​ឱ្យ​កើត​ជំងឺ​អញ្ចាញធ្មេញ ក៏​បង្ក​ឲ្យ​មានការ​កើនឡើង​នៃ​ការ​ផលិត​ប្រូ​តេ​អុ​ី​ន​ដែល​បង្ក​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ។

ការ​បំ​ផ្លែង​អាស៊ីតអាមីនេ​អាស៊ី​នី​ន ដែល​ធ្វើ​និយ័ត​កម្ម​នៃ​ការ​ផលិត​ប្រូ​តេ​អុ​ី​ន ត្រូវ​បាន​គេ​ដឹង​ថា វា​កើតឡើង​ដោយ​ធម្មជាតិ​នៅ​ក្នុង​ខ្លួន​មនុស្ស ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ដំណើរការ​នេះ​មាន​សកម្មភាព​ខ្លាំង​ពេក និង​នាំ​ឱ្យ​មានការ​រលាក និង​ការ​ខូចខាត​ជាលិកា នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Johns Hopkins បាន​រក​ឃើញ ។

ទោះជា​យ៉ាងណា នៅ​ក្នុង​ការ​រក​ឃើញ​ថ្មី​នេះ ពួក​គេ​បាន​រក​ឃើញជាក់ស្តែង​ផង​ដែរ​នៅ​ក្នុង​សំណាក​នៃ​អ្នកជំងឺ​ដែល​មាន​ជំងឺ​អញ្ចាញធ្មេញ ។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ថា ច្រើន​ជាង​ពាក់កណ្តាល​នៃ​អ្នកចូលរួម​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​មិន​មាន​បញ្ហា​អញ្ចាញធ្មេញ​នោះ​ទេ ។

ពួក​គេ​បាន​និយាយ​ថា វា​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា បាក់តេរី​ផ្សេង​ទៀត​នៅ​ក្នុង​ពោះវៀន សួត​ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ក៏​មានមុខ​ងារ​ក្នុង​ការ​ធ្វើ​ឲ្យ​ឈឺសន្លាក់​ផង​ដែរ ។
ជំងឺ​នេះ​បង្ក​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​មានដំណើរ​ការ​មិន​ប្រក្រតី និង​វាយប្រហារ​លើ​កោសិកា ធ្វើ​ឱ្យ​សន្លាក់​រឹង និង​ឈឺចាប់ ។

មនុស្ស​ច្រើន​ជាង​700.000​នាក់​នៅ​ប្រទេស​អង់គ្លេស​មាន​បញ្ហា​ខូច​ជាលិកា​ទន់ ឆ្អឹងខ្ចី និង​ឆ្អឹង​។ វា​ប៉ះពាល់​ជា​ចម្បង ប៉ុន្តែ​មិនមែន​ទាំងស្រុង​លើ​មនុស្ស​ចាស់​ទេ ៕