ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិននេះ​ចង់ឈ្នះម្ល៉េះ ផ្លូវកំពុងតែស្ទះផង​ហ្នឹង!

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ព្រោះតែការបើក​បរ​ចង់ឈ្នះ​ចង់លឿនជាងគេជាងឯង រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ ​អ្នកបើក​ជា​ជនជាតិ​ចិន​ ខណៈ​​ផ្លូវ​​កំពុង​តែ​ស្ទះចរាចរណ៍​​នៅ​តែ​ខំប្រឹង​រុលទៅមុខ​ជ្រុល​ទៅ​កៀ​រថយន្ត​ដឹក​បេតុង​លាយ​​

រាជធានីភ្នំពេញ ​៖ ព្រោះតែការបើក​បរ​ចង់ឈ្នះ​ចង់លឿនជាងគេជាងឯង រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ ​អ្នកបើក​ជា​ជនជាតិ​ចិន​ ខណៈ​​ផ្លូវ​​កំពុង​តែ​ស្ទះចរាចរណ៍​​នៅ​តែ​ខំប្រឹង​រុលទៅមុខ​ជ្រុល​ទៅ​កៀ​រថយន្ត​ដឹក​បេតុង​លាយ​​ បណ្ដាល​​ឱ្យ​​រង​ការ​ខូចខាត​ខ្លួនឯង​ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៦ ​ធ្នូ ​២០១៦ ស្ថិត​ត្រង់​ចំណុច​​ជិត​ស្ពាន​អាកាស​សង់​ថ្មី​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​​​ពី​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា ខណៈ​ពេល​ដែរ​ចរាចរណ៍​កំពុង​តែ​ស្ទះ​ណែនណាន់តាន់តាប់ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ2B-5071​ បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ឃើញ​ផ្លូវ​កំពុង​តែ​ស្ទះចរាចរណ៍​ចេះ​តែ​បើក​រុលទៅមុខ​ជ្រុល​ទៅ​កៀរ​រថ​យន្ត​ដឹក​បេតុង​លាយ​ស្រេច​របស់​ក្រុមហ៊ុន​រូប​ក្រពើ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 5A-0070 បើកបរ​ដោយ​តៃកុង​ម្នាក់​រួម​ជាមួយ​និង​ព្រូ​ម្នាក់​ទៀត​កំពុង​តែ​ឈប់​នៅ​ស្ងៀម​មួយ​កន្លែង​ដោយសារ​តែ​ផ្លូវ​ខាង​មុខ​មាន​សភាព​ស្ទះ​ខ្លាំង​ហើយ​ភ្លាម​នោះ​រថយន្ត​ដែល​ប្រឹង​រុល​ទៅមុខ​នោះ​បាន​កៀ​ទៅ​និង​ថ្ពាល់​មុខ​ខាងស្ដាំ​រថយន្ត​ដឹក​បេតុង​នោះ​បណ្ដាល​អោយ​រថយន្ត​ខ្លួនឯង​កូត​ចំហៀង​ខាងឆ្វេង​និង​បែក​កង់​ក្រោយ​ខាងឆ្វេង​ថែម​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ​ ខាង​រថយន្ត​ទាំង​សងខាង​បាន​ធ្វើការ​សម្របសម្រួល​គ្ នា​ហើយ​ខាង​រថយន្ត​រង​គ្រោះ​នោះ​ ដោយ​គិត​ថា​ខ្លួន​ឯង​ខុស​ហើយ​ ទើប​បានជា​យល់ព្រម​សុំ​សម្រួល​ជាមួយ​រថយន្ត​ម្ខាង​ទៀត​ យក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕