ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​លី ជេ​ន្នើ សុដន់​ធំ​ជាង​មុន​សង្ស័យ​ទើប​ពង្រីក

7 ឆ្នាំ មុន

នាង​ឃី​លី ជេ​ន្នើ ប្អូនស្រី​របស់​នាង​គី​ម កា​ដា​សៀន បាន​រង​ការ​រិះគន់​ថា កែ​ពង្រីក​សុដន់ និង​បង្ហាញ​រូប​ជា​ភស្តុ​តាង​តាម Instagram ពី​ទំហំ​ដើមទ្រូង​ធំ​ខុស​ប្រក្រតី ក្នុង​ពេល ថ្មី​ៗ​កន្លង​មកនេះ ។

នាង​ឃី​លី ជេ​ន្នើ ប្អូនស្រី​របស់​នាង​គី​ម កា​ដា​សៀន បាន​រង​ការ​រិះគន់​ថា កែ​ពង្រីក​សុដន់ និង​បង្ហាញ​រូប​ជា​ភស្តុ​តាង​តាម Instagram ពី​ទំហំ​ដើមទ្រូង​ធំ​ខុស​ប្រក្រតី ក្នុង​ពេល ថ្មី​ៗ​កន្លង​មកនេះ ។

កាលពីដើម​ឆ្នាំ​មុន នាង​ឃី​លី ជេ​ន្នើ ធ្លាប់​រង​ការ​រិះគន់​ពី​ទំហំ​ដើមទ្រូង​រីក​ធំ​ម្តង​រួច​មក​ហើយ ដោយ​កាល​ណោះ​នាង​បញ្ជាក់​ថា ជា​អំឡុង​ពេល​ដែល​នាង​កំពុង​មាន​រដូវ ធ្វើ​ឱ្យ​សុដន់​រីក​ធំ ប៉ុន្តែ​សម្រាប់​ពេល​នេះ​មហាជន​ហាក់ដូចជា​គ្មាន​ជំនឿ​លើ​អ៊័​រ​ម៉ូ​ន​ធ្វើ​ឱ្យ​សុដន់​រីក​ធំ គឺ​នាង​ទំនង​វះកាត់​កែ​ពង្រីក​សុដន់ ទើប​ធ្វើ​ឱ្យ​ធំ​ដូច្នេះ ។

ភាព​ស្រស់​ស្អាត​របស់​តារា​ល្បី​នៅ​ហូ​លី​វូ​ដ រមែង​រង​ការ​រិះគន់ ជាក់ស្តែង​នាង​ឃី​លី ជេ​ន្នើ​រង​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ទំហំ​ដើមទ្រូង​របស់​នាង ព្រោះ​ក្នុង​ពេល​បុណ្យ​ហា​ឡូ​វី​ន កន្លង​មក​ខុស​គ្នា​នឹង​ពេល​បច្ចុប្បន្ន​ដែល​មាន​ទំហំ​ធំ ។

ទោះបីជា​នាង​ឃី​លី ជេ​ន្នើ បដិសេធ​ចំពោះ​ការ​ពង្រីក​ដើមទ្រូង​ក៏​ដោយ ប៉ុន្តែ​ស្ត្រី​ជា​គ្រូពេទ្យ​កែ​សម្រស់​បញ្ជាក់​ថា បើ​ពិនិត្យ​មើល​រូបថត​ចុង​ក្រោយ​របស់​នាង​ហាក់ដូចជា​ពង្រីក​សុដន់​មែន​។ ទស្សនៈ​របស់​អ្នកជំនាញ​មិន​យល់​ថា សុដន់​ដែល​រីក​បណ្តាល​មក​ពី​អ៊័​រ​ម៉ូ​ន​ដូច​អំណះអំណាង​របស់​នាង​ទេ ៕