ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ហើយ! អាជីវករ​ផ្សារ​អូរ​ឫ​ស្សី​រាប់រយ​នាក់ ប្រមូល​​​​ផ្តុំ​គ្នា តវ៉ា​រឿង​បង់ប្រាក់​ថ្លៃ​តូប​បន្ត​អាណត្តិ​ថ្មី​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​២ថ្ងៃ​កន្លង​មកនេះ​ គឺ​ថ្ងៃ​ទី​២០-២១ ខែកក្កដា ឆ្នាំ​២០២២ ក្រុម​អាជីវករ​

រាជធានី​ភ្នំពេញ ៖ រយៈពេល​២ថ្ងៃ​កន្លង​មកនេះ​ គឺ​ថ្ងៃ​ទី​២០-២១ ខែកក្កដា ឆ្នាំ​២០២២ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរ​ឬ​ស្សី​រាប់រយ​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​ផ្សារ ស្ថិត​នៅ​ផ្លូវ​លេខ​១១១ ភូមិ​២ សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧ មក​រា រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​សុំ​តវ៉ា ពី​ការ​បង់ប្រាក់​ថ្លៃ​ឈ្នួល​តូប​លក់ដូរ​បន្ត​អាណត្តិ​រយៈ​ពេល​២០​ឆ្នាំ​ទៅ​មុខ​ទៀត ។

សូម​ជម្រាប​ថា ផ្សារ​អូរ​ឬ​ស្សី​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ កែសម្រួល​ឲ្យ​ទៅ​ជាទី​ផ្សារ​ទំនើប​មាន​កន្លែង​លក់ដូរ​សមរម្យ រហូត​ដល់​ទៅ​ជាង​៥ ០០០ តូប ដោយ​បាន​ធ្វើ​កិច្ចសន្យាជួល​តូប​ឲ្យ​អាជីវករ​លក់ដូរ កំណត់​រយៈពេល​២០ ម្តង ពោល​គឺ​ចាប់ពី​(​ថ្ងៃ​ទី​១ ខែ​១ ឆ្នាំ​២០០០ ដល់​ថ្ងៃ​ទី​៣១ ខែ​១២ ឆ្នាំ​២០២០) ដែល​កិច្ចសន្យា​នោះ​ត្រូវ​បាន​ផុតកំណត់ និង​បន្ត​កិច្ចសន្យា​ថ្មី​ឡើង​វិញ មាន​ន័យ​ថា (​បន្ត​ពី​ថ្ងៃ​ទី​១ ខែ​១ ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៤០) ។ កិច្ចសន្យា​២០ ឆ្នាំ មុន​សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​ជី​វករ​បង់ថ្លៃ​តូប ៖

-​តូប​ប្រភេទ A.​ត្រូវ​បង់ ៣ ៣០០ ដុល្លារ​អា​មេ​រិ​ក
-តូប​ប្រភេទ B.២ ៨៦០ ដុល្លារ​អា​មេ​រិ​ក
-តូប​ប្រភេទ C.២ ៤២០ ដុល្លារ​អា​មេ​រិ​ក
-តូប​ប្រភេទ D.១ ៩៨០ ដុល្លារ​អា​មេ​រិ​ក ។

នៅ​ពេល​បន្ត​កិច្ចសន្យា​ថ្មី​នេះ​(២០២១ ដល់​២០៤០)​សាលា​រាជ ធានី​ភ្នំពេញ បាន​តម្លើង​ថ្លៃ​តូប​លើស​ពី​ឆ្នាំ​ចាស់ ១០% ភាគរយ ម្លោះ​ហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​អាជីវករ​មានការ​តវ៉ា ដូច​ជា​តម្លៃ ៖
-​តូប​ប្រភេទ A.៣ ៦៣០ ដុល្លារ​អា​មេ​រិ​ក
-តូប​ប្រភេទ B.៣ ១៤៦ ដុល្លារ​អា​មេ​រិ​ក
-តូប​ប្រភេទ C.២ ៦៦២ ដុល្លារ​អា​មេ​រិ​ក
-តូប​ប្រភេទ D.២ ១៧៨ ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​នោះ​ក្រុម​អាជីវករ​មាន​ទាមទារ​៣ ចំណុច
១-​សុំ​បង់​ឈ្នួល​តូប​ត្រឹម​៥០% ភាគរយ នៃ​តម្លៃ​ឆ្នាំ​ចាស់ មាន​ន័យ​ថា (​កិច្ចសន្យា​២០​ឆ្នាំ​មុន​បង់​តម្លៃ​តូប​ប្រភេទ​A.៣ ៣០០ សុំ​បង់​២០​ឆ្នាំ​ខាង​មុខតែ​ពាក់កណ្តាល​) ។
២-​ប្រើ​ត្រូវ​គ្នា​ក្នុង​តម្លៃ​ណាមួយ សុំ​បន្ត​កិច្ចសន្យា​ថ្មី គឺ​សុំ​បង់​ឈ្នួល​តូប​ចាប់ពី​ដើមឆ្នាំ​២០២៣ ទៅ ។
៣-​សុំ​ឲ្យ​កែប្រែ​កិច្ចសន្យា​ពាក្យ​ថា «​ជួល​តូប​» ។

ការ​តវ៉ា​ពី​សំណាក់​ក្រុម​អាជីវក​រទាំង​៣ ចំណុច​ខាងលើ​នេះ ត្រូវ​បាន​លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណៈ​កម្មការ​ផ្សារ​អូរ​ឬ​ស្សី បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖
ចំណុច​ទី​១-សុំ​ចុះ​៥០% ភាគរយ អ​ញ្ចឹ​ង​អា​និង​វា​ខុស​គោល​ការ​អ្វី​ដែល​ពួក​គាត់​បាន​ព្រមព្រៀង​២០​មុន ២០​ឆ្នាំ​មុន​គាត់​បង់​ប្រភេទ A ៣ ៣០០ ឡើង​១០%​ទៅ ៣ ៦៣០ ដុល្លារ​អា​មេ​រិ​ក ប្រភេទ​B.២ ៨៦០ ឡើង​១០%​ទៅ ៣ ១៤៦ ដុល្លារ​អា​មេ​រិ​ក ប្រភេទ​C ២ ៤២០ ឡើង​១០%​ទៅ ២ ៦៦២ ដុល្លារ​អា​មេ​រិ​ក និង​ប្រភេទ​D ១ ៩៨០ ឡើង​១០%​ទៅ ២ ១៧៨ ដុល្លារ​អា​មេ​រិ​ក ។ គាត់​ទាមទារ​៥០% យើង​បាន​ថា ខុស​ពី​គោល​ការ​ដែល​ក្រុម​អាជីវករ​ទាំងអស់ បាន​ផ្តិត​មេដៃ​ជូន​សាលា​រាជធានី​ភ្នំពេញ តាំងពី​២០​ឆ្នាំ​មុន ហើយ​បើ​២០​ឆ្នាំ​ក្រោយ​បើ​អាជីវករ​សុំ​បង​ដដែល អា​និង​លោក​មាន​លទ្ធភាព​ធ្វើ​សំណើរ​ទៅ​ឯកឧត្តម​អភិបាល ដើម្បី​សុំ​ចុះ​១០%​ដែល​ឡើង​នឹង ។

ចំណុច​ទី​២-​អាជីវករ​គាត់​ថា ឥឡូវ​នឹង​វាត់​អត់​លុយ គាត់​សុំ​បង់​ពី​ថ្ងៃ​ទី​១ ខែ​១ ឆ្នាំ​២០២៣ ចាំ​សុំ​បង់ (​អា​៥០% ហើយ​ដាក់​លក្ខណ​ទៀត​ចង់​និយាយ​អ​ញ្ចឹ​ង​) អា​និង​ក៏​យើង​ព្រម​ថា ថ្ងៃ​១​ខែ​១​ក៏​យើង​ព្រម​ដែរ ២០២៣​ចាំ​បង់ បើ​ក្រុម​អាជីវករ​មាន​លុយ​ដល់​ថ្ងៃ​នឹង តែ​សុំ​បង់​តម្លៃ​២០​ឆ្នាំ​មុន គឺ​យើង​ស្នើ​សុំ​១០%​នឹង​មិនបាច់​ឡើង​ទេ យើង​នឹង​ស្នើ​សុំ​សាលា​រាជធានី ។ «​បង់​អាណត្តិ​ថ្មី​២០​ឆ្នាំ​» អ​ញ្ចឹ​ង​យើង​បាន​ដោះស្រាយ​៣​ចំណុច​នឹង​រួច​ហើយ តែ​នៅ​សល់​មួយ​ចំណុច​ដែល​គាត់​អត់​ព្រម គឺ​ចំណុច​៥០% នៃ​តម្លៃ​ចាស់ ហើយ​បើ​ចុះ​១០% នៃ​តម្លៃ​ថ្មី យើង​នឹង​ធ្វើ​សំណើរ​ជូន ដើម្បី​សុំ​មក​នៅ​ត្រឹម​អា​ចាស់ អ​ញ្ចឹ​ង​វា​ខ្វែងគ្នា​នៅ​តម្លៃនឹង ។

យ៉ាងណា​ក្តី​ ក្រុម​អាជីវករ​នៅ​មិន​ទាន់​រំសាយចិត្ត​នៅឡើយ ដូច្នោះ​អាច​និង​មានការ​ប្រមូលផ្តុំ​គ្នា​ទៀត ក្នុង​ការ​តវ៉ា​រឿង​តម្លៃ​តូប បន្ត​អាណត្តិ​ថ្មី ៕

លោកហ៊ត វ៉ាន់ធី (ពាក់អាវ សដៃវែង) ប្រធានគណៈកម្មការផ្សារ កំពុងដោះស្រាយ
លោកហ៊ត វ៉ាន់ធី (ពាក់អាវ សដៃវែង) ប្រធានគណៈកម្មការផ្សារ កំពុងដោះស្រាយ
លោកហ៊ត វ៉ាន់ធី (ពាក់អាវ សដៃវែង) ប្រធានគណៈកម្មការផ្សារ កំពុងដោះស្រាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ