ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសើប​ណាស់​បង​…

7 ឆ្នាំ មុន

រឿង​ដោះ​ដូរ​ទីតាំង​របស់​មន្ទីរ អង្គភាព​រដ្ឋ​…​ទោះបី​រឿង​ចាស់​យូរ​ឆ្នាំ​ដែល​បាន​ជោគជ័យ​ក៏​ដោយ​…​វា​នៅ​តែ​ជា​រឿង​«​រសើប​ណាស់​បង​»​ដដែល​…​

រឿង​ដោះ​ដូរ​ទីតាំង​របស់​មន្ទីរ អង្គភាព​រដ្ឋ​…​ទោះបី​រឿង​ចាស់​យូរ​ឆ្នាំ​ដែល​បាន​ជោគជ័យ​ក៏​ដោយ​…​វា​នៅ​តែ​ជា​រឿង​«​រសើប​ណាស់​បង​»​ដដែល​…​។ ឱ្យ​វា​រសើប​ទៅ​ចុះ​…​ព្រោះ​អត់​មាន​អ្នក​ណា​ទប់​ឈ្នះ​ឡើយ​…​ព្រោះ​«​ខ្លាញ់គោ​» ។

វា​គួរ​ឱ្យ​កត់សម្គាល់​…​នៅតែ​មានការ​«​ដោះ​ដូរ​»​ជា​បន្តបន្ទាប់​…​។ ខ្លះ​ដោះ​ដូរ​ច្រើន​ឆ្នាំ​មក​ហើយ​…​ចែក​គ្នា​ស៊ីសាច់​…​ស៊ី​គ្រឿងក្នុង​ចង់​អស់​ទៅ​ហើយ​…​នៅ​តែ​មិន​ទាន់​ចប់​…​នៅ​សល់​ស្បែក​ជះក្លិន​អសោច​…​។

កន្លែង​ខ្លះ​…​ទោះបី​រសើប​ខ្លាំង​…​រសើប​ណាស់​បង យ៉ាងណា​ក៏​ដោយ​…​ត្រូវ​តែ​ទ្រាំ​…​បើ​ចិត្ត​មិន​ដាច់​បោះ​មេ​មិន​បាន​…​ទៅ ! ត្រូវ​តែ​រើ​ចេញ​…​។ នោះ​គឺ​ការ​ដោះ​ដូរ​ទីតាំង​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​…​។ មេ​ចាស់​ស៊ី​ជុះ​ចោល​…​មេ​ថ្មី​មក​ដល់​ជួយ​លាង​…

កន្លែង​ខ្លះ​ទៀត​…​នៅ​កល់​ទុក​សិន កុំ​អាល​ជ្រួល ! ដោះ​ដូរ​យូរ​ឆ្នាំ​ហើយ​…​ត​គ្នា​ច្រើន​ជុំ​មក​ហើយ​…​លើកដាក់​ត​គ្នា​ដោយ​ស្ងប់ស្ងាត់​…​ធ្លាក់​ដល់​ម្ចាស់​ចុង​ក្រោយ​…​បង្ខំ​ឱ្យ​ចេញ​ឆាប់​…​ឱ្យ​បាន​មុន​ចូល​ឆ្នាំ​២០១៧ ។

រៀបចំ​ជើង​ព្រួល​…​រៀបចំ​តូប​ឱ្យ​សំណាក់​ធម៌​បណ្តោះអាសន្ន​ទៅ​ហើយ​…​ស្រាប់តែ​រឿង «​រសើប​»​នោះ​វា​រើ​ឡើង​វិញ​…«​រសើប​ណាស់​បង​អើយ​…» ។

មេ​ចាស់​ចែក​គ្នា​ស៊ី​ម៉ដ្ឋ​…​មេ​ថ្មី​មក​ដល់​ជួយ​លាង​…​ជួយ​ទប់​ជើង​គ្រែ​…ទីបំផុត ! ឈប់​សិន​វ៉ឺ​យ​…ប្រញាប់​ប្រកាច់​ទៅ​ណា ? អ្នកណា​នៅ​ទីណា នៅ​សិន​ទៅ !
ទ្រាំ​តាម​កម្ម​…​សម្ងំ​សិន​វ៉ឺយ​…«​រសើប​ណាស់​បង​អើយ​»…​ជិត​បោះ​ឆ្នោត​ផង​…

នោះ​គឺ​រឿង​ដោះ​ដូរ​ទីតាំង​ខណ្ឌដូនពេញ​…​ដី​ឯង​ធំ​ពេក​…​ឯង​យក​ប៉ុន​បង្គន់​ផ្សារ​ថ្មី​បាន​ហើយ​…​សល់​ប៉ុន្មាន​ទុក​ឱ្យ​អញ​ថៅកែ​ឡាន​…​ទុកដាក់​តាំងហាង​ឡាន ៕

              អា​ឡេវ