ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​ព្រះ​មង្គលរ​ក្ខិ​ត ជា​ព្រះ​គ្រូ​រតន​ប្ប​ជ្ជោ​តិ​អនុគណ​ស្តីទី​ខណ្ឌឫស្សីកែវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះ​មង្គលរ​ក្ខិ​ត ខឹ​ម សម្បត្តិ នាម​បញ្ញា​តិ​សុវណ្ណ​ជោតិ ងារ​ដើម​ជា​វិន័យ​ធម៌​អនុគណ​ខណ្ឌឫស្សីកែវ និង​ជា​ចៅអធិការ​វត្ត​ញាណ​រង្សី ត្រូវ​បាន​ប្រកាស តែងតាំង​ជា​ព្រះ​គ្រូ​រតន​ប្ប​ជ្ជោ​តិ​អនុគណ​ស្តីទី​

រាជធានី​ភ្នំពេញ ៖ ព្រះ​មង្គលរ​ក្ខិ​ត ខឹ​ម សម្បត្តិ នាម​បញ្ញា​តិ​សុវណ្ណ​ជោតិ ងារ​ដើម​ជា​វិន័យ​ធម៌​អនុគណ​ខណ្ឌឫស្សីកែវ និង​ជា​ចៅអធិការ​វត្ត​ញាណ​រង្សី ត្រូវ​បាន​ប្រកាស តែងតាំង​ជា​ព្រះ​គ្រូ​រតន​ប្ប​ជ្ជោ​តិ​អនុគណ​ស្តីទី​ខណ្ឌឫស្សីកែវ ដើម្បី​ដឹកនាំ​ភិក្ខុ សាមណេ​នៅ​ក្នុង​ខណ្ឌឫស្សីកែវ បន្ត​ពី ព្រះ​តេជគុណ​ព្រះ​មុនី​កោសល ហ៊ុ​ល សុវណ្ណ ព្រះ​អនុគណ​ខណ្ឌឫស្សីកែវ ដែល​បាន​ទទួល​អនិច្ចធម្ម​ទៅ​កាន់​លោក​ខាង​មុខ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។
    ​ពិធី​នេះ​បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦  នៅ​ក្នុង​បរិវេណ​វត្ត​ញា​ញ​រង្សី នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ដោយ​មានការ​និ​មត្ត​ចូលរួម​ជា​អធិបតី​ពី​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​លោក ង៉ែត ច​ន្ទ័​បូរ ប្រធាន​នាយកដ្ឋាន​កិច្ចការ​សាសនា នៃ​ក្រសួង​ធម្មការ និង​សាសនា​, មន្ទីរ​ធម្មការ និង​សាសនា​រាជធានី និង​អាជ្ញាធរ ពុទ្ធ​បរិ​ស​ទ្ទ័​យ៉ាង​ច្រើ​កុះករ​។

       ​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ប្រធានកិត្តិយស​សហគមន៍​មូ​និ​ធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា បាន​មាន​សង្ឃដីកា ផ្តាំផ្ញើ​ដល់​ព្រះ​មង្គលរ​ក្ខិ​ត ខឹ​ម សម្បត្តិ ដែល​ទើបនឹង​តែងតាំង​ឡើងជា​ព្រះ​គ្រូ​រតន​ប្ប​ជ្ជោ​តិ​អនុគណ​ស្តីទី​ខណ្ឌឫស្សីកែវ នា​ពេល​នេះ​ថា គឺ​ដើម្បី​ឱ្យ​ព្រះ​អង្គ​ដឹកនាំ​ពង្រឹង​ធម៌ វិន័យ​ព្រះសង្ឃ​នៅ​ក្នុង​ខណ្ឌឫស្សីកែវ​បន្ត​ពី​ព្រះ​តេជគុណ​ព្រះ​មុនី​កោសល ហ៊ុ​ល សុវណ្ណ ព្រះ​គ្រូ​អនុគណ​ខណ្ឌឫស្សីកែវ​ដែល​បាន​ទទួល​អនិច្ចធម្ម​ទៅ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។