ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមសរសើរ​ភាព​ស្មោះត្រង់ ដែលកម្រមាន​នេះ​ខ្លាំង​ណាស់

7 ឆ្នាំ មុន

ហ្វី​លី​ពី​ន ​៖ ពាក្យចាស់​ថា «ធ្វេស​បាត់ ប្រយ័ត្ន​គង់»​ តែ​ចំពោះ​បុរស​ម្នាក់​នេះ​វិញ ទោះបីជា​គេ​ធ្វេស​ក៏​ដោយ ក៏​ខ្លួន​នៅ​តែ​យក​ទៅ​ឲ្យ​គេ​វិញ​ដែរ ​។

ហ្វី​លី​ពី​ន ​៖ ពាក្យចាស់​ថា «ធ្វេស​បាត់ ប្រយ័ត្ន​គង់»​ តែ​ចំពោះ​បុរស​ម្នាក់​នេះ​វិញ ទោះបីជា​គេ​ធ្វេស​ក៏​ដោយ ក៏​ខ្លួន​នៅ​តែ​យក​ទៅ​ឲ្យ​គេ​វិញ​ដែរ ​។

តាម​​ប្រភព​ពី Viral4real បុគ្គលិក​រៀបចំ​បន្ទប់​សណ្ឋាគារ Sogo Hotel Dau នៅ​ប្រទេស​ហ្វី​លី​ពី​ន លោក Jayward Comendador បាន​យក​លុយ​ដែល​គាត់​រក​ឃើញ​នៅ​ក្នុង​បន្ទប់ទៅឱ្យ​ម្ចាស់​គេ​វិញ ដោយ​មិន​បាន​ប៉ះ​ សូ​ម្បី​តែ​មួយ​រៀល​។ លុយ​នោះ​ គាត់​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ នៅ​ពេល​ដែល​គាត់​បាន​ទៅ​រៀបចំ ក្រោយ​ពេល​ជនជាតិ​អូស្ត្រាលី​ស្នាក់​នៅ​ហើយ​។

ម្ចាស់​លុយ​​​ជនជាតិ​អូស្ត្រាលី​រូបនោះ​ មានអាយុ​៦៥​ឆ្នាំ ឈ្មោះ​ Robert Nay បាន​ត្រឡប់​មក​​រក​​លុយ​គាត់​វិញ​នៅ​ក្នុង​សណ្ឋាគារ ហើយ​​ត្រេកយ៉ាងខ្លាំង​​ខ្លាំង ក្រោយ​​​ឃើញ​លុយ​របស់​គាត់​វិញ​ដូច​​ដើម​ ។ តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ទឹកប្រាក់​ទាំងអស់​មាន​ចំនួន​ដល់​ទៅ៤៩០០​ដុល្លា​សហរដ្ឋអាមេរិក​ ។

មិន​ត្រឹមតែ​លោក Robert សប្បាយចិត្ត និង​កោតសរសើរ​ពី​ទឹកចិត្ត​របស់ Jayward ទេ​។ លោក​ប្រធាន​គ្រប់គ្រង​សណ្ឋាគារ​ក៏ សរសើរ​ទឹកចិត្ត​ដ៏​ស្មោះត្រង់​មួយ​នេះ​ដែរ​។ លោក​បាន​សន្យា​ថា​ នឹង​តម្លើង​ប្រាក់ខែ​លោក​ Jayward ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។