ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pokemon Go អាច​លេង​តាម​រយៈ Apple Watch បាន​ហើយ

7 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ ហ្គេ​ម​ទូរស័ព្ទ​ដ៏​ល្បីល្បាញ Pokemon Go ពេល​នេះ​អាច​លេង​បាន​តាម​រយៈ​នាឡិកា Apple Watch ហើយ ដែល​ធ្វើ​ឲ្យ​មានការ​រុញច្រាន​រាល់​ពាក្យ​ចចាមអារ៉ាម​ថា

ទីក្រុង​ញូ​វ​យ៉​ក ៖ ហ្គេ​ម​ទូរស័ព្ទ​ដ៏​ល្បីល្បាញ Pokemon Go ពេល​នេះ​អាច​លេង​បាន​តាម​រយៈ​នាឡិកា Apple Watch ហើយ ដែល​ធ្វើ​ឲ្យ​មានការ​រុញច្រាន​រាល់​ពាក្យ​ចចាមអារ៉ាម​ថា ក្រុមហ៊ុន​ហ្គេ​ម​ចង់​បោះបង់​ចោល​គម្រោង​នេះ ។

ហ្គេ​ម​នេះ​ទាក់ទិន​នឹង​ការ​ចាប់​សត្វ​ចម្លែក ឬ Pokemon នៅ​លើ​ទូរស័ព្ទ​ដោយ​ប្រើប្រាស់​បរិស្ថាន​ជុំវិញ​ខ្លួន​ផង​ដែរ ។ ហ្គេ​ម​ដែល​មាន​លើ Apple Watch នឹង​ឲ្យ​អ្នក​ស្វែងរក Pokemon និង​យក Item ពី PokeStops ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជួប​ប្រទះ​នឹង Pokemon នោះ គឺ​នឹង​ត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​របស់​អ្នក​ដើម្បី​ចាប់​វា ។

យ៉ាងណា​ក្តី Apple Watch នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រត់​ដើម្បី​រំ​ញាស់​ពង Pokemon និង​ចៀសវាង​ការ​ដើរ​កាន់​ទូរស័ព្ទ​ដើម្បី​ស្វែងរក​សត្វ​ចម្លែក​នៅ​ជិត​ៗ​ទាំងនោះ។

គួរ​បញ្ជាក់​ថា ហ្គេ​ម Pokemon Go ពិតជា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់​បន្ទាប់​ពី​បាន​ចេញ​កាលពី​ខែកក្កដា កន្លង​មក ។ វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​ហ្គេ​ម​លើ Apple Watch នឹង​ដំណើរការ​យ៉ាងណា ជា​ពិសេស ពេល​ដែល​អាកាសធាតុ​ក្នុង​ប៉ែក​ខាងជើង​កាន់តែ​ត្រជាក់​ទៅ​ៗ ហើយ​មិនល្អ​សម្រាប់​ការ​ដើរ​ចាប់ Pokemon ឡើយ ។ គម្រោង​ក្នុង​ការ​បង្កើត​ហ្គេ​ម​នេះ​សម្រាប់ Apple Watch ត្រូវ​បាន​ប្រកាស​រួច​មក​ហើយ​តាំងពី​ខែកញ្ញា មក​ម្ល៉េះ ។

ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ហ្គេ​ម​នេះ​គឺ Niantic មិន​ទាន់​ប្រកាស​ពី​គម្រោង​សម្រាប់​នាឡិកា Android Wear និង Samsung Gear នៅឡើយ​ទេ ៕​