ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ រដ្ឋាភិបាល​វៀតណាម​មាន​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវដែក​ភាគ​ខាងជើង និង​ខាងត្បូង ដែល​ត្រូវការ​បន្ថែម​ល្បឿន​ទ្វេ​ដង​ដល់​៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានឱ្យ​ដឹង​ថា

ប្រទេស​វៀតណាម ៖ រដ្ឋាភិបាល​វៀតណាម​មាន​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវដែក​ភាគ​ខាងជើង និង​ខាងត្បូង ដែល​ត្រូវការ​បន្ថែម​ល្បឿន​ទ្វេ​ដង​ដល់​៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានឱ្យ​ដឹង​ថា ផែនការ​នេះ​រួម​មាន​ទាំង​ការ​ធ្វើ​ទំនើប​កម្ម​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន និង​ហិរញ្ញវត្ថុ​ផ្លូវដែក​របស់​រដ្ឋ​វៀតណាម​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ ។

ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​កាលពី​ឆ្នាំ​មុន ឬ​ស្មើនឹង​១១៩​លាន​ដុល្លារ ដោយសារ​ការ​ដឹក​អ្នកដំណើរ​ធ្លាក់​ចុះ ស្រប​ពេល​កំណើន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​រថយន្តក្រុង​ល្បឿន​លឿន​ជាង​មុន  ។

អ្នក​ជិះ​រថភ្លើង​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន​១១,២​លាន​នាក់ បើ​ធៀប​នឹង​ចំនួន​២០,៧​លាន​នាក់​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ ។

លោក Vu Ta Tung អគ្គនាយក​ក្រុមហ៊ុន​ផ្លូវដែក​វៀតណាម ថ្លែង​ថា ៖ « យើង​ត្រូវការ​ថវិកា​ប្រហែល​១,៨​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង  និង​អាច​រត់​ក្នុង​ល្បឿន​លឿន​ជាង​មុន » ។

ការ​ចំណាយ​ដ៏​ខ្ពស់​ក្នុង​ការ​ថែទាំ​នូវ​ប្រព័ន្ធ​ចាស់ មាន​តម្លៃ​ពី​៧៥-៨៨​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ បាន​ប្រើប្រាស់​ថវិការដ្ឋ​អស់យ៉ាង​ច្រើន ។

កាលពី​ខែតុលា លោក Dung ប្រកាស​ថា ក្រសួង​ដឹក​ជញ្ជូន​បាន​សិក្សា​ពី​លទ្ធភាព​នៃ​ខ្សែ​រថភ្លើង​ថ្មី ដែល​មាន​ចម្ងាយ​៣៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ៕