ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​! ជនរងគ្រោះធ្លាក់យន្តហោះ​រុស្ស៊ី សុទ្ធតែអ្នក…

7 ឆ្នាំ មុន

រុ​ស្ស៊ី ​៖ ប្រភព​ព័ត៌មានពី Russia Beyong The Headline បាន​ឱ្យ​​ដឹង​ថា កាល​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ដែល​​ចំ​នឹង​ថ្ងៃ​បុណ្យ​ណូអែល នោះ មាន​យន្តហោះ​របស់​ក្រសួងការពារជាតិ​រុ​ស្ស៊ី Tu-154 ដែល​ធ្វើ​ដំណើរ​ពី​រុ​ស្ស៊ី​ ទៅ​ប្រទេស​ស៊ី​រី បាន​ធ្លាក់​ចូល​​ក្នុង​សមុទ្រ​ខ្មៅ​។

រុ​ស្ស៊ី ​៖ ប្រភព​ព័ត៌មានពី Russia Beyong The Headline បាន​ឱ្យ​​ដឹង​ថា កាល​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ដែល​​ចំ​នឹង​ថ្ងៃ​បុណ្យ​ណូអែល នោះ មាន​យន្តហោះ​របស់​ក្រសួងការពារជាតិ​រុ​ស្ស៊ី Tu-154 ដែល​ធ្វើ​ដំណើរ​ពី​រុ​ស្ស៊ី​ទៅ​ប្រទេស​ស៊ី​រី បាន​ធ្លាក់​ចូល​​ក្នុង​សមុទ្រ​ខ្មៅ​។

តាម​របាយការណ៍​ស្តី​ពី​​ចំនួន​​អ្នកដំណើរ​នៅ​ក្នុង​យន្តហោះ មាន​លក្ខណៈ​ខុស​គ្នា​ពី​មួយ​​ទៅ​មួយ​ ។ មក​ដល់​ពេល​នេះ​គេ​ដឹង​ថា អ្នក​ធ្វើ​ដំណើរ​ទាំងអស់​មាន​​ចំនួន​៩២​នាក់ ដែល​ក្នុង​នោះ​មាន​​៦៨​នាក់​ជា​សមាជិក​ក្រុម​លេងភ្លេង​កងទ័ព Alexandrov, ​​៩​នាក់​ជា​អ្នក​កាសែត និង​​៨​នាក់ ជា​សមាជិក​ធ្វើការ​លើ​​យន្តហោះ​ ។

តាម​ប្រសាសន៍​របស់​ប្រធាន​គណៈកម្មាធិការ​ក្រុមប្រឹក្សា​សហព័ន្ធ​ការពារ​ជាតិ និង​សន្តិសុខ លោក Viktor Ozerov ​ឱ្យ​ដឹង​ថា ការ​ធ្លាក់​យន្តហោះ​នេះ អាច​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស ឬ​អាច​មក​ពី​បញ្ហា​អ្នក​បើក​យន្តហោះ​ ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ​។ លោក​​បន្ត​ថា ការ​ធ្លាក់​នេះ​ មិន​ពាក់ព័ន្ធ​ជាមួយនឹង​អំពើ​ភេ​វរ​កម្ម​ទេ​ ។

តាម​ការ​រាយការណ៍​​ពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ីក៏​បាន​​ឱ្យ​ដឹង​ដែរ​ថា ហេតុការណ៍​បាន​កើតឡើង ស្រប​ពេល​ជាមួយនឹង​អ្នកបញ្ជា​យន្ត​ហោះ​ជ្រើសរើស​​រយៈកម្ពស់​ក្នុង​ការ​ហោះ​។ តែ​ពេល​នោះ ពួក​គេ​មិន​បាន​បញ្ជូន​ព័ត៌មាន​អ្វីមក​កាន់​ខាងក្រោម​ទេ​ ។ កម្ទេចកម្ទី​រ​យន្ត​ហោះ ត្រូវ​​គេ​រក​ឃើញ​នៅ​ចម្ងាយ​១​ម៉ា​យ ពី​ឆ្នេរ Sochi ​។

អ្នកជំនាញ​មក​ពី​ក្រសួង​សង្គ្រោះ​បន្ទាន់ និង​គណៈកម្មាធិការ​ស៊ើបអង្កេត​​កំពុង​តែ​ធ្វើការ​លើ​រឿង​​នេះ​ ។ ពួក​គេ​បាន​ប្រមូល​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ហោះហើរ ហើយ​ពេល​នេះ ពួក​គេ​កំពុង​តែ​បើក​ការ​សួរនាំ​ទៅ​កាន់​បុគ្គលិក​ពាក់ព័ន្ធ​នៅ​ព្រ​លាន​យន្តហោះ​៕