ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងរលឹម​ស្រិច​ៗ! រថយន្ដ​កុងតឺន័រ​វ៉ា​ក់​នឹង​ម៉ូតូ​រេ​ចង្កូត​ទៅ​រក​បង្គោល​ភ្លើង​ផ្អើល​ផ្លូវជាតិ​លេខ​៤

1 ឆ្នាំ មុន
  • ព្រះសីហនុ

រថយន្ដ​កុងតឺន័រ​១​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ បាន​វ៉ា​ក់​អើ​ជាមួយនឹង​ម៉ូតូ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ដ​កុងតឺន័រ​១​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ បាន​វ៉ា​ក់​អើ​ជាមួយនឹង​ម៉ូតូ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​ចំណែក​រថយន្ដ​វិញ​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ពេល​ភ្លៀង​កំពុង​តែ​រលឹម​ស្រិច​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​ប្រ​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា រថយន្ដ​កុងតឺន័រ​ខាងលើ​នេះ ម៉ាក់ hyundai ក្បាល​ពណ៌​ខៀវ​លាយ​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ​3B-4161 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ខណៈ​ពេល​ទៅ​ដល់​ចំណុច​កន្លែង​កើត ក៏​ស្រាប់តែ​វ៉ា​ក់​អើ​ជាមួយនឹង​ម៉ូតូ ហើយ​ក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយនឹង​បង្គោល​ភ្លើង​បាក់​អស់​១​ដើម និង​បណ្ដាល​ឲ្យ​រថយន្ដ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហើយ​ជុំវិញ​ករណី​នេះ មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ដ​ខាងលើ ទៅ​កាន់​ការិយាល័យ​ចរាចរណ៍ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ