ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អភិវឌ្ឍ​ដី​មិនមែន​តំបន់​ស្នូល​ជាមួយនឹង​ផែនការ​5​ឆ្នាំ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុមការងារ​នៃ​រថភ្លើង​រដ្ឋ​របស់​ប្រទេស​ថៃ (SRT) នឹង​ប្រជុំ​នៅ​ថ្ងៃ​សុក្រ ដើម្បី​លើក​ឡើង​ពី​ផែនការ​រយៈពេល​៥​ឆ្នាំ លើ​ការ​អភិវឌ្ឍ​ដី​មិនមែន​ជា​តំបន់​ស្នូល ។
លោក Amnuay Preemonwong ប្រធាន​របស់

ប្រទេស​ថៃ ៖ ក្រុមការងារ​នៃ​រថភ្លើង​រដ្ឋ​របស់​ប្រទេស​ថៃ (SRT) នឹង​ប្រជុំ​នៅ​ថ្ងៃ​សុក្រ ដើម្បី​លើក​ឡើង​ពី​ផែនការ​រយៈពេល​៥​ឆ្នាំ លើ​ការ​អភិវឌ្ឍ​ដី​មិនមែន​ជា​តំបន់​ស្នូល ។
លោក Amnuay Preemonwong ប្រធាន​របស់ SRT បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការ​ពិភាក្សា​នេះ​ផ្តោត​សំខាន់​លើ​របៀប​ដែល​ទីភ្នាក់ងារ​រដ្ឋ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ដី​ទាំងនេះ ដែល​មាន​ចំនួន​សរុប​ប្រមាណ​៣៩​ពាន់​រ៉ៃ (៦.២៤០​ហិ​កតា​) ចាប់ពី​ឆ្នាំ​ក្រោយ​ដល់​ឆ្នាំ​២០២១ ។

ក្នុង​ចំណោម​ដី​សរុប​ទាំងអស់​២៣​ពាន់​រ៉ៃ​ជា​ដី​ទំនេរ​, ១៦​ពាន់​រ៉ៃ​ជា​ដី SRT ជួល និង​២៥២​រ៉ៃ​ជា​ដី​ត្រូវ​បាន​គេ​ទន្ទ្រាន​យក ។ SRT នឹង​ពិចារណា​ថា តើ​គួរតែ​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដើម្បី​គ្រប់គ្រង​ដី​សម្រាប់​ការ​អភិវឌ្ឍ​ដែរ​ឬទេ ។

លោក Amnuay លើក​ឡើង​ថា ៖ «​កិច្ចប្រជុំ​នេះ​នឹង​ពិចារណា​លើ​ដី​ទំនេរ​ណា​អាច​អភិវឌ្ឍន៍​បាន និង​តម្លៃ​ជួល ក្នុង​គោលបំណង​បង្កើន​ប្រាក់​ចំណូល​ដល់ទី​ភ្នាក់ងារ​របស់​រដ្ឋ » ។ SRT នឹង​ពិចារណា​ក្នុង​ការ​បង្កើន​ថ្លៃ​ជួល មុន​ការ​ផុតកំណត់​រយៈពេល​ជួល​៥​ឆ្នាំ​ផង​ដែរ ។

គម្រោង​អភិវឌ្ឍន៍​ដី​មិនមែន​តំបន់​ស្នូល ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ SRT ដើម្បី​បង្កើន​ប្រាក់​ចំណូល ស្រប​ជាមួយ​ការ​ស្តារ​នីតិសម្បទា​ផង​ដែរ ។ ទីភ្នាក់ងារ​រដ្ឋ​នេះ​រក​ចំណូល​បាន​៣​ប៊ី​លាន​បាត​ក្នុង​១​ឆ្នាំ ពី​ទ្រព្យសកម្ម​សរុប​របស់​ខ្លួន​ដែល​មាន​បរិមាណ​ទាប បើ​ពិចារណា​ពី​ចំនួន​ដី​ដែល​មាន ៕