ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គួរ និង​មិន​គួរ​ធ្វើ​ក្នុង​ឋានៈ​ជា​អ្នក​ជួល

7 ឆ្នាំ មុន

ការ​ជួល​លំនៅ​ឋាន​ក្នុង​តំបន់​ដែល​ត្រូវការ​រស់នៅ​បណ្តោះអាសន្ន ចំណុច​ល្អ​នៃ​ការ​ជួល គឺ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ទិញ​លំនៅ​ឋាន និង​មាន​សេរីភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីកន្លែង​រស់នៅ​ផង​ដែរ ។ បច្ចុប្បន្ន

ការ​ជួល​លំនៅ​ឋាន​ក្នុង​តំបន់​ដែល​ត្រូវការ​រស់នៅ​បណ្តោះអាសន្ន ចំណុច​ល្អ​នៃ​ការ​ជួល គឺ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ទិញ​លំនៅ​ឋាន និង​មាន​សេរីភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីកន្លែង​រស់នៅ​ផង​ដែរ ។ បច្ចុប្បន្ន មាន​ជម្រើស​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​ការ​ជួល​តាម​តម្រូវការ​។ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ជួល គឺ​មិនមែន​គ្រាន់តែ​ចំណាយ​ប្រាក់​ដើម្បី​រស់នៅ​នោះ​ទេ តើ​មាន​អ្វីខ្លះ​ដែល​អ្នក​ជួល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ?

១-​អាន​ឱ្យ​លម្អិត​នូវ​កិច្ចសន្យាជួល ៖
ត្រូវ​អាន​កិច្ចសន្យាជួល និង​យល់​ឱ្យ​បាន​ច្បាស់លាស់​ពី​ការ​ចំណាយ រយៈពេល​កំណត់​បង់ប្រាក់​ទៅ​ម្ចាស់ផ្ទះ​ជួល ទោះបីជា​ប្រើ​ពេលវេលា​យូរ​បន្តិច​ក្តី គឺ​សម្រាប់​ប្រយោជន៍​ដល់​អ្នក​ជួល​ខ្លួនឯង និង​សួរ​ភ្លាម​ៗ​បើ​មាន​ចំណុច​ណា​សង្ស័យ ។

២-​ថត​ស្ថានភាព​អចលនទ្រព្យ​មុន​នឹង​ចូល​រស់នៅ ៖
ការ​ចង​ចាំ អ្នក​អាច​នឹង​ត្រូវ​បាន​គេ​បោក​បញ្ឆោត ។ បើសិនជា​ជួល​អចលនទ្រព្យ​នានា កុំ​ភ្លេច​ថតរូប​ស្នាម​ដានដែល​ខូចខាត​មុន​ពេល​ចូល​រស់នៅ​ដើម្បី​ការពារ​ខ្លួន​អ្នក និង​ប្រាក់​កក់​នៅ​ពេល​រើ​ចេញ ព្រមទាំង​ទុកជា​ភស្តុ​តាង​ថា មាន​ស្នាម​បែប​នេះ​មុន​ពេល​មក​រស់នៅ​ទៅ​ទៀត ។

៣-​រក្សា​ទុក​ភស្តុ​តាង​ការ​ទូទាត់​ប្រាក់ ៖
ដើម្បី​ជា​ប្រយោជន៍ មិន​ថា​ការ​ចុះហត្ថលេខា ឈ្មោះ សាច់ប្រាក់ ឬ​ប្រគល់​ប្រាក់ គឺ​ត្រូវ​រក្សា​ទុក​ភស្តុ​តាង​ទាំងអស់ ។ បើ​អ្នក​មិន​ចូល​ចិត្ត​ប្រមូល​ទុក​នូវ​ប័ណ្ណ​ផ្ទេរ​ប្រាក់​ទេ​នោះ គឺ​អាច​ថតរូប​ទុក​នៅ​ពេល​ទូទាត់​ជាមួយ​ម្ចាស់ផ្ទះ​ជួល ។

៤-​ផ្តល់​ដំណឹង​ទៅ​ម្ចាស់ផ្ទះ​ជា​មុន ៖
យ៉ាងតិច​ណាស់​១-២​ខែ អ្នក​ត្រូវ​ផ្តល់​ដំណឹង​ទៅ​ពួក​គេ​នៅ​ពេល​ដែល​ចង់​ឈប់​ជួល ដើម្បី​ផ្តល់​ពេលវេលា​ដល់​ម្ចាស់ផ្ទះ​ក្នុង​ការ​ស្វែងរក​អតិថិជន​ថ្មី​ទៀត និង​មិន​ត្រូវ​គេ​យក​ប្រាក់​កក់ ។

៥-​សុំ​ព័ត៌មាន​លម្អិត​របស់​ម្ចាស់ផ្ទះ និង​អ្នក​ជិតខាង ៖
ប្រសិនបើ​អ្នក​ទើបតែ​រើ​ផ្ទះ​មក​រស់នៅ​បរិវេណ​នេះ ការ​ស្គាល់គ្នា​ជាមួយ​អ្នក​ជិតខាង គឺជា​រឿង​ល្អ​នៅ​ពេល​កើតហេតុ​ការណ៍ ឬ​ត្រូវការ​ជំនួយ ។

៦-​មិន​គួរ​បង្ក​សំឡេង​ខ្លាំង ៖
មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ដែល​រំខាន​ដល់​អ្នក​ដទៃ​នៅ​ក្បែរ​គ្នា​ខុសពេល​វេលា​ទេ ចូរ​ព្យាយាម​កាត់​បន្ថយ​សំឡេង​ទាំងនោះ ។

៧-​មិន​ជួល​បន្ត​ទៀត ៖
អ្នក​ជួល​មិន​អាច​យក​អចលនទ្រព្យ​ដែល​កំពុង​ជួល​នោះ​ទៅ​ជួល​បន្ត​ឱ្យ​បុគ្គល​ផ្សេង​ទៀត​បាន​ឡើយ លើកលែងតែ​មានការ​ព្រមព្រៀង​គ្នា​ជាមួយ​ម្ចាស់ផ្ទះ ។ ដូច្នេះ ប្រសិនជា​គ្មាន​ការ​សរសេរ​នៅ​ក្នុង​កិច្ចសន្យា​ទេ អ្នក​ក៏​មិន​អាច​ធ្វើ​បែប​នេះ​បាន​ដែរ ។

៨-​មិន​លាក់បាំង​គោលបំណង​នៃ​ការ​ជួល ៖
បើសិនជា​ប្រាប់​ម្ចាស់ផ្ទះ​ជួល​ថា សុំ​ជួល​ផ្ទះ ឬ​បន្ទប់​សម្រាប់​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង អ្នក​យក​ផ្ទះ​នោះ​មក​ប្រកប​អាជីវកម្ម ការ​ធ្វើ​បែប​នេះ គឺ​ខុស​នឹង​គោលបំណង​នៃ​ការ​ជួល ហើយ​នៅ​ពេល​បាន​ទទួល​ការ​ដាស់តឿន ប៉ុន្តែ​អ្នក​នៅ​តែ​ប្រព្រឹត្ត​បន្ត​ទៀត គឺ​អាច​នឹង​ត្រូវ​បញ្ឈប់​កិច្ចសន្យាជួល​បាន ។

៩-​មិន​បង់ថ្លៃ​ឈ្នួល​យឺតយ៉ាវ ៖
ត្រូវ​បង់ថ្លៃ​ឈ្នួល​ឱ្យ​ទៀងទាត់​ពេលវេលា​ដែល​ម្ចាស់ផ្ទះ​កំណត់ ។ វា​ជា​ការ​ល្អ​ដែល​នឹង​មិន​ធ្វើ​ឱ្យ​ប្រវត្តិ​ការ​ជួល​របស់​អ្នក​ខូច និង​ជា​ការ​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​វិន័យ​ផង​ដែរ ។ ម្ចាស់ផ្ទះ​ជួល​តែង​ចង់បាន​មនុស្ស​ដែល​បង់ថ្លៃ​ឈ្នួល​ទៀងទាត់​ពេលវេលា ។ បច្ចុប្បន្ន​នេះ មាន​ឧបករណ៍​ទំនាក់​ទំនងជា​ច្រើន​ដែល​អាច​ដាស់តឿន​បាន ។

១០-​មិន​គួរ​ជួល​ទាំង​មិន​ទាន់​ឃើញ​អចលនទ្រព្យ​ពិតប្រាកដ ៖
មិន​ថា​បច្ចុប្បន្ន​នេះ ការ​ស្វែងរក​ជួល​អចលនទ្រព្យ​ងាយស្រួល​ជាង​សម័យ​មុន ព្រោះ​បន្ទប់ និង​អា​ផាត​មិនជា​ច្រើន​បាន​ប្រកាស​រក​អ្នក​ជួល​ក្នុង​អុ​ី​ន​ធើ​រ​ណេ​ត ដោយ​មាន​រូប​បង្ហាញ​ច្រើន និង​អាច​មើល​ដោយ​ងាយ ។ ប៉ុន្តែ​ទោះ​យ៉ាងណា អ្នក​ជួល​មិន​គួរ​ព្រមព្រៀង​ជួល បង់ប្រាក់​កក់ ឬ​ថ្លៃ​ឈ្នួល​ទាំង​មិន​បានឃើញ​ពី​ទីតាំង​ពិតប្រាកដ​ឡើយ ព្រោះ​ក្រៅពី​អ្នក​អាច​ត្រូវ​បាន​គេ​កុហក​ឱ្យ​បង់ប្រាក់​ទាំង​គ្មាន​ទីកន្លែង​ពិតប្រាកដ ឬ​បើ​មាន​ពិតប្រាកដ ក៏​អាច​មិន​ដូច​ក្នុង​រូប​ចុះ​ផ្សាយ ឬ​បរិវេណ​ជុំវិញ​អាច​ធ្វើ​ឱ្យ​អ្នក​រស់នៅ​មិន​សប្បាយចិត្ត ។ នេះ​ជា​ហេតុផល​ដែល​អ្នក​ជួល​មិន​គួរ​ជួល​មុន​នឹង​ឃើញ​ផ្ទាល់​ភ្នែក​ឡើយ ។

ប្រសិនបើ​អ្នក​កំពុង​ជួល ឬ​ស្វែងរក​ជួល កុំ​ភ្លេច​រឿង​ដែល​គួរ និង​មិន​គួរ​ធ្វើ​ទាំងនេះ​ដើម្បី​ឱ្យ​ការ​ជួល​គ្មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ ៕