ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រិល​ធ្លាក់​គ្របដណ្ដប់​លើ​វាល​ខ្សាច់​សាហា​រ៉ា​យ៉ាង​ចម្លែក

7 ឆ្នាំ មុន

«The Straits Times» របស់​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ លោក​Karim Bouchetata ជាង​ថតរូប​ស្ម័គ្រ​ចិត្ដបាន​ថតរូប​ភាព​ព្រិល​គ្របដណ្ដប់​លើ​វាយ​ខ្សាច់​សាហា​រ៉ា ក្នុង​ក្រុង​«Ain Sefra»

«The Straits Times» របស់​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ លោក​Karim Bouchetata ជាង​ថតរូប​ស្ម័គ្រ​ចិត្ដបាន​ថតរូប​ភាព​ព្រិល​គ្របដណ្ដប់​លើ​វាយ​ខ្សាច់​សាហា​រ៉ា ក្នុង​ក្រុង​«Ain Sefra» ប្រទេស​អាល់​ហ្សេ​រី ។

«The Tele graph» បញ្ជាក់​ថា គឺជា​លើក​ទី​២​ហើយ​ដែល​ព្រិល​ធ្លាក់​នៅ​លើ​វាល​ខ្សាច់ ។

លោក​Bouchetata និយាយ​ថា «​មនុស្ស​គ្រប់​រូប​មានការ​ភ្ញា​ល់​ផ្អើល​ដែល​បានឃើញ​ព្រិល​ធ្លាក់​នៅ​វាល​ខ្សាច់ គឺជា​វត្ថុ​មួយ​ដែល​កើតឡើង​មិន​ញឹកញាប់ ។ វា​ហាក់ដូចជា​រឿង​ចម្លែក​ដែល​ធ្លាក់​គ្របដណ្ដប់​លើ​វាយ​ខ្សាច់ និង​អាច​ថត​បាន ប៉ុន្ដែ​ព្រិល​គ្របដណ្ដប់​បាន​រយៈពេល​១​ថ្ងៃ បច្ចុប្បន្ន​ក៏​រលាយ​អស់​» ។

ចំណែក​ទីភ្នាក់ងារ​ផ្នែក​វិទ្យាសាស្ដ្រ​បញ្ជាក់​ថា ព្រិល​នៅ​លើ​វាល​ខ្សាច់​ជា​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​មួ​ួ​យ​ដោយ​មិនសូវ​កើត​មាន ខណៈ​ពេល​ព្រិល​ធ្លាក់​ជា​លើក​ដំបូង​ស្ថិត​នៅ​កន្លែង​ដូច​គ្នា​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​១៩៧៩ ។

សីតុណ្ហភាព​នៅ​តំបន់​វាល​ខ្សាច់​សាហា​រ៉ា ក្នុង​ប្រទេស​អាល់​ហ្សេ​រី​, ឆា​ដ​, លី​ប៊ី​, ម៉ា​លី និង​ម៉ា​រ៉ុ​ក ទើបតែ​កើន​ខ្ពស់​ក្នុង​កម្រិត​៤៧​អង្សា​សេ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ៕