ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៣ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤០
-​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់ បាន​ទំលាក់គ្រាប់បែក​លើ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។ ការ​ប្រយុទ្ធ​គ្នា​នៅ​សង្កាត់​ដិ​ន​គី​ក ទី​ក្រុងប៉ារីសរវាង​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​កងទ័ពសម្ព័ន្ធមិត្ដ​មានបារាំង បែ​ល​ហ្ស៊ិ​ក​និង​អង់គ្លេ​ស បាន​បញ្ចប់​ដោយ​ការ​ដកថយ​របស់សម្ព័ន្ធមិត្ដ​។ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ​កងទ័ពអា​ល្លឺ​ម៉​ង់​មាន​ចំនួន​៨០០.០០០​នាក់ ហើយត្រូវ​ស្លា.ប់​និង​របួស​៥២.២៥២​នាក់ បាត់​ខ្លួន និង​ត្រូវ​ចាប់ខ្លួន​ចំនួន​៨.៤៦៧​។ ចំណែក​កងទ័ព​សម្ព័ន្ធមិត្ដ​មាន​៤០០.០០០​នាក់ ភៀសខ្លួនមុន​ការ​ប្រយុទ្ធ​៣៣៨.២២៦​ផ្សេង​ទៀត ត្រូវស្លា.ប់​និង​របួស​ចំនួន​៣០.០០០​នាក់ បាត់​ខ្លួន៣៤.០០០​នាក់ ។
​ឆ្នាំ​១៩៤១
-​កងទ័ព​អា​ល្លឺ​ម៉​ង់​បាន​បន្ដ​សំលាប់​ប្រជាជន​ក្រិ​ច​នៅ​លើ​កោះ​ក្រិត​ក្នុងភូមិ​កាន​ដា​នូ​សស្លា.ប់​១៨០​នាក់ ។

ឆ្នាំ​១៣២៦
-​សន្ធិសញា Novgorod រវាង​ប្រទេសរុ​ស្ស៊ី និង​ប្រទេស​ន័​រ​វ៉េ​ស បាន​គូសបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២​នៅ​សង្កាត់​ហ្វី​ន ម៉ាក​។
ឆ្នាំ​១៥៣៩
-​អ្នករុករក​ជនជាតិ​អេ​ស្ប៉ា​ញ​លោកហេ ណា​ន់​ដូ ដឺ​សូ​តូ បាន​ទាមទារ​ដែនដី​ផ្ល​រី​ដា ឱ្យប្រទេស​អេ​ស្ប៉ា​ញ ហើយ​លោក​គឺជា​ជនជាតិអឺរ៉ុប​ទី​១​ដែល​បាន​ទៅ​ដល់​អា​មេ​រិ​ក ។
ឆ្នាំ​១៦២០
-​ការ​សាងសង់​ព្រះ​វិហារ​ថ្ម​ដែល​ចាស់​ជាងគេ​នៅ​ដែនដី​អាណានិគមនិយម​បារាំង​បានចាប់ផ្ដើម​នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណាដា ។
ឆ្នាំ​១៨៣៩
-​នៅ​ទីក្រុង​ហ៊ូ​ម៉េ​ន ប្រទេស​ចិន អ្នកប្រាជ្ញនិង​ជា​មន្ដ្រីរាជការ​ក្នុង​រជ្ជកាល​ជី​ងឈ្មោះ​លី​ន ត្សេ​ស៊ូ បាន​បំផ្លាញ​អាភៀន​ប្រមាណ​១,២លាន​គីឡូក្រាម​របស់​ឈ្មួញ​អង់គ្លេស បណ្ដាលឱ្យ​មាន​សង្គ្រាម​អាភៀន​នៅ​ចិន ។
ឆ្នាំ​១៨៨៩
-​ផ្លូវ​រថភ្លើង​ប៉ា​ស៊ី​ហ្វិ​ក​របស់​ប្រទេស​កាណា​ដា​ដែល​មាន​ប្រវែង​១៤.០០០​ម៉ៃ​ល៍ (​ប្រហែល​២២.៤០០​គីឡូម៉ែត្រ​)​បាន​សាង សង់​រួចរាល់​។
-​ខ្សែចំលង​ថាមពល​អគ្គិសនី​ដែល​មានរយៈ​ចំងាយ​ឆ្ងាយ​ជា​លើក​ទី​មួយ បាន​សាងសង់​រួច​ដោយ​មាន​ចំងាយ​១៤​ម៉ៃ​ល៍​​ (​ប្រហែល​២២,៦​គីឡូម៉ែត្រ​)​នៅ​ក្នុង​រដ្ឋ​អូ​រី​ហ្គេ​ន សហរដ្ឋ​អា​មេ​រិ​ក ។
ឆ្នាំ​១៩៤០
-​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់ បាន​ទំលាក់គ្រាប់បែក​លើ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។ ការ​ប្រយុទ្ធ​គ្នា​នៅ​សង្កាត់​ដិ​ន​គី​ក ទី​ក្រុងប៉ារីសរវាង​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​កងទ័ពសម្ព័ន្ធមិត្ដ​មានបារាំង បែ​ល​ហ្ស៊ិ​ក​និង​អង់គ្លេ​ស បាន​បញ្ចប់​ដោយ​ការ​ដកថយ​របស់សម្ព័ន្ធមិត្ដ​។ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ​កងទ័ពអា​ល្លឺ​ម៉​ង់​មាន​ចំនួន​៨០០.០០០​នាក់ ហើយត្រូវ​ស្លាប់​និង​របួស​៥២.២៥២​នាក់ បាត់​ខ្លួន និង​ត្រូវ​ចាប់ខ្លួន​ចំនួន​៨.៤៦៧​។ ចំណែក​កងទ័ព​សម្ព័ន្ធមិត្ដ​មាន​៤០០.០០០​នាក់ ភៀសខ្លួនមុន​ការ​ប្រយុទ្ធ​៣៣៨.២២៦​ផ្សេង​ទៀត ត្រូវស្លាប់​និង​របួស​ចំនួន​៣០.០០០​នាក់ បាត់​ខ្លួន៣៤.០០០​នាក់ ។
ឆ្នាំ​១៩៤១
-​កងទ័ព​អា​ល្លឺ​ម៉​ង់​បាន​បន្ដ​សំលាប់​ប្រជាជន​ក្រិ​ច​នៅ​លើ​កោះ​ក្រិត​ក្នុងភូមិ​កាន​ដា​នូ​សស្លាប់​១៨០​នាក់ ។
ឆ្នាំ​១៩៦៣
-​កងទ័ព​វៀតណាម​ខាងត្បូងបាន​បង្ក្រាបក្រុម​បាតុករ​ព្រះពុទ្ធ​សាសនា​ដោយ​ប្រើ​ឧស្ម័នបង្ហូរទឹកភ្នែក តែ​សារធាតុ​រាវ​របស់​ឧស្ម័នបង្ហូរទឹកភ្នែក​បាន​បណ្ដាល​ឱ្យ​មនុស្ស​៦៧​នាក់ កើត​ជំងឺ​ពង​នៅ​លើ​ស្បែកនិង​ឈឺផ្សា ។
-​យន្ដហោះ​អា​មេ​រិ​កជើង​ហោះហើរ​លេខ៧០៧​បាន​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១០១​នាក់ ។
ឆ្នាំ​១៩៨៩
-​រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ទ័ព​ទៅ​បង្ក្រាបក្រុម​បាតុករ​ឱ្យ​ចាក​ចេញពី​ទីលាន​ធៀន​អានមេន បន្ទាប់​ពី​បាតុករ​បាន​កាន់កាប់​ទីនោះ​អស់រយៈពេល​៧​សបា្ដហ៍​មក ។
ឆ្នាំ​១៩៩១
-​ភ្នំភ្លើង​អ៊ុ​ន​ហ្ស៊េ​ន នៅ​ក្នុង​ខេត្ដ​គ្យូ​ស៊ូ ប្រទេស​ជប៉ុន​បាន​ផ្ទុះ​ឡើង​បណ្ដាល​ឱ្យ​ស្លាប់ មនុស្ស​៤៣​នាក់ ហើយ​ពួក​គេ​ទាំងអស់​សុទ្ធសឹង​ជា​អ្នក​ស្រាវជ្រាវ និង​អ្នក​សារព័ត៌មាន ។
ឆ្នាំ​១៩៩៨
-​រថភ្លើង​ល្បឿន​លឿន​អាយ​ស៊ី​អ៊ី របស់ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ធ្លាក់​ចេញពី​ផ្លូវបណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​១០១​នាក់ របួស ៨៨​នាក់ ។ នេះ​ជា​គ្រោះថ្នាក់​រថភ្លើង​ក្នុងប្រវត្ដិសាស្ដ្រ​របស់​ប្រទេស​នេះ ។
ឆ្នាំ​២០០៣
-​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ដោះ​លែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​១០០​នាក់ នៅ​មុន​កិច្ចប្រជុំកំពូល​សន្ដិភាព​នៅ​មជ្ឈិមបូព៌ា​ជាមួយ​លោកប្រធានាធិបតី​អា​មេ​រិ​ក​ហ្ស​ក​ប៊ូ​ស ។
ឆ្នាំ​២០០៦
-​ស៊ែ​ប៊ី និង​ម៉ុង​តេ​ណេ​ហ្គ្រោ បាន​ឈានដល់ទី​បញ្ចប់​ជា​សហព័ន្ធ ដោយសារ​ប្រទេសនេះ​បាន​ប្រកាស​ឯករាជ្យ​ភាព​របស់​ខ្លួន​ជា​ផ្លូវការ ។
ឆ្នាំ​២០០៨
-​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផលិត​ប្រេងឥន្ធនៈនៅ​ក្នុង​ប្រទេស​នី​ហ្សេ​រដែ​ល​នៅ​អាហ្វ្រិក ។
-​អង្គការ​កសិកម្ម​និង​ស្បៀងអាហាររបស់​អង្គការសហប្រជាជាតិ បាន​បើក​ស​ន្និសី​ទ​កំពូល​ស្ដី​ពី​សន្ដិសុខ​ស្បៀង​ពិភពលោក នៅ​ទីក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី ដោយ​ផ្ដោតទៅ​លើ​វិបត្ដិ​តំលៃ​ស្បៀងអាហារ​ពិភពលោកការ​ប្រែប្រួល​អាកាសធាតុ​និង​កសិកម្ម បញ្ហាស្បៀង និង​ប្រេងឥន្ធនៈ ។
ឆ្នាំ​២០០៩
សមាជិកា​សភា​ឥណ្ឌា លោកស្រី​មែ​រ៉ា​កូ​ម៉ា គឺជា​ស្ដ្រី​ទី​មួយ​ដែល​បាន​ក្លាយជា​អ្នកនាំពាក្យរបស់​សភា​ជាន់​ទាប​ឥណ្ឌា៕