ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2017 ​Googel បង្ហាញ​នាឡិកា​ថ្មី​ពីរ​ម៉ូ​ដែល

7 ឆ្នាំ មុន

នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​2017 ក្រុមហ៊ុន​Google និង​បង្ហាញ​ម៉ូ​ដែល​នាឡិកា​ឆ្លាត​វៃ​ចំនួន​ពីរ ។ លើស​ពី​នេះ​នាឡិកា​នោះ​នឹង​ដំណើរការ​ដោយ​កម្មវិធី Android Wear 2.0 ។ នេះ​បើ​តាម​សម្តី​របស់​លោក Jeff Chang

នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​2017 ក្រុមហ៊ុន​Google និង​បង្ហាញ​ម៉ូ​ដែល​នាឡិកា​ឆ្លាត​វៃ​ចំនួន​ពីរ ។ លើស​ពី​នេះ​នាឡិកា​នោះ​នឹង​ដំណើរការ​ដោយ​កម្មវិធី Android Wear 2.0 ។ នេះ​បើ​តាម​សម្តី​របស់​លោក Jeff Chang ប្រធាន​ផលិតផល​នៃ Android Wear របស់​ក្រុមហ៊ុន​Google ។

Google បាន​បញ្ជាក់​ថា ខ្លួន​កំពុងធ្វើការ​ជាមួយ​ដៃគូ​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មី​នោះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថា ដៃគូ​របស់​Google​មានឈ្មោះ​អ្វី​ឡើយ ។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​Google និយាយ​ថា ផលិតផល​ថ្មី​របស់​ខ្លួន​នឹង​បំពាក់​នូវ​ឈ្មោះ​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន និង​មិន​មាន​បំពាក់​យីហោ​Google​ទៀត​ទេ ។ មាន​ន័យ​ថា ក្នុង​ផលិតផល​ថ្មី​នោះ​នឹង​មាន​បំពាក់​យីហោ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ ដែល​ជា​ដៃគូ​នឹង​គ្នា ។

សម្រាប់​ផលិតផល​នាឡិកា​Android Wear ផ្សេង​ៗ​ទៀត នឹង​អាច​ទទួល​បាន​នូវ​បញ្ចេ​ក​វិទ្យា​ថ្មី​Android Wear 2.0 ក្រោយ​ពេល​ការ​សម្ពោធ​នាឡិកា​របស់​ក្រុមហ៊ុន​Gogle សិន ។ តែ​ទោះជា​យ៉ាងណា ក៏​មិន​មាន​ន័យ​ថា គ្រប់​ផលិតផល​ទាំងអស់​សុទ្ធតែ​អាច​បំពាក់​បច្ចេកវិទ្យា​ថ្មី​នោះ​ទេ ។

បើ​ទោះជា​ផលិតផល​ថ្មី​នោះ នៅ​មិន​ទាន់​បាន​បង្ហាញ​ពី​ក្រុមហ៊ុន​ផ្លូវការ​ក្តី ក៏​មាន​ដំណឹង​ចចាមអារ៉ាម​ថា នាឡិកា​ថ្មី​នោះ​នឹង​បំពាក់​បច្ចេកវិទ្យា​ដូច​ជា ការ​វាស់​សម្ពាធ​បេះដូង និង​មាន​ប៊ូ​តុង​ច្រើន​ជាង​ផលិតផល ផ្សេង​ៗ ហើយ​ប្រហែល​មាន​តម្លៃ​ថ្លៃ បច្ចេកវិទ្យា​GPS កម្មវិធី​Google Assistant support និង​កម្មវិធី​Android Pay​ជាដើម ៕