ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ម្នាក់ ធ្វើ​ឲ្យ​ផ្អើល​ពលរដ្ឋ និង​សមត្ថកិច្ច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​បុរស​រូប​នោះ​បាន​បើករថយន្ត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ហើយ​ដេក​លក់​ក្នុង​រថយន្ត​ទាំង​ជើង​ជាន់​ហ្គែ​រ​ជាប់​ធ្វើ​ឲ្យ​រថយន្ត​វិល​កង់​នៅ​មួយ​កន្លែង​រហូត​ហុយផ្សែង​ទ្រលោម ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ខាង​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ស្ថិត​ក្នុងភូមិ​ទួល​រកា​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្រវឹងស្រា​ជោគ​ជាំ​បើករថយន្ត​១​គ្រឿង ម៉ាក​ហ្វ​ត​រេ​ន​ជឺ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL8127 ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​តែ​មិន​បណ្តាល​ឲ្យ​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ខូចខាត​ទេ ប៉ុន្តែ​ដោយសារ​អ្នកបើកបរ​ស្រវឹង​ខ្លាំង​ពេក​បើករថយន្ត​ទៅ​មុខ​លែង​រួច​ដេក​លក់​ក្នុង​រថយន្ត​ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ទេ​ថែម​ទាំង​ជើង​ជាន់​ហ្គែ​រ​ជាប់​ធ្វើ​ឲ្យ​រថយន្ត​វិល​កង់​នៅ​មួយ​កន្លែង​រហូត​ហុយផ្សែង​ទ្រលោម ឃើញ​បែប​នេះ​ប្រជាពលរដ្ឋ​នាំ​គ្នា​គោះ​កញ្ចក់​រថយន្ត​ផង អង្រួន​រថយន្ត​ផង ដាស់​ជាង​១​ម៉ោង​នៅ​តែ​មិន​ព្រម​ភ្ញាក់ ហើយដោយ​មានការ​ភ័យ​ខ្លាច​ឆេះ​រថយន្ត ទើប​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​សម្រេចចិត្ត​នាំ​គ្នា​យក​ដុំ​ថ្ម និង​ញញួរ​ទៅ​វាយ​កញ្ចក់​រថយន្ត​ឲ្យ​បែក បន្ទាប់​មក​សមត្ថកិច្ច​លូកដៃ​កាច់​សោ​ពន្លត់​រថយន្ត និង​ដាស់​អ្នកបើកបរ​ទម្រាំ​តែ​ភ្ញាក់ ។

បន្ទាប់​ពី​ដាស់​ភ្ញាក់​ហើយ តែ​ដោយ​អ្នកបើកបរ​រថយន្ត​ស្រវឹង​ខ្លាំង​ពេក នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​បើករថយន្ត​ដឹក​អ្នកបើកបរ​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​សិន ពេល​ទៅ​ដល់​ខណ្ឌមានជ័យ​ក្រុម​គ្រួ​សារបាន​ទៅ​សុំ​សមត្ថកិច្ច​យក​អ្នកបើកបរ​ទៅ​ព្យាបាល និង​យក​រថយន្ត​ទៅ​ជួសជុល​វិញ ៕