ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ក្រសោប​បាន​ក្រុម​ចោរហារយ​មួយ​សំបុក​ ដែល​ពូកែ​ស្ទាក់​កា.ប់​ប្លន់​ពេល​យប់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រុម​ចោរហារយ​ ដែល​តែង​ស្ទាក់​កាប់​ប្លន់​អ្នកដំណើរ​តាម​ដងផ្លូវ​ពេល​យប់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​បាន​ចំនួន​០៩​នាក់​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា នៅ​ចំណុច​ភូមិ​វត្ត​រំ​ដូ​ល សង្កាត់​ចំការ​សំរោង…

ខេត្តបាត់ដំបង​ ៖ ក្រុម​ចោរហារយ​ ដែល​តែង​ស្ទាក់​កាប់​ប្លន់​អ្នកដំណើរ​តាម​ដងផ្លូវ​ពេល​យប់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​បាន​ចំនួន​០៩​នាក់​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា នៅ​ចំណុច​ភូមិ​វត្ត​រំ​ដូ​ល សង្កាត់​ចំការ​សំរោង ក្រុង​បាតដំបង ដែល​ជន​ដៃដល់​ខ្លះ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ផង​។

របាយ​ការ​ណ៍កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដ៏​ម៉ិ​រ​ម៉ក់​ទាំង​៩​នាក់​នោះ​មាន​៖ ១​-​ឈ្មោះ ចេ​វ រ​តាន អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ ធឿ​ត ប៊ុ​ន​ហាវ អាយុ​១៥​ឆ្នាំ ៣-​ឈ្មោះ​សិទ្ធ រ៉ា​ស៊ី​ន អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ​សុខ សុ​ភ័​ក្រ អាយុ​១៥​ឆ្នាំ ៥-​ឈ្មោះ​ដ​ន ម៉េ​ង​ហួយ អាយុ​១៤​ឆ្នាំ ៦​-ឈ្មោះ​ឆៃ រ៉​ហ្សែ​ត អាយុ​១៧​ឆ្នាំ ៧​-ឈ្មោះ​គា វិច្ឆិកា អាយុ​២០​ឆ្នាំ ៨-​ឈ្មោះ នាថ ធាន​សិង អាយុ​១៤​ឆ្នាំ និង​៩-​ឈ្មោះ ធីតា សុវណ្ណ​ដេ​ត អាយុ​១៦​ឆ្នាំ ​។

បើ​តាម​របាយ​ការ​ណ៍​ដដែល​បាន​បញ្ជាក់​ថា ក្រុម​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ក្រុម​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​អ្នកដំណើរ​តាម​ដងផ្លូវ​នៅ​ស្រុក​ប​វេ​ល​។ សូម​បញ្ជាក់​ថា កាលពី​វេលា​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៩ កក្កដា អំពើ​ស្ទាក់​ប្លន់​តាម​ដងផ្លូវ​មួយ បាន​កើតឡើង នៅ​ចំណុច​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​មាន​បក្សពួក​ចំនួន​០៩​នាក់​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​។ ក្រុម​ចោរ​ប្រដាប់​ដោយ​កាំបិត​ផ្គាក់ និង ដាវ បាន​ស្ទាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​គង់ ណ​ន់ ប្រុស​អាយុ​៤៨​ឆ្នាំ​។

ជន​រង​គ្រោះ​រង​បួស​តិច​តួច តែ​ត្រូវ​ក្រុម​ចោរហារយ​ប្លន់​យក​ម៉ូតូ​របស់​គាត់​រួច​ជិះ​គេចខ្លួន​បាត់​។ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៏​ខ្មៅ​ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ បាត់ដំបង 1AP-4074​។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា ក្រោយ​ធ្វើ​សកម្មភាព​ក្រុម​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ដែល​ប្លន់​បាន​យក​មក​អំពាវនាវ​លក់​នៅ​ក្រុង​បាត់ដំបង ទើប​ជាប់អន្ទាក់​កងរាជអាវុធហត្ថ ដែល​កំពុងធ្វើការ​ស្រាវជ្រាវ រហូត​តាម​ឃាត់ខ្លួន​បក្សពួក​បាន​ចំនួន​០៩​នាក់​។

បើ​តាម​របាយ​ការ​ណ៍បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​ចោរ​រ​ម៉ិ​រ​ម៉ក​ចំនួន​០៩​នាក់ មន្ត្រី​ជំនាញ​ក៏​បាន​ដកហូត​បាន​ម៉ូតូ​ចំនួន​០៤​គ្រឿង​ផង​ដែរ ក្នុង​នោះ​ មាន​មួយ​គ្រឿង​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​ក្រុម​ចោរ​បាន​ប្លន់​យក​ទៅ រួម​ទាំ​ងក់​កាំបិត​ផ្គាក់​ចំនួន​០៣​ដើម​ផង​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ក្រុម​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ