ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឺ​ស​ហ្វា​យ​នែ​នប្រគល់​រង្វាន់​ដល់​អតិថិជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រង្វាន់​ជា​ច្រើនមាន​ដូច​ជា​ម៉ូតូ ទូរ​ទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ ជាដើម ត្រូវ​បាន ហ្វឺ​ស​ហ្វា​នែ​ន ធ្វើ​ពិធី​ប្រគល់​ដើម្បី​ថ្លែងអំណរគុណ​អតិថិជន ដែល​បាន​ប្រើប្រាស់​សេវា​ហិរញវត្ថុ ហ្វឺ​ស​ហ្វា​យ​នែ​ន ក្នុង​ការ​ទិញ​លំនៅ​ឋាន ជួសជុលផ្ទះ ឬ​សាងសង់​ផ្ទះ ។

រាជធានី​ភ្នំពេញ ៖ រង្វាន់​ជា​ច្រើនមាន​ដូច​ជា​ម៉ូតូ ទូរ​ទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ ជាដើម ត្រូវ​បាន ហ្វឺ​ស​ហ្វា​នែ​ន ធ្វើ​ពិធី​ប្រគល់​ដើម្បី​ថ្លែងអំណរគុណ​អតិថិជន ដែល​បាន​ប្រើប្រាស់​សេវា​ហិរញវត្ថុ ហ្វឺ​ស​ហ្វា​យ​នែ​ន ក្នុង​ការ​ទិញ​លំនៅ​ឋាន ជួសជុលផ្ទះ ឬ​សាងសង់​ផ្ទះ ។ 

ក្នុង​ពិធី​ជួបជុំ និង​ប្រគល់​រង្វាន់ ដល់​អតិថិជន​នា​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៦​នេះ លោកស្រី ជុន សុ​ថា​នី អគ្គ​នាយិកា​ហ្វឺ​ស​ហ្វា​យ​នែ​ន បាន​ថ្លែង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វឺ​ស​ហ្វា​យ​នែ​ន បាន​និង​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន គិត​ចាប់ តាំងពី​ពេល​ដំណើរការ​នៅ​ឆ្នាំ​២០០៩ រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លោកស្រី​បន្ត​ថា ហ្វឺ​ស ហ្វា​យ​នែ​ន គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មាន​អាជ្ញាប័ណ្ណ​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​ផ្តល់​សេវា​ប្រាក់​កម្ចី​ខ្នាត​តូច​ទាក់ទង​ទៅ​នឹង ផ្ទះសម្បែង មាន​រយៈពេល​កម្ចី ១៥​ឆ្នាំ ។ ប្ច្ចុ​ប្បន្ន ហ្វឺ​ស​ហ្វា​យ​នែ​ន បាន​ផ្តល់​សេវា​ប្រាក់ កម្ចី​ដល់​ប្រជា ជន​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ច្រើន​ជាង ១៧០០​គ្រួសារ ជាមួយ​ផលប​ត្រ​ឥណទាន​ច្រើន​ជាង ២០​លាន​ដុល្លារ​អា​មេ​រិ​ក ។

តាម​រយៈ​ចំនួន​ផលប​ត្រ​ឥណទាន​នេះ បាន​ធ្វើ​ឲ្យ ហ្វឺ​ស ហ្វា​យ​នែ​ន ឈរ​នៅ​លេខ​រៀង​ទី ១០ ក្នុង​ចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជាង៧០ ក្នុង​ប្រទេស​កម្ពុជា ។ យើង​មាន​ការិយាល័យ​សាខា ក្នុង​រាជធានី​ភ្នំពេញ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ ចាម ហើយ​ការិយាល័យ​ទាំងនោះ ក៏​បាន​ធ្វើ​ប្រតិបត្តិការ​គ្របដណ្តប់​នៅ​ក្នុង​ខេត្ត កណ្តាល កំពង់ស្ពឺ ប៉ៃលិន និង​ឧត្តរមានជ័យ​ផង​ដែរ ។

ឆ្លៀត​ឧិ​កាស​នេះ​ដែរ​លោកស្រី សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​បន្ត​ការ​គាំទ្រ​ប្រើ​សេវា​ប្រាក់​កម្ចី​របស់ ហ្វឺ​ស ហ្វា​យ​នែ​ន តាំងពី​ពេល​ចាប់ផ្តើម​រហូត​មក​ដល់​ពេល​នេះ​ ។​ ជាក់ស្តែង​ បន្ថែម​លើ​សេវា​កម្ចី​ទិញ​គេហដ្ឋាន​ដែល​មាន​ស្រាប់ ហ្វឺ​ស ហ្វា​យ​នែ​ន​បាន​បន្ថែម​នូវ​សេវា​កម្ចី​សាងសង់ ឬជួសជុល​គេហដ្ឋាន សេវា​កម្ចី​ទិញ​ដី​លំនៅ​ដ្ឋា​ន និង សេវា​កម្ចី​សម្រាប់​ពង្រីក​អាជីវ កម្ម ឬ ប្រើប្រាស់​ផ្ទាល់ខ្លួន ដល់​អតិថិជន​របស់​យើង​។

លោកស្រី នាយិការ​បញ្ជាក់​ថា អតិថិជន​នៅ​តែ​បន្ត​គាំទ្រ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​យើង ហើយ​ហ្វឺ​ស ហ្វា​យ​នែ​ន នឹង​ប្តេជ្ញា​ធ្វើ​ជា​ដៃគូ និង​ខិតខំ​បម្រើសេវា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ។