ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបរាងសង្ហា! តែចរិតមិនបានឆ្កែក្រោមផ្ទះ

7 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ កូនប្រុស​ម្នាក់​ដែល​បែក​ថ្នាំ​ បាន​ជំរិត​ទារ​លុយ​ពី​ម្ដាយ​ដោយ​ចាប់​ច្របាច់.កគាត់ ។ ដោយសារ​តែ​ទ្រាំ​លែង​បាន​ស្ត្រ​ជា​ម្តាយ​បាន​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​គម្រក់​នោះ​កាលពី​ថ្ងៃ​ទី​២១ ធ្នូ នៅ​ចំណុច​ផ្ទះ​ក្បែរ​ចំណតរថយន្ត​ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ កូនប្រុស​នោះ​ឈ្មោះ សេង ចាន់​សេរី​រ័​ត្ន ហៅ​រ៉ូ​ម៉ា អាយុ​២៩​ឆ្នាំ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​ឃាត់ខ្លួន​នោះ គឺ​កម្លាំង​កង​រាជ​អាវុធ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​បណ្តឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ឃួ​ន សុខ​ឃាង អាយុ​៥៥​ឆ្នាំ ដែល​ត្រូវជា​ម្តាយ បាន​ប្តឹង​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​កូនប្រុស​ឈ្មោះ សេង ចាន់​សេរី​រ័​ត្ន ហៅ​រ៉ូ​ម៉ា ដែល​ញៀន​ថ្នាំ​រហូត​បាត់បង់​ស្មារតី​ឬ​បែក​ថ្នាំ ដែល​បាន​ធ្វើ​សកម្មភាព​ច្របាច់ក​គាត់​ជា​ម្តាយបង្កើត​ដើម្បី​យក​លុយ​ទៅ​ទិញ​គ្រឿងញៀន​ប្រើប្រាស់ ។

លោក​បាន​បន្ត​ថា តាម​សម្ដី​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កូន​គម្រក់​នេះ​ធ្លាប់​វាយ​គាត់​យក​លុយ​ទៅ​ទិញ​គ្រឿងញៀន​ពីរ​ដង​រួច​មក​ហើយ ទើប​លើក​នេះ​គាត់​ទ្រាំ​លែង​បាន​ប្តឹង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​បែ​៉​ត​ឱ្យ​ឃាត់ខ្លួន​តែ​ម្ដង ៕​