ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បុណ្យសព​ឯកឧត្តម​បណ្ឌិត​​សភាចា​រ្យ ខៀវ ថវិកា បាន​បញ្ចប់ ​ហើយបុណ្យ​គម្រប់០៧ថ្ងៃ ​​ត្រូវនឹង​ថ្ងៃ​ទី​២៧ ធ្នូ​ ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​បូជាសព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ខៀវ ថវិកា បាន​បញ្ចប់​ជា​ស្ថាពរ ក្រោមអារម្មណ៍យ៉ាងក្ឌុកក្ឌួលបំផុត នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នេះ ស្ថិត​ក្នុង​វត្ត​លង្ការ ដោយ​​​ការ​ប្រទាន​ភ្លើង​បូជាសព ​គឺសម្តេចព្រះ​វន រ័ត ណ​យ ច្រឹ​ក ជា​ព្រះ​សង្ឃ​​នាយ​ករង​ទី​៣​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​មក​​នោះ ។

រាជធានី​ភ្នំពេញ ៖ ពិធី​បូជាសព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ខៀវ ថវិកា ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ក្រោមអារម្មណ៍យ៉ាងក្ឌុកក្ឌួលបំផុត នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នេះ ស្ថិត​ក្នុង​វត្ត​លង្ការ ដោយ​​​ការ​ប្រទាន​ភ្លើង​បូជាសព ​គឺសម្តេចព្រះ​វន រ័ត ណ​យ ច្រឹ​ក ជា​ព្រះ​សង្ឃ​​នាយ​ករង​ទី​៣​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ។

ចំពោះ​ពិធីបុណ្យ​គម្រប់​០៧​ថ្ងៃជូន​ដល់​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ខៀវ ថវិកា វិញ នឹងត្រូវធ្វើនៅ​​ថ្ងៃ​អង្គារ ទី​២៧ ធ្នូ ២០១៦ ត្រូវ​នឹង​ថ្ងៃ​១៣​ រោច ខែ​មិគសិរ ឆ្នាំវក អ័​ដ្ឋ​ស័ក ព​.​ស ២៥៦០ ម៉ោង​២​រសៀល ជួបជុំ​ពុទ្ធបរិស័ទ និង​បងប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំង​អស់ ដើម្បី​ប្រារព្ធ​ធ្វើ​បទ​ន​ម​ស្តារ ថ្វាយបង្គំ​ព្រះ​រតនត្រ័យ សមាទានសីល និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត និង​សម្តែង​ព្រះ​ធម៌​ទេសនា។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ពុធ ទី​២៨ ធ្នូ ២០១៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​រោច ខែ ឆ្នាំ​ដដែល វេលា​ម៉ោង​០៩​ព្រឹក ប្រគេន​យាគូ​ដល់​ព្រះសង្ឃ និមន្ត​ព្រះ​សង្ឃ​រាប់បាត្រ បង្សុកូល ដារ​ឆ្លង និង​វេរ​ភត្តាហារ​ប្រគេន​ដល់​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ ។

ពិធីបុណ្យ​នេះ ត្រូវ​ប្រារព្ធ​នៅ​គេហដ្ឋាន​ផ្ទះ​លេខ​០៣ ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជា​ចុង​ក្រោយ​​ គ្រួសារ​​នៃ​សពឯកឧត្តម​​បណ្ឌិតសភាចារ្យ ខៀវ ថវិកា ក៏បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ​ភ្ញៀវដែល​​​​បាន​អញ្ជើញ​​មក​ចូល​​រួម​រំលែកទុក្ខ​ក្នុងពិធីបុណ្យ​នេះផងដែរ ។