ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​យ​មិច​កម្ពុជា​បរិច្ចាគ​ប្រាក់​១០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម​គម្រោង​ទំនួល​ខុស​ត្រូវ​សង្គម ឌុ​យ​មិច​កម្ពុជា​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន១០​ម៉ឺន​ដុល្លារ ទៅ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា កាលពី​ថ្ងៃ​ទី២១ ធ្នូ ២០១៦ ក្នុង​គោលបំណង​គាំទ្រ​ប្រតិបត្តិ​ការណ៍​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​បេសកកម្ម​របស់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ជា​ច្រើន​នាក់ ។

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម​គម្រោង​ទំនួល​ខុស​ត្រូវ​សង្គម ឌុ​យ​មិច​កម្ពុជា​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន១០​ម៉ឺន​ដុល្លារ ទៅ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា កាលពី​ថ្ងៃ​ទី២១ ធ្នូ ២០១៦ ក្នុង​គោលបំណង​គាំទ្រ​ប្រតិបត្តិ​ការណ៍​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​បេសកកម្ម​របស់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ជា​ច្រើន​នាក់ ។

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ទទួលយក​នូវ​ការ​បរិច្ចាគ​មូលនិធិ​នេះ ព្រមទាំង​សម្ដែង​នូវ​ការ​អរគុណ​ដល់​ឌុ​យ​មិច​កម្ពុជា​ចំពោះ​គំនិត​ផ្ដួចផ្ដើម​គម្រោង​ទំនួល​ខុស​ត្រូវ​សង្គម ក៏​ដូច​ជា​ការ​គាំទ្រ​ទៅ​ដល់​ប្រតិបត្តិ​ការណ៍​ប្រចាំ​ថ្ងៃ និង​បេសកកម្ម​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា « មន្ទីរពេទ្យ​គន្ធ​បុប្ផា កំពុង​មាន​តម្រូវការ​ខ្ពស់​ផ្នែក​មូលនិធិ​ដើម្បី​បន្ត​ប្រតិបត្តិ​ការណ៍​ប្រចាំ​ថ្ងៃ ដោយសារ​តែ​មន្ទីរពេទ្យ មាន​កំណើន​អ្នកជម្ងឺ​ដែល​ត្រូវ​ផ្ដល់​សេវា​ថែរក្សា និង​ព្យា បាល​ខ្ពស់​»​។

លោក Martin Hoelscher ប្រធាន​គ្រប់គ្រង​ទូទៅ Danone Nutricia ឥណ្ឌូចិន បាន​បញ្ជាក់​ប្រាប់​ពី​បេសកកម្ម​របស់ Danone Nutricia ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ផ្នែក​អាហារ​រូប​ត្ថ​ម្ភ​សំរាប់​អាយុកាល​ដំបូង ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត​នៅ​អឺរ៉ុប​ថា​បេសកកម្ម​របស់​យើង​គឺ «​ស្ថិត​នៅ​ជិត​អ្នក​ម្ដាយ​ដើម្បី​ចិញ្ចឹម​បីបាច់​ជីវិត​ថ្មី​» ដោយ​ជំរុញ​ការ​ណែនាំ​អំពី​អាហារ​រូប​ត្ថ​ម្ភ​ប្រកបដោយ​សុខភាព​ល្អ​តាម​រយៈ​កម្មវិធី​អប់រំ និង​សេវាកម្ម​របស់​យើង ។ យើង​ប្ដេជ្ញា​ចូលរួម​លើកកម្ពស់​ស្ថានភាព​អាហារ​រូប​ត្ថ​ម្ភ តាម​រយៈ​ការ​ផ្ដល់​នូវ​អាហារ​រូប​ត្ថ​ម្ភ​អាយុកាល​ដំបូង​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ការ​យល់​ច្បាស់​ពី​តម្រូវការ​របស់​មាតាបិតា ព្រមទាំង​ភាព​ស្ទាត់ជំនាញ​របស់​យើង ។

លោក​បន្ត​ថា ការ​បរិច្ចាគ​មូលនិធិ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នា​ថ្ងៃនេះ គឺ​ស្រប​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង ដើម្បី​បង្ហាញ​អំពី​ស្មារតី​ផ្ដោ​លើ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម ក្នុង​គោលបំណង​បង្កើត​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​លើ​ផ្នែក​សុខភាព​របស់​កុមារ​កម្ពុជា ។ បន្ត​ទៅ​ទៀត​ឌុ​យ​មិច​នឹង​នៅ​តែ​បន្ត​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន​ដោយ​ធ្វើការ​សហ​ការណ៍​ជាមួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

សូម​ទស្សនា​ព្រឹត្តិការណ៍​នៃ​ការ​បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​របស់​ឌុ​យ​មិច ៖

https://www.youtube.com/watch?v=JU22-r8xO8U&feature=youtu.be