ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១យប់ អំពើប្លន់៣ករណីកើត​ព្រមៗ​គ្នា​ក្នុង​ស្រុក​​ចំនួន៣​​លើដី​​បាត់ដំបង

1 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ គ្រាន់តែ​រយៈពេល​មួយ​យប់ អំពើ​ប្លន់​តាម​ដងផ្លូវ​បង្ក​ឡើង​ដោយ​ក្រុម​ជន​មិន​ស្គាល់​​មុខបាន​កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា​ចំនួន​០៣​ករណី នៅ​ស្រុក​ផ្សេង​គ្នា​។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​។ របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា អំពើ​ស្ទាក់​កា.ប់​ផ្លូវ​តាម​សង​ផ្លូវ​ខាង​នេះ បាន​កើ​ក​ឡើង​នៅ​ស្រុក​កំ​រៀង ស្រុក​ប​វេ​ល…

​ខេត្តបាត់ដំបង​ ៖ គ្រាន់តែ​រយៈពេល​មួយ​យប់ អំពើ​ប្លន់​តាម​ដងផ្លូវ​បង្ក​ឡើង​ដោយ​ក្រុម​ជន​មិន​ស្គាល់​​មុខបាន​កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា​ចំនួន​០៣​ករណី នៅ​ស្រុក​ផ្សេង​គ្នា​។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​។ របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា អំពើ​ស្ទាក់​កា.ប់​ផ្លូវ​តាម​សង​ផ្លូវ​ខាង​នេះ បាន​កើ​ក​ឡើង​នៅ​ស្រុក​កំ​រៀង ស្រុក​ប​វេ​ល និងស្រុក​ថ្មគោល​។

នៅ​ស្រុក​កំ​រៀងបាន​កើតឡើង​នៅ​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៩ កក្កដា នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង បង្ក​ឡើង​ដោយ​ក្រុម​ចោរ​គេ​អះអាង​ថា មាន​បក្សពួក​ច្រើន​នាក់ ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​។ ក្រុម​ចោរ​បាន​ប្រើ​កាំបិត​ខ្វែង ស្ទាក់​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ជា ជេន ភេទប្រុស​ អាយុ​២៤​ឆ្នាំ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​របួស​ដៃ​ម្ខាង ដែល​ក្រុម​ចោរ​បំរុង​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច ហើយ​ក្រុម​ចោរ​ក៏​នាំ​គ្នា​ជិះ​គេច​បាត់​ទៅ​។

ដោយឡែក ​នៅ​ស្រុក​ប​វេ​លវិញ អំពើ​ប្លន់​នេះ ​បាន​កើតឡើង​ស្ទើរ​ព្រម​គ្នា ជាមួយ​អំពើ​ប្លន់​នៅ​ស្រុក​កំ​រៀង​ដែរ​។ បើ​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ ក្រុម​ចោរ​ប្រមាណ​ពី​០៥​ទៅ​០​៦​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង ប្រដាប់​ដោយ​ដាវ​សាមូ​រ៉ៃ បាន​ស្ទាក់​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ គង់ ណុ​ន ប្រុស​អាយុ​៤៨​ឆ្នាំ ពេល​គាត់​ជិះ​ម៉ូតូ​ដល់​ត្រង់​ចំណុច​ស្ពាន​ពង្រ ស្ថិត​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្ដុល​តា​ហែ​ន​។ បើ​តាម​របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ក្រុម​ចោរ​បាន​ស្ទាក់​កា.ប់​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​បាន​ផ្ដូ​ល​ម៉ូតូ​រត់​ចោល ទើប​មិន​មាន​រង​របួស តែ​ក្រុម​ចោរ​បាន​ប្លន់​យក​ម៉ូតូ​គាត់​ជិះ​គេចខ្លួន​បាត់​។

ជាមួយ​គ្នា​នោះ ស្រាប់តែ​មាន​សេចក្ដី​រាយ​ការ​ណ៍​បន្ត​ទៀត​ថា ក្រុម​ចោរហារយ​ដូច​គ្នា​ដែរ មាន​គ្នា​ប្រមាណ​ពី​០៤​ទៅ​០៥​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​បាន​ស្ទាក់​កា.ប់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ចំនួន​០២​គ្រឿង នៅ​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៩ កក្កដា ពេល​ជន​រង​គ្រោះ​ទាំង​០២​នាក់​ជិះ​ចេញពី​កម្មវិធី​គេ​មួយ​កន្លែង នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។ ជន​រង​គ្រោះ​ឈ្មោះ ខេ​ង សា​រ៉ែ​ម ស្រី​អាយុ​៤២​ឆ្នាំ របួស​ដៃ​ខាង​ឆ្វែ​ង បាត់បង់​ម៉ូតូ​មួយ​គ្រឿង លុយ​ខ្មែរ​មួយ​ចំនួន និង​ទូរស័ព្ទ​មួយ​គ្រឿង និង ឈ្មោះ ហុ​ិ​ន ឡៅ​ហុ​ន ប្រុស​អាយុ​៣២​ឆ្នាំ របួស​ដៃ​ខា​ឆ្វេង និង បាត់បង់​ម៉ូតូ​មួយ​គ្រឿង​ដែរ​។

សមត្ថកិច្ច​បាន​និយាយ​ថា អំពើ​ស្ទាក់​កា.ប់​ប្លន់​តាម​ដងផ្លូវ​ចំនួន​០៣​លើក​ផ្ទូ​ន​ៗ​ខាងលើ​នេះ បាន​សម្រេច​០២​លើក បាត់បង់​ម៉ូតូ​០៣​គ្រឿង រីឯ​មួយ​ករណី​ទៀត​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​មិន​បាន​សម្រេច​។ អំពើ​ប្លន់​ស្រ​ដៀង​ៗ​គ្នា​នេះ ហាក់​បាន​កើត​ឡើងជា​ញឹកញាប់ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​។

កាលពី​យប់​ថ្ងៃ​ទី​១៤ កក្កដា អំពើ​ប្លន់​តាម​ដងផ្លូវ​នេះ ក៏​បាន​កើតឡើង​ម្ដង​ដែរ នៅ​ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជន​ដៃដល់​ចំនួន​០៤​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​។ ក្រុម​ចោរ​បាន​ប្រើ​កាំបិត​ខ្វែវ​ស្ទាក់​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​០២​នាក់ ប្ដី​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​។

ជន​រង​គ្រោះ​មិន​ស្នាម​របួស​ទេ តែ​ត្រូវ​ក្រុម​ចោរហារយ​ប្លន់​យក​ម៉ូតូ​គាត់​០១​គ្រឿង​ជិះ​គេ​ចខ្លួន​ដោយ​សុវត្ថិភាព​ ។ ដោ​យ​ឡែក បើ​តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច ហាក់​មិន​ទាន់​កំណត់​បាន​នូវ​មុ​ខ​សញ្ញា​ក្រុម​ចោរ​ណាមួយ​នៅឡើយ​ទេ រ​ហូត​មក​ដល់​ពេល​នេះ​។ ហើយ​សកម្មភាព​ស្ទាក់​កា.ប់​ប្លន់​តាម​ដងផ្លូវ​ស្រ​ដៀង​ៗ​គ្នា​ជា​បន្តបន្ទាប់​នេះ ហាក់​កំពុង​បង្ហាញ​អំពី​បទល្មើស​«​ប្លន់​»​មានការ​កើន​ឡើង តែ​សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​មុខសញ្ញា​ក្រុម​ប្លន់​ហា​រយ​ទាំងនេះ​បាន​នៅឡើយ​ទេ​ ៕ ​

អត្ថបទសរសេរ ដោយ