ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Obama ចង់​ហាមឃាត់​ការ​ជីក​យក​ប្រេង​ក្នុង​តំបន់​អា​ត្ល​ង់​ទិ​ក និង​អាក់​ទិ​ក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី Brack Obama ត្រូវ​បាន​គេ​គិត​ថា នឹង​ហាមឃាត់​ជា​អចិន្ត្រៃយ៍​សម្រាប់​ការ​ជីក​យក​ប្រេង ដើម្បី​ជំរុញ​ឲ្យ​មានការ​ការពារ​បរិស្ថាន មុន​ពេល​លោក​ចាក​ចេញពី​តំណែង ។

សហរដ្ឋអាមេរិក ៖  លោក​ប្រធានាធិបតី Brack Obama ត្រូវ​បាន​គេ​គិត​ថា នឹង​ហាមឃាត់​ជា​អចិន្ត្រៃយ៍​សម្រាប់​ការ​ជីក​យក​ប្រេង ដើម្បី​ជំរុញ​ឲ្យ​មានការ​ការពារ​បរិស្ថាន មុន​ពេល​លោក​ចាក​ចេញពី​តំណែង ។

តាម​ប្រភព​ឲ្យ​ដឹង​ទៀត​ថា លោក Obama មាន​គម្រោង​ប្រកាស​ពី​ដំណឹង​នេះ​ក្នុង​ថ្ងៃ​អង្គារ​។ ប៉ុន្តែ White House បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ។

ការ​ហាមឃាត់​នេះ​ជួយ​សម្រេច​គោលបំណង​ផ្នែក​បរិស្ថាន​របស់​លោក Obama ខណៈ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump អះអាង​ថា នឹង​បើក​ទូលាយ​លើ​តំបន់​ប្រេង និង​ឧស្ម័ន​ក្នុង​ប្រទេស ។ វា​នឹង​ក្លាយជា​ការ​បង្វែរ​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​បាន​ពិចារណា​ក្នុង​ការ​បើក​តំបន់​ដ៏​ធំ​នៅ​ឆ្នេរ​អា​ត្ល​ង់​ទិ​ក​សម្រាប់​ជីក​យក​ប្រេង ប៉ុន្តែ​ក៏​បាន​ដកថយ​ពី​គំនិត​នេះ​វិញ ។

កាលពីដើម​ឆ្នាំ រដ្ឋាភិបាល​ក៏​បាន​ដកសិទ្ធិ​ជីក​យក​ប្រេង​ក្នុង​តំបន់​អា​ត្ល​ង់​ទិ​ក​ផង​ដែរ ។ ប៉ុន្តែ​ការ​ហាមឃាត់​នេះ​សម្រាប់​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ ដែល​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៧ ហើយ​ក៏​អាច​ត្រូវ​បាន​ដក​ចេញ​យ៉ាង​ងាយស្រួល​ដោយ​លោក Trump ។

ទោះជា​យ៉ាងណា រដ្ឋ​នៅ​តាម​មាត់សមុទ្រ​អា​ត្ល​ង់​ទិ​ក​មានការ​ឆ្លើយ​តប​ខុស​ៗ​គ្នា​ពី​លទ្ធភាព​ជីក​ប្រេង​នេះ ។ រដ្ឋ Florida លោក Rick Scott បាន​លើក​ឡើង​ពី​ភាព​ព្រួយបារម្ភ​លើ​ផល​ប៉ះពាល់​ដែល​អាច​កើតឡើង​ដល់​ឆ្នេរសមុទ្រ និង​វិស័យ​នេសាទ ហើយ​ប្រជាជន​ក្នុង​ឆ្នេរ​ខាងក្រៅ​របស់ North Carolina ក៏​បាន​ប្រឆាំង​នឹង​ការ​ជីក​ប្រេង​ផង​ដែរ ។ ប៉ុន្តែ​មន្ត្រី​ក្នុង South Carolina និង Virginia បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច ដែល​បាន​ពី​ការងារ​ផ្នែក​ប្រេង​ថ្មី​ៗ ។

គួរ​បញ្ជាក់​ថា ក្រុម​អ្នក​ការពារ​បរិស្ថាន ក៏​បាន​ស្នើ​ឲ្យ​មានការ​ហាមឃាត់​ជា​អចិន្ត្រៃយ៍​ផង​ដែរ តាំងពី​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ទៅ​ទៀត ប៉ុន្តែ​ជ័យជម្នះ​របស់​លោក Trump បាន​ធ្វើ​ឲ្យ​ពួក​គេ និង​អាជីវកម្ម​ដែល​ពឹងផ្អែក​លើ​ផ្នែក​ទេសចរណ៍ និង​នេសាទ​កាន់តែ​ប្រញាប់​ឡើង ។ លោក Trump និយាយ​ថា លោក​មាន​បំណង​ប្រើប្រាស់​រាល់​តំបន់​ប្រេង​ដែល​នៅ​សល់​សម្រាប់​ផ្គត់ផ្គង់​ថាមពល ហើយ​ពេល​នេះ​គឺ​អាច​បើកផ្លូវ​ឲ្យ​មានការ​ជីក​ប្រេង​ហើយ ។

ក្រុម​ឧស្សាហកម្ម​គិត​ថា ការ​ហាមឃាត់​នេះ​នឹង​មិន​អាច​រក្សា​បាន​ទេ ហើយ​លោក Trump អាច​នឹង​ដក​ចេញ​នូវ​ការ​ប្រកាស​ថ្មី​មួយទៀត ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ជីក​ប្រេង និង​ឧស្ម័ន​ក្នុង​តំបន់​អា​ត្ល​ង់​ទិ​ក បន្ទាប់​ពី​លោក​ឡើង​កាន់​តំណែង ។

ប៉ុន្តែ​លោក Niel Lawrence ឧត្តម​រដ្ឋ​អាជ្ញា​នៃ​ក្រុមប្រឹក្សា​ការពារ​ធនធានធម្មជាតិ និយាយ​ថា លទ្ធផល​នៃ​ការ​ប្រកាស​របស់​លោក Trump មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ។

ប្រសិនបើ​លោក Trump ពិតជា​ចេញ​បញ្ជា​មួយ​ផ្ទុយ​នឹង​ការ​ប្រកាស​របស់​លោក Obama មែន​នោះ ក្រុម​អ្នក​ការពារ​បរិស្ថាន និង​អ្នក​ដទៃ​ទៀត​មាន​សិទ្ធិ​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​លោក​ក្នុង​តុលាការ ៕