ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ចាប់អារម្មណ៍​លើ​សក្តា​នុ​ពល​ពាណិជ្ជកម្ម​នៅ​បង់​ក្លា​ដែ​ស

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ លោកស្រី Retno LP Marsudi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូ​ណេ​ស៊ី បាន​មើលឃើញ​ពី​សក្តានុពល​ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជាមួយ​បង់​ក្លា​ដែ​ស បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ លោកស្រី Retno LP Marsudi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូ​ណេ​ស៊ី បាន​មើលឃើញ​ពី​សក្តានុពល​ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជាមួយ​បង់​ក្លា​ដែ​ស បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​នេះ គឺ​លោក Mahmood Ali ក្នុង Dhaka កាលពី​ថ្ងៃ​អង្គារ ។

លោកស្រី Retno បាន​មក​ដល់ Dhaka កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន ដើម្បី​ពិភាក្សា​លើ​ស្ថានភាព​សន្តិសុខ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​បាន​ធ្វើ​ឲ្យ​ជនជាតិ Rohingya រត់​ចេញពី​រដ្ឋ Rakhine មក​កាន់​ប្រទេស​បង់​ក្លា​ដែ​ស ។

ដោយ​មានការ​ទទួលស្គាល់​ថា ទំនាក់ទំនង​ដ៏​រឹង​មាំ​ជាមួយ​បង់​ក្លា​ដែ​ស នឹង​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ទប់ទល់​ជាមួយ​បញ្ហា​ជនភៀសខ្លួន​ក្នុង​តំបន់ រដ្ឋមន្ត្រី​រូប​នេះ​បាន​ពិភាក្សា​ពី​វិធានការ​សម្រាប់​ជួយ​ដល់​ជនជាតិ Rohingya ទាំងនោះ ដែល​បាន​ភៀសខ្លួន​មក​ដល់​ព្រំប្រទល់​រវាង​បង់​ក្លា​ដែ​ស និង​មី​យ៉ា​ន់​ម៉ា ។

លោកស្រី​ក៏​បាន​ព្យាយាម​ពង្រឹង​កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​ក្នុង​អាស៊ី​ខាងត្បូង​មួយ​នេះ​ផង​ដែរ ។ រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ចរចា​ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​ប្រមាណ​១,៤​ប៊ី​លាន​ដុល្លារ​មក​ហើយ ។

លោកស្រី Retno បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​ថា ៖ « ទីផ្សារ​រវាង​ប្រទេស​ទាំង​ពីរ​រួម​មាន​មនុស្ស​ដល់​ទៅ​៤០០​លាន​នាក់ ដែល​ឱកាស​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​នៅ​មាននៅ​ឡើយ ។ ដូច្នេះ ពួក​យើង​ត្រូវ​តែ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​លើកតម្កើង​ការទូត​ផ្នែក​សេដ្ឋកិច្ច​នៅ​បង់​ក្លា​ដែ​ស » ។

ក្នុង​នាម​ជា​ប្រធាន​សមាគម​ជាយ​សមុទ្រ​ឥណ្ឌា​(IORA)​សម្រាប់​ឆ្នាំ​២០១៦-២០១៧ លោកស្រី Retno បាន​លើក​ឡើង​ថា ឥណ្ឌូ​ណេ​ស៊ី ក៏​បាន​បង្ហាញ​ពី​ការ​អរគុណ​ដល់​បង់​ក្លា​ដែ​ស លើ​ការ​បន្ត​គាំទ្រ​ផ្នែក​បង្កើត​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ឥណ្ឌា​ផង ដែរ ៕