ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឡើង​អង់​តែ​ន​ប្រៃសណីយ៍​ចុះ​ហើយ​ឡើង​វិញ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២២ ធ្នូ បុរស​ដែល​សង្ស័យ​បែក​ថ្នាំ​ឡើងអង់​តែ​ន​ប្រៃសណីយ៍​នេះ នៅ​តែ​មិន​ព្រម​ចុះ​ដដែល ។ មន្ត្រី​ប៉ូលិស​មួយ

ខេត្តសៀមរាប ៖ ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២២ ធ្នូ បុរស​ដែល​សង្ស័យ​បែក​ថ្នាំ​ឡើងអង់​តែ​ន​ប្រៃសណីយ៍​នេះ នៅ​តែ​មិន​ព្រម​ចុះ​ដដែល ។ មន្ត្រី​ប៉ូលិស​មួយ​រូប​ដែល​ប្រចាំការ​នៅ​ចំណុច​នោះ​បាន​និយាយ​ថា “​ប៉ូលិសវល់​អស់ហើយ​” មិនដឹង​ថា​រក​វិធី​បែប​ណា​ដើម្បី​អោយ​ជន​នេះ​ចុះ​នោះ​ទេ ។ មន្ត្រី​ប៉ូលិស​ដដែល​និយាយ​ថា ទោះបី​មានការ​សង្ស័យ​ថា​ជន​នេះ​បែក​ថ្នាំ​ក្តី ក៏​មតិ​មហាជន​និង​ក្រុម​គ្រួសារ​នៅ​តែ​អះអាង​ថា “​ខ្មោច​ចូល​” ។

ទោះជា​បែប​ណា​ក៏​ដោយ​សមត្ថកិច្ច​នៅ​តែ​ចង់​ស​ង្រ្គោះជីវិត​បុរស​រូប​នោះ​មិន​ចង់អោយ​ធ្លាក់​មក​ដី​ដោយ​ប្រការ​ណាមួយ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​អោយ​រូបគេ​បាក់ដៃ​បាក់ជើង ឬ ក៏​ស្លាប់ ។ បាន​កត់​សម្គាល់ថា​នៅ​យប់​ថ្ងៃ​ទី​២១ ធ្នូ គាត់​បាន​ចុះ​មក​មួយ​ភ្លែត​ដែរ ប៉ុន្តែ​ឃើញ​ប៉ូលិស​ច្រើន​ពេក ក៏​ឡើង​ទៅ​វិញ លេង​ចុះ​រហូត ។

គួរ​បញ្ជាក់​ថា​បុរស​នេះ​បាន​ឡើង​លើ​អង់​តែ​ន​ប្រៃសណីយ៍​កម្ពុជា​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ បាន​កើតឡើង​តាំងពី​ព្រឹក​ថ្ងៃ​ទី​២០​រហូត​មក ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រៃសណីយ៍​កម្ពុជា​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ស្ទឹង​សៀមរាប ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

បុរស​ម្នាក់​នេះ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​មិន​ព្រម​ចុះ​មក​ក្រោម​នៅឡើយ​ទេ ។ អង់​តែ​ន​ប្រៃសណីយ៍​ដែល​បុរស​ម្នាក់​នេះ​ឡើង​គឺ​មាន​កម្ពស់​ជិត​២០០​ម៉ែត្រ ហើយ​បុរស​ម្នាក់​នេះ​ឡើង​បាន​ប្រមាណ​ជា​ជាង​២០​ម៉ែត្រ​ប៉ុណ្ណោះ​ទេ​។ បើ​តាម​ការ​សន្និដ្ឋាន​បុរស​នេះ​សង្ស័យ​បែក​ថ្នាំ ព្រោះ​បើ​គេ​មាន​បំណង​សម្លាប់​ខ្លួន​គេ​លោត​ចុះ​មក​ក្រោម​យូរណាស់​ហើយ ។ សមត្ថកិច្ច​រួម​ជាមួយ​ព្រះសង្ឃ​ព្រមទាំង​ប្រជាពលរដ្ឋ​កំពុង​តែ​បន្ត​លួ​ម​លោម​ឱ្យ​បុរស​រូប​នេះ​ចុះ​មក​ក្រោម​វិញ ប៉ុន្តែ​គេ​គ្រវីក្បាល​រហូត ។

បើ​តាម​ប្រភព​ពី​ជីដូន​ដែល​បាន​បង្ហាញខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ថា បុរស​ដែល​បាន​ឡើង​លើ​អង់​តែ​ន​ប្រៃសណីយ៍​នោះ គឺជា​ចៅ​របស់​គាត់​មានឈ្មោះ វឿ វ៉​ន អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ។ លោកយាយ​ប្រាប់​ថា ពេល​ចៅ​បាត់​ចេញពីផ្ទះ គាត់​បាន​ទៅ​រក​គ្រូ​មើល​គេ​ឆ្លើយ​ថា ចៅ​នោះ​បាន​ដើរ​ចេញពីផ្ទះ​ជាន់​រូបគេ​តាម​អ​បី​យ​ជំនឿ ត្រូវ​បាន​លោកតា​ក្រហម​.​ក​ចូល​សន្ធិ​ត ក៏​ចេះ​តែ​ដើរ​រហូត​ទៅ​មិនដឹង​ទៅ​ទីកន្លែង​ណា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទោះបី​មាន​សមត្ថកិច្ច នឹង​សាច់ញាតិ ខំព្យាយាម​លួងលោម​ឱ្យ​ចុះ​មក​ក្រោម​យ៉ាងណា​ក៏​ដោយ ក៏​រូបគេ​នៅ​មិន​ព្រម​ចុះ​ដី​ដែរ ។ ក្នុង​នោះ​សមត្ថកិច្ច​បាន​យក​បាយ​កញ្ចប់​និង​ទឹក​សុទ្ធ​ឡើង​យក​ទៅ​ឱ្យ​ហូប​ខ្លាចក្រែង​អស់កម្លាំង​ធ្លាក់​ងាប់ ឃើញ​គាត់ ហូប​បាន​ខ្លះ​ៗ​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា​៖​ឥឡូវនេះ មក​ដល់​ម៉ោងជាង​៦​ល្ងាច​ដោយ​មានការ​លួងលោម​ពី​សាច់ញាតិ និង​សមត្ថកិច្ច​គាត់​យល់ព្រម ចុះ​មក​បាន​ពាក់កណ្តាល​ហើយ ដោយ​បាន​សន្យា​ថា នៅ​យប់​នេះ​នឹង​ចុះ​ដី​វិញ​ហើយ ។

ប្រភព​ពី​សាច់ញាតិ​បានឱ្យ​ដឹង​ថា​៖ យុវជន​នេះ​អាច​ទំនងជា​ខ្មោច​ចូល រឺ​ក៏​មាន​គ្រូ​កាន់ បានជា​ឈាន​ដល់​ថ្នាក់​នេះ ។ ប៉ុន្តែ​ប្រភព​មួយទៀត​ប្រាប់​ថា សង្ស័យ​បែក​ថ្នាំ​ទើប​បណ្តាល​ឱ្យ​ដល់​ថ្នាក់​ហ្នឹង ៕