ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោទៀត! ក្រឡាប់​ឡាន​​ ចោលកម្មករជាង​​៤៥នាក់ រាយ​​លើ​​​ថ្នល់​ (មានវីដេអូ​ឃ្លីប)

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់មាន​កម្មករ​-​កម្ម​ការ​នី​ជាង​៤៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ក្រឡាប់​រថយន្ត​កម្មករ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ព្រៃ​ផ្តៅ​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត កាលពី​វេលា​ម៉ោង​០៧ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ នេះ។

ចំពោះ​មូលហេតុ ត្រូវ​គេ​ដឹង​ថា គឺ​មក​ពី​ការ​បើក​ជែង​គ្នា ទើប​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ​ចាក់​កម្មករ​កម្ម​ការ​នី​ចោល​លើ​ចិញ្ចើមថ្នល់ រង​របួស​ធ្ងន់ធ្ងរ​១៥​នាក់ ក្នុង​នោះ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ និង​ស្រាល​៣០​នាក់ ។

ក្រោយ​ពី​គ្រោះថ្នាក់ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​របួសធ្ងន់​មក​មន្ទីរ​ខេត្តស្វាយរៀង និង​៣០​នាក់​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ ។