ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​នេ​សាទ​ម្នាក់​ដែល​ធ្លាក់​ពីលើ​ទូក​​​ក្នុង​លំហ​សមុទ្រ ​រក​ឃើញ​ស.ពនៅថ្ងៃនេះ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ ៖ អ្នកនេសាទ​ម្នាក់​ដែល​ធ្លាក់​ពីលើ​ទូក​​ទៅ​ក្នុងទឹក​សមុទ្រ​បាន​រក​ឃើញ​ស.ព​ហើយ កាល​ពី​វេលា​ម៉ោ​ង​៩ និង​២៥​នាទីព្រឹកថ្ងៃទី១៩ កក្កដា នេះ ស្ថិតចំណុច​N 10°47.203′ E…

ខេត្ត​ព្រះ​សីហនុ ៖ អ្នកនេសាទ​ម្នាក់​ដែល​ធ្លាក់​ពីលើ​ទូក​​ទៅ​ក្នុងទឹក​សមុទ្រ​បាន​រក​ឃើញ​ស.ព​ហើយ កាល​ពី​វេលា​ម៉ោ​ង​៩ និង​២៥​នាទីព្រឹកថ្ងៃទី១៩ កក្កដា នេះ ស្ថិតចំណុច​N 10°47.203′ E 103°15.246 ​ដោយកំពុង​​​បញ្ជូន​មកកាន់​ដី​គោកវីញ ដើម្បី​ប្រគល់​ជូន​សាច់​​ញាតិ​​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួ​ររលឹក​​ថា យោង​តាម​សេចក្តី​រាយការណ៍​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ឲ្យដឹង​ថា បុរស​រងគ្រោះ​គឺជា​កម្មករ​នេសាទបាន​ធ្លាក់​ពីលើ​ទូក​នេសាទ ប្រភេ​ទម៉ងអូស ចូល​ទៅ​ក្នុង​សមុទ្រ នៅ​ចំណុចចន្លោះ​ពយ​ក្បាល​ខ្មោច (អៅ​តា​ផេ​ង) និង​កោះ​តា​ទឹម កាលពី​ថ្ងៃទី១៧ កក្កដា ឆ្នាំ២០២២ វេលា​ម៉ោង​៧យប់ រួច​ក៏​បាត់ខ្លួន​។

ជនរងគ្រោះខាងលើ មាន​​ឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ ​​ជា​កូនដៃ​ទូក មាន​ស្រុក​កំ​ណេី​ត​នៅ​ភូមិ​សា​វង្ស ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន​ ស្នាក់នៅ​ផែ​ជល​ផល ទំនប់​រលក នៅ​ភូមិ៣ សង្កាត់១ ក្រុង-ខេត្ត​ព្រះសីហនុ ។

លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ភ្នាក់ងា​រ​ដឹ​កជញ្ជូន​ទេ​សចរណ៍​ជលយាន​ខេត្ត​ព្រះ​សីហនុ ​បាន​អោយ​ដឹង​ថា ក្រោយ​ពី​ទទួល​ដំណឹង​អំពី​ការ​ស្នើ​សុំលោក​​របស់​ក្រុមគ្រួសារ​រងគ្រោះ ឱ្យ​ជួយ​ស្វែងរក​​នោះ ​លោកក៏បាន​បញ្ជូន​ក្រុមការងារ និង​អូ​ប័​រ​របស់​ក្រុមហ៊ុន សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹកចេញ​ទៅ​ជួយ​ស្វែងរក​បុរស​អ្នកនេសាទ​ម្នាក់​ដែល​ធ្លាក់​ពីលើ​ទូក​នេសាទ ទៅ​ក្នុង​ទឹក​ហើយ​បាត់​ខ្លួនក្នុង​លំហសមុទ្រ តាម​ការ​ស្នើ​សុំ​ពី​ក្រុម​គ្រួសារ​ ​។

អត្ថបទសរសេរ ដោយ