ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រូពេទ្យនិង​បុគ្គលិកមន្ទីរពេទ្យទន្តសាស្ត្ររំចង់​បរិច្ចាគឈាមដល់មន្ទីរពេទ្យគន្ធបុប្ផា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​ដោយការមានការអំពាវនាវស្វែងរកសប្បុរសជន​ ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា ​Dr. Beat Richner ​និងយល់ឃើញថា​ការបរិច្ចាគឈាម​ជួយសង្គ្រោះអ្នក​

រាជធានីភ្នំពេញ៖ ​ដោយការមានការអំពាវនាវស្វែងរកសប្បុរសជន​ ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា ​Dr. Beat Richner ​និងយល់ឃើញថា​ការបរិច្ចាគឈាម​ជួយសង្គ្រោះអ្នក​រងរបួស ឬអ្នកជំងឺធ្ងន់ធ្ងរ ​គឺជាកាយវិការប្រកបដោយមនុស្សធម៌និងគុណធម៌មិនអាចកាត់ថ្លៃបាន ​នាល្ងាចថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០១៦​ ក្រុមគ្រូពេទ្យ​ និងបុគ្គលិករបស់​មន្ទីរ​ពេទ្យទន្តសាស្ត្ររំចង់ចំនួន​ ២១នាក់ ​បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ ​រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យ ​និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់ ​សូមអំពាវនាវនិងលើកទឹកចិត្តដល់សាធារណជនទាំងអស់​ ចូលរួមក្នុងការបរិច្ចាគឈាម​ ដើម្បីជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ ​និងអ្នកជំងឺគ្រប់វ័យដែលត្រូវការឈាមជាចាំបាច់ ។​ អស់រយៈពេល២១ឆ្នាំកន្លងមកនេះរំចង់បានពុះពារគ្រប់បែបយ៉ាង​ ​ដើម្បីផ្តល់ជូននូវសេវា​ពេទ្យធ្មេញដែល​មានគុណភាពនិង​បច្ចេសទេសខ្ពស់ជូនដល់អតិថិជនជាតិ ​និងអន្តរជាតិ​ នឹងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ​ISO 9001:2008​ ប្រកបដោយភាពល្បី​ល្បាញ​ជាពេទ្យធ្មេញល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ ​។ ក្នុងឱកាសខួប​ ២១ឆ្នាំ ​របស់មន្ទីរពេទ្យទន្តសាស្រ្ត​រំចង់ ក្រុមគ្រូពេទ្យ ​និងបុគ្គលិកទាំងអស់ ​សូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅដល់ទ្រង់ឯកឧត្តម ​លោកឧកញ៉ា ​លោកជំទាវ លោក ​លោកស្រី អ្នកនាងកញ្ញា ​ដែលជានិច្ចកាលតែងតែស្រលាញ់​ គាំទ្រ ​និងជ្រើសរើសរំចង់ជាពេទ្យធ្មេញប្រចាំ​គ្រួសារ​ជារៀងរហូត។ ​យើងខ្ញុំសូមជូនពរដល់អតិថិជននិងប្រជាពលរដ្ឋទាំងអស់​លើសកលលោកក្នុងឱកាសឆ្នាំថ្មីនេះ​ ឲ្យមានសុខភាពល្អ ​សិរីសួស្តី សុភមង្គល​ និងរស់នៅប្រកប​ដោយ​សុខសន្តិភាព​គ្រប់ពេលវេលា៕