ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្ន ! ចាប់ពីថ្ងៃទី២០ ដល់២៦ នឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​ចាប់ពី​ថ្ងៃ​ទី​២០ ​ដល់​២៦ ​កក្កដា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ​។…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​ចាប់ពី​ថ្ងៃ​ទី​២០ ​ដល់​២៦ ​កក្កដា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ​។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពីស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី២០ – ២៦ ខែកក្កដា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក​ នៅ​ថ្ងៃ​ទី​១៩​ កក្កដា​ បាន​បាន​ឲ្យ​ដឹង​ថា ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​ពី​ភាគ​ខាងជើង​ប្រទេស​ថៃ​កាត់​លើ​ភាគ​ខាងត្បូង​ប្រទេស​ឡាវ និង​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា មាន​ពី២៤-២៦ °C នឹងសី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣៤-៣៦ °C ។ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ជាមួយ​គ្នា​នោះ​បណ្តា​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​និង​រាជធានី​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើនដោយ​អន្លើ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C នឹង សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C ។

តំបន់់មួយចំនួននឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ចំណែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C នឹង​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣៣-៣៥ °C ។ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ